ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្ត ដើម្បីនៅដាក់ចេញគោលការណ៍ថ្មីៗសំដៅធ្វើឱ្យបទល្មើសមានការថយចុះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីក្តោបបញ្ហារួមដែលបានកើតឡើងតាមមូលដ្ឋានក្រុង-ស្រុកទាំង១៣ យកមកដោះស្រាយ និងពង្រឹងកិច្ចការបន្តទៅមុខ សំដៅធ្វើឱ្យបទល្មើសមានការថយចុះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា កិច្ចការសំខាន់ដែលគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុកត្រូវយកចិត្តទុកដាក់គឺ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែមានការកើនឡើង ហើយបញ្ហាល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន និងក្មេងទំនើង គឺឃើញថាគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ បានខិតខំធ្វើការបង្ក្រាបទទួលបានលទ្ធផលល្អ ប៉ុន្តែក៏ត្រូវតែយកចិត្តទុកដាក់បន្តតាមដាន និងចាត់វិធានការបង្ក្រាប ឱ្យកាន់តែបានល្អប្រសើរថែមទៀតផងដែរមិនត្រូវធ្វើប្រហែលជាដាច់ខាត។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំ ដល់គណៈបញ្ជាការរដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំសណ្ដាប់ធ្នាបសាធារណៈតាមដងផ្លូវ ឱ្យបានល្អប្រសើរជាប្រចាំ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនៅវិធានការច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់នៅតាមដងផ្លូវ ដោយដាក់កម្លាំងធ្វើការត្រួតពិនិត្យចរាចរណ៍នៅតាមគោលដៅសំខាន់ៗរៀងៗខ្លួន មន្ទីរអង្គភាពអង្គភាពពាក់ព័ន្ធ ត្រូវបន្តការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ស្រទាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស អំពីច្បាប់ចរាចរណ៍ផ្លូវគោក សំដៅធ្វើឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាលឱ្យមានការថយចុះ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការរំលឹកទៅដល់គណៈបញ្ជាការក្រុង-ស្រុក ត្រូវទទួលយកនូវរាល់បណ្ដឹងផ្សេងៗ របស់ប្រជាពលរដ្ឋ ទោះករណីក្រៅ ឬលើសដែនសមត្ថកិច្ចខ្លួនក៏ដោយ ក៏ត្រូវជួយសម្របសម្រួលពួកគាត់ ផ្តល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ ជាងនេះ ទៅទៀតត្រូវពិនិត្យ និងពង្រឹងតួនាទីរបស់ខ្លួន ត្រូវខិតខំអនុវត្តតាមតួនាទី និងភារវកិច្ចរបស់ខ្លួនដែលក្រសួងមហាផ្ទៃបានកំណត់ឱ្យបានល្អ និងទទួលខុសត្រូវខ្ពស់ ទាំងកងកម្លាំង និងរដ្ឋបាលក្រុង-ស្រុក ត្រូវតែសហការគ្នាស្អិតរមួត ធ្វើយ៉ាងណាខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនឱ្យល្អប្រសើរ។ ឯកឧត្តមបានលើកទឹកចិត្តដល់កងកម្លាំងមានសមត្តកិច្ច ត្រូវបន្តបង្ក្រាបបទល្មើសផ្សេងៗដែលនៅសេសសល់កុំទុកចោល ត្រូវតែបន្តយកចិត្តទុកដាក់តាមដាន ស៊ើបអង្កេតរហូតដល់បង្ក្រាបបានជោគជ័យ។

មួយវិញទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់គណៈបញ្ជាការរដ្ឋបាលក្រុង-ស្រុក ត្រូវមានកិច្ចសហការជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ឱ្យពួកគាត់ជួយចូលរួមផ្តល់ជាពត៌មានពាក់ព័ន្ធនឹងតម្រុយ ទីតាំងសង្ស័យ និងបទល្មើសនានាក្នុងមូលដ្ឋាន មកកាន់សមត្ថកិច្ច ជាប្រយោជន៍សម្រាប់ជួយសម្រួលដល់សមត្ថកិច្ចងាយស្រួលតាមដាន និងចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!