ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ
0

ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំ ប្រជាពលរដ្ឋសិស្សានុសិស្ស បន្តដាំកូនឈើតាមដងផ្លូវក្នុងស្រុកអូររាំងឪ

ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំ ប្រជាពលរដ្ឋសិស្សានុសិស្ស បន្តដាំកូនឈើតាមដងផ្លូវក្នុងស្រុកអូររាំងឪ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

អូររាំងឪ ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំ ប្រជាពលរដ្ឋសិស្សានុសិស្ស បន្តដាំកូនឈើតាមដងផ្លូវក្នុងស្រុកអួររាំងឪ ដោយមានការអញ្ជើញចូលរួមពី មន្រ្តីរាជការក្រសួងបរិស្ថាន និង លោកអភិបាលស្រុក មន្រ្តីរាជការ ប្រជាពលរដ្ឋសិស្សានុសិស្ស យុវជន សសយក អាជ្ញាធរមួលដ្ឋាន ប្រមាណជាង ៥០០នាក់ ស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ។

ក្នុងសកម្មភាពនាំគ្នាដាំដើមឈើនេះផងដែរ ជា ការចូលរួមយ៉ាងសកម្មលើយុទ្ធនាការ “ពន្លក បៃតង ” ដែលនៅក្នុងយុទ្ធសាស្រ្តចក្រាបរិស្ថាន ជាពិសេសបានបណ្តុះផ្នត់គំនិតដល់កូនចៅជំនាន់ក្រោយ ឲ្យទូលំទូលាយ ចេះស្រលាញ់បរិស្ថាន នឹងចូលរួមការពារធនធានធម្មជាតិទាំងអស់គ្នា ព្រមទាំងពង្រីកគម្របបៃតង និង អព្យាក្រឹតកាបូននៅកម្ពុជា ។

ឯកឧត្ដម បានបន្ដថាក្រសួងបរិស្ថាននិង មន្ទីរ បរិស្ថានគ្រប់ រាជធានីខេត្តនឹង ផ្ដល់ ឬ ចែកកូន ឈេី ជូនប្រជាពលរដ្ឋយកទៅធ្វេី ការ ដាំដុះ ដោយឥតគិតថ្លៃ ។ ជាមួយគ្នានេះដែរ ឯកឧត្ដម បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រី រាជការ ចូលរួម ដាំដេីមឈេី ឱ្យច្រេីនតាម ដែរអាចធ្វេីទៅបានក្នុងរដូវ វស្សារខាងមុខនេះ ។

ឆ្លៀតឱកាសនេះផងដែរ ក្នុងស្មារតីជាតិ ស្រលាញ់សន្តិភាព នឹងការពារទឹក ស្របពេលជាតិយើង បាននិងកំពុងទទួលរងនូវមហិច្ឆិតាចង់ឈ្លានបូរណៈភាពទឹកដីអំពីជាតិសាសន៍ជិតខាង ដែលវង្វេងប្រវត្តិសាសន៍គ្មានការខ្មាសអៀន ក្នុងនាម ឯកឧត្ដម ជាប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន គ្រប់រូបជាសមរភូមិក្រោយ គាំទ្រសមរភូមិមុខ បានរួបរួមគ្នា គោរពអរគុណ និងគោរពតាមនូវ គោលនយោបាយការពារជាតិ ការពារបូរណៈភាពទឹកដី ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការសាទរគាំទ្រ និង ចូលរួមយ៉ាងពុះពោរ ស្មោះស្ម័គ្រអស់ពីដួងចិត្ត ក្នុងការជួយឧបត្ថម្ភ ទាំងកម្លាំកាយកម្លាំងចិត្ត កម្លាំងទ្រព្យ ដល់បងប្អូនកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជេីងនៅសមរភូមិមុខ បានលះបង់សាច់ស្រស់ឈាមស្រស់ ឈរជើរតាមបន្ទាត់ព្រំដែនចាំទប់ទល់ការឈ្លានពានពីពួកទ័ពសៀម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!