ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo=>ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
0

លោកស្រី ម៉ែន សំអន ចែកអំណោយសប្បុរសធម៌ សម្ដេចតេជោជូនបងប្អូនប្រជាពលរដ្ឋ រស់នៅសហគមន៍ក្រីក្រ សង្កាត់ស្រះចក២.០០០គ្រួសារ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១

លោក​ស្រី ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​រាជធានី​ភ្នំពេញ អញ្ជើញចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ រស់នៅ សហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចក ចំនួន២.០០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩។

លោក​ស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ​សម្ដេច​តេ​ជោ​ហ៊ុន សែន​បាន​គិតគូរ​និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​បំផុត​ចំពោះ សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩​នេះ ដោយ សម្ដេច​បាន​ចេញ​នូវ​សេចក្តីសម្រេច​ជា​ច្រើន​លើក ច្រើន​សារ ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។

ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ជា​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន​គឺ ៣​កុំ​និង​៣​ការពារ។

លោក​ស្រីកិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី ក៏បាន​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ មានការ​អត់ធ្មត់ ក្នុង​អំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញនាពេលនេះ​ ដើម្បី​ចូលរួមទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។

​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅ​ក្នុង​ពេល​ដែល​យើង​បាន​ឆ្លង​វា​ហើយ គឺ​មិន​មាន​បងប្អូន​សាច់ញាតិ​ណា​មើលថែ​ទេ ហើយ​ពេល​ស្លាប់​ទៅ​ក៏​មិន​មាន​អ្នក​ទៅ​ធ្វើបុណ្យ​ដូច​កាលពី​មិន​ទាន់​មាន​កូ​វី​ដ​-១៩​ដែរ ។

ដូច្នេះ​យើង​ទាំងអស់​គ្នា ត្រូវ​តែ​រួម​គ្នា ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវជំងឺ​កូ​វី​ដ​-១៩​នេះ ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​ជា​បន្តបន្ទាប់​នៃ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​រយៈពេល ១៤​ថ្ងៃ ។​ ក្នុង​រយៈពេល​​នេះ សូម​បងប្អូន​ទាំងអស់​អត់ធ្មត់ ក្រោយ​មានស្ថានភាពធូរស្បើយនៃការរីករាលដាល បើ​យើង​អាច​បិទ​ខ្ទប់​បាន​ជោគជ័យ បងប្អូន​ប្រជាពលរដ្ឋ​អាច​នឹង​ដើរហើរនិង​ប្រកប​របរ​រកស៊ី​ប្រចាំជីវិត​ដូច​ធម្មតា​ឡើង​វិញ​ហើយ​។

សូមបញ្ជាក់ថា លោកស្រី ម៉ែន សំអន ឧបនាយរដ្ឋមន្រ្តី បានអញ្ជើញចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់តំណាងប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងចំណោម ២.០០០ គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គីឡូក្រាម មីមួយកេសតូច ត្រីខមួយយួរ ទឹកត្រី ៦ដប និងទឹកស៊ីអ៊ីវ៦ដប។

កាចែកអំណោយនេះនៅមជ្ឈមណ្ឌលអ៊ិស្លាមភ្នំពេញ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!