ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

បាត់ខ្លួនមនុស្ស៤នាក់អស់រយៈពេល១យប់១ថ្ងៃទើបរកឃើញដោយគ្រោះជំនន់ទឹកភ្លៀងក្នុងឃុំចុងផ្លាស់ស្រុកកែវសីមា…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តមណ្ឌលគិរី៖ក្មេងជំទង់ប្រុសស្រី៤នាក់ត្រូវបានបាត់ខ្លួនក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងផ្ទួនៗខណៈក្មេង១ក្រុមនោះបានចេញពីផ្ទះដើម្បីទៅដងជ័រនៅក្នុងព្រៃ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី១៦ខែកក្តដាឆ្នាំ២០២៤ស្ថិតនៅក្នុងភូមិពូហ៊ូង ឃុំចុងផ្លាស់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ចាន់ សុផារី នាយប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់ បានឲ្យដឹងថា បន្ទាប់ពីលោកទទួលដំណឹងពីលោកមេភូមិ នៅរសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៤ថាមានបាត់ក្មេងប្រុសស្រីចំនួន៤នាក់ដែលមិនទាន់ត្រឡប់ទៅដល់ផ្ទះវិញនោះ រូបលោកក៏បានចាត់ កម្លាំង ប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារដើម្បីចេញប្រតិបត្តិការស្វែងរក ឲ្យទាន់ពេលវេលា។ បន្ទាប់ពីសមត្ថកិច្ច រុករកអស់ជាច្រើនម៉ោង មកដល់ហ្នឹងថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៤វេលាម៉ោង១០ព្រឹកក៏បានប្រទះឃើញក្មេងទាំង៤នាក់នោះ នៅក្នុងដីចម្ការ ដែលគេទុកចោលមួយកន្លែង ហើយក៏បានពិនិត្យមើលក្មេងឃើញថាពួកគេគឺមានសុវត្ថភាពទាំងអស់។
ក្មេងជំទង់ប្រុសស្រីបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មូលហេតុដែលពួកគេមកជ្រកក្នុងដីចម្ការនេះមិនត្រឡប់ទៅដល់ផ្ទះវិញ ដោយមូលហេតុមេឃភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យជន់អូរ ដែលធ្វើឲ្យគេមិនហ៊ានឆ្លង ក៏សម្រេចចិត្តស្វែងរកផ្ទះចម្ការ ដែលគេទុកចោលដើម្បីសម្រាកមួយយប់ ចាំពេលវេលាទឹកស្រកទើបពួកគេនាំគ្នាត្រឡប់ទៅផ្ទះវិញ។

សមត្ថកិច្ចបានបញ្ជាក់ថាក្មេងដែលបានរកឃើញនោះ មានអាយុចន្លោះពី៩ឆ្នាំ ទៅដល់១៣ឆ្នាំ ជាជនជាតិដើមភាគតិច មានទីលំនៅ បច្ចុប្បន្នភូមិ ពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំក្មេងទាំង៤នាក់នោះប្រគល់ជូនអាណាព្យាបាល ដល់ផ្ទះរៀងៗខ្លួនដោយសុវត្ថុភាព។
អាជ្ញាធរក៏បានអំពាវនាវទៅដល់អាណាព្យាបាលគ្រប់រូប សូមមេត្តាកុំបណ្ដែតបណ្ដោយឲ្យក្មេងជំទង់ ចាកចេញពីផ្ទះ ធ្វើដំណើរទៅក្នុងព្រៃផ្លូវឆ្ងាយខណៈ ខែនេះគឺជារដូវវស្សា ភ្លៀង អាចបន្តធ្លាក់ផ្ទួនៗដែលបណ្តាលឲ្យអូរតូចធំមួយចំនួនបានជន់លិចខ្លាំងអាចបង្កជាហានិភ័យគ្រោះថ្នាក់ជាយថាហេតុ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!