ព្រះវិហារ =មន្ត្រីរដ្ឋបាលព្រៃឈើ មានសមត្ថកិច្ចនៃខាណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យសហការជាមួយកម្លាំងស្នងការដ្ឋានខេត្តព្រះវិហារ អធិការនគរបាលស្រុកត្បែងមានជ័យ និងនរគរបាលប៉ុស្តិ៍ ប្រមេរុ៍បានធ្វើការឃាត់រថយន្ត01គ្រឿងខណៈពេលឈ្មួញកំពុងលួចលាក់ដឹកជញ្ជូនឈើដោយខុសច្បាប់។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ស្ថិតនៅចំណុចអូរពេស ភូមិបុស្សធំ ឃុំប្រមេរុ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបានធ្វើការដកហូតវត្ថុតាងរថយន្តម៉ាកយីឌុប ពណ៌ខៀវ០១គ្រឿង ពាក់ស្លាកលេខ 3E-3891ភ្នំពេញ ដឹកឈើប្រភេទលេខ០១ និងលេខ០២ មានចំនួន១៧ទៅ២០ម៉ែត្រគូប មានសសរសចំនួន២៤ដើម និងទ្វារជាច្រើនវង់ផងដែរ។
ក្រោយពេលធ្វើការបង្រ្កាបនឹងរឹបអូសបាន វត្ថុតាងខាងលើត្រូវមន្រ្តីជំនាញយកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនីតិវិធី៕























