ទាន់ហេតុការណ៍
ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ
0

ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ក្នុងព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមពាណិជ្ជករ កម្ពុជា-រុស្ស៊ី (ព.ក.រ) ទទួលជួបធុរជន និងក្រុមការងាររបស់សមាគម…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីក្នុងព្រះរាជាណាចក្រកម្ពុជា និងសហការី បានទទួលជួបធុរជន និងក្រុមការងាររបស់សមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (ព.ក.រ) ដែលដឹកនាំដោយ លោកបណ្ឌិត ញិល រដ្ឋា ក្រោមប្រធានបទ «ការស្វែងរកយន្តការទ្វេរភាគីក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច ហិរញ្ញវត្ថុ និងការវិនិយោគ» នៅក្នុងកាជំនូបដែលមានរយះពេលមួយម៉ោងពេញ ភាគីទាំងពីរបានលើកយករបៀបវារៈចំនួន ៤ មកពិភាក្សាដូចជា៖

១. ការប្រើប្រាស់យន្តការស្ថានទូតដែលមានស្រាប់ និងបន្ថែម ព.ក.រ ដើម្បីជួយសម្របសម្រួលក្នុងទិសដៅបង្កើនសកម្មភាពពាណិជ្ជកម្ម កម្ពុជា-រុស្ស៊ីចាប់ពីកម្រិតតូច មធ្យម និងខ្ពស់ជាងនេះ។
២. ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-រុស្ស៊ី ឬ វេទិកាពាក់ព័ន្ធនានានៅសហព័ន្ធរុស្ស៊ី ឬព្រះរាជាណាចក្រកម្ពុជាតាមរយៈយន្តការស្ថានទូត និង ព.ក.រ យ៉ាងតិចម្តងក្នុងមួយឆ្នាំ ។
៣. ការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុដែលមានស្រាប់ និងសិក្សាអំពីយន្តការហិរញ្ញវត្ថុថ្មីសម្រាប់ជួយសម្រួលការដោះដូររវាង កម្ពុជា-រុស្ស៊ី ជាពិសេសការប្រើប្រាស់ ប្រព័ន្ធ MIR ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរណ៍រុស្សីនៅកម្ពុជា ។
៤. ការពិនិត្យលទ្ធភាពរួមគ្នាក្នុងការកែសម្រួលឬរៀបចំថ្មីនូវប្រព័ន្ធដឹកជញ្ជូន និង ជាពិសេសការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរ ដោយមានដូចជាជើងយន្តហោះដឹកអ្នកដំណើរពិសេសតាមរដូវកាល ឬប្រើប្រាស់ម៉ូឌែលឡាវ ឬមីយ៉ាន់ម៉ា ឬការហោះរួមគ្នា ម៉ូស្គូ-ភ្នំពេញ-ហូជីម៉ិញ និងត្រឡប់វិញ។

ភាគីទាំងពីរបានឯកភាពគ្នាចាប់ផ្តើមកិច្ចសហប្រតិបត្តិការដែលចេញពីការងារតូចឡើងទៅ ក្នុងការងារសហកា រវាងប្រទេសទាំងពីរបានយ៉ាងល្អប្រសើរ ក្នុងការស្វែងរកយន្តការទ្វេរភាគីក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច ហិរញ្ញវត្ថុ និងការវិនិយោគ ៕(អត្ថបទរូបភាព ដោយ ផាត់ ចំណាន)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!