ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ
0

លោក សេង គន្ធ អភិបាលខណ្ធមានជ័យអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ជាង១ពាន់គ្រួសារ នៅខណ្ឌមានជ័យ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖​ ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ព្រមទាំងមន្រ្តីរាជការនៃរដ្ឋបាលខណ្ឌមានជ័យ អញ្ជើញចូលរួមពិធីសំណេះសំណាលផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១,២០៧គ្រួសារ នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ឯកឧត្ដម ឃួង ស៊្រេង អភិបាលរាជធានីភ្នំពេញ នឹងលោក ជំទាវ។​

ក្នុងពិធីនេះដែរ លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត​ បានមានប្រសាសន៍លើកឡើងថា នេះជាលើកទី២ ហើយដែលលោកជំទាវ បានមកជួបបងប្អូន​សួរសុខទុក្ខ និងសំណេះសំណាល​ ព្រមទាំង​នាំយកអំណោយមកចែកជូន​បងប្អូន​ប្រជាពលរដ្ឋនៅទីនេះ។ កន្លងមកនេះលោកយាយ លោកតាដែលមានវត្តមាននៅទីនេះ ធ្លាប់បានដើរលេងកម្សាន្តនៅភ្នំគូលែន ម្ដងរួចមកហើយ។ លោកជំទាវបណ្ឌិត និងស្នើសុំទៅ​សម្ដេច​នាយករដ្ឋមន្ត្រី ដើម្បីឱ្យលោកតា លោកយាយបានទៅដើរលេងកំសាន្តម្ដងទៀត។ នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋក្រីក្រ ពិសេសពីសម្ដេចអគ្គមហាសេនាបតីតេជោ​ហ៊ុន សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចបវរធិបតី​ ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តែងតែខ្វល់ខ្វាយពីសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋជានិច្ច។​ ជាក់ស្ដែងនៅពេលនេះ គឺសម្ដេច​មហាបវរ​ធិបតី​ ហ៊ុន ម៉ាណែត បានផ្ដល់នូវអំណោយជាគ្រឿងឧបភោគបរិភោគ​ និងថវិកាព្រមទាំងប្រគល់ប័ណ្ណមូលនិធិសង្គមសុខាភិបាល (ប ស ស)​ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជាង១ពាន់គ្រួសារ ដើម្បីបានព្យាបាលជម្ងឺដោយមិនអស់ប្រាក់។

លោកជំទាវបណ្ឌិត​ បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាយើងមិនធ្លាប់មានសុខសន្តិភាព៥០០ឆ្នាំមកហើយ។​ តែក្នុងសម័យកាលនេះ ពោលគឺក្រោមការដឹកនាំរបស់សម្ដេចតេជោ​ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយអនុវត្តតាមគោលនយោបាយ​ ឈ្នះ​ ឈ្នះ​ របស់សម្ដេចបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ យើងមានទំនាស់ព្រំដែនជាមួយនឹងប្រទេសថៃ។ ពាក់ព័ន្ធនឹងទំនាស់នេះកាលពីថ្ងៃទី១៨ មិថុនា ប្រជាពលរដ្ឋខ្មែរយើងបានធ្វើព្រឹត្តិការណ៏ព្យុះហយាត្រាសាមគ្គីភាពដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដោយមានអ្នកចូលរួមជាង១៥ម៉ឺននាក់។

លោកជំទាវបណ្ឌិត​ ក៏បានបញ្ជាក់ផងដែរថា៖ប្រជាពលរដ្ឋកម្ពុជាយើង មា​នចំនួន​១៧លាននាក់ បើយើងរួមគ្នាជាធ្លុងមួយ យើងនឹងមានភាពរឹងមាំ ឈ្នះអ្វីគ្រប់យ៉ាង។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលរបស់យើងក្នុងការដោះស្រាយបញ្ហាព្រំដែន។ យើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរក្សាជាតិមាតុភូមិរបស់យើងទុកឱ្យកូនចៅជំនាន់ក្រោយ។

ក្នុងពិធីនោះដែរឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះគឺមានចំនួន ១.២០៦គ្រួសារ ជាមួយនឹងការផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលផងដែរ។​ ទាំងនេះបានបង្ហាញឱ្យឃើញ​ ពីការយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយសម្ដេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ដើម្បីកាត់បន្ថយនៅភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ក្នុងចំនួនប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ ទាំងជាងមួយពាន់​គ្រួសារននេះ​ បានប្រគល់ជូដល់មូលនិធិកុមារកម្ពុជា​ ចំនួន៩៦០នាក់ និងប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ២​ ចំនួន២៨៦នាក់។ បន្ថែមពីលើនេះប្រជាពលរដ្ឋទាំង១២០៦គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគមួយចំនួនរួមជាមួយនឹងថវិកាចំនួន១០ម៉ឺនរៀលថែមទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!