ទាន់ហេតុការណ៍
ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!=>សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព=>ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត!=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ=>ឃ្លាំងរោងចក្រមួយកន្លែងសាងសង់ រំលោភលើចិញ្ចែមផ្លូវ សាធារណៈ​ មិនទាន់ឃើញធ្វើការរុះរើ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ នឹងកិច្ចសន្យារបស់ខ្លួន ផ្គើន នឹងញញួរប្រជាជន​របស់ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ...=>ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ា​ង​ អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>‏លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបន្តបង្ក្រាប Scam Online មិនឲ្យបង្អង់ដៃឡើយ ពោលមិនបញ្ឈប់ត្រឹមថ្ងៃចូលឆ្នាំ ដូចមតិមួយចំនួនលើកឡើងនោះទេ=>តើគោលការណ៍ «៥មិន ៥ត្រូវ» របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលដាក់ចេញសម្រាប់មន្រ្តីអាវុធហត្ថគ្រប់រូប ត្រូវយល់ដឹងមានអ្វីខ្លះ?=>កម្លាំងមន្ទីរបរិស្ថានសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់បាន១គ្រឿងនៅស្រុករវៀង
0

ប្រជាពលរដ្ឋភូមិឆាយលូក ទទូចស្នើសុំដល់ប្រមុខថ្នាក់ដឹកនាំខេត្ដពោធិ៍សាត់ មេត្តាជួយបើកផ្លូវ ខណៈមានបុគ្គលម្នាក់ចាក់ដី និងធ្វើរបងបិទផ្លូវ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តពោធិ៍សាត់ ÷ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ពិតជាមានការកើតទុក្ខមិនសុខចិត្ត ត្បិតអីមានបុគ្គលម្នាក់ បានធ្វើការចាក់ដី និងធ្វើរបងបិទផ្លូវមិនឱ្យពលរដ្ឋធ្វើដំណើរ បន្ទាប់ពីបុគ្គលខាងលើ បានធ្វើការចាក់ដីលុបអាងទឹក វារីអគ្គីសនីអាតៃអូសោម ព្រមទាំងហាមឃាត់មិនឲ្យប្រជាពលរដ្ឋជិះឆ្លងកាត់ ធ្វើឱ្យមានផលលំបាកប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបររកស៊ី និងក្មេងៗធ្វើដំណើរទៅសាលា នៅចំណុចត្រពាំងប្រវឹកទីតាំងចំណុចនេះស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពពីប្រជាពលរដ្ឋ រស់នៅទីតាំងដែលមានបញ្ហាខាងលើ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា កន្លងមកទីតាំងនៅចំណុចខាងលើ គឺជាផ្លូវចាស់ពីដើមមកយូឆ្នាំណាស់មកហើយ ដែលប្រជាពលរដ្ឋធ្វើដំណើរអាស្រ័យលើផ្លូវនេះ ដើម្បីប្រកបមុខរបររកស៊ី និងក្មេងៗសិស្សសាលាធ្វើដំណើរជារៀងរាល់ថ្ងៃ ក្រោយមកក៏មានបុគ្គលម្នាក់បានចាក់ដីលុបអាងទឹកវារីអគ្គិសនីអាតៃអូសោម នៅចំណុចទល់មុខស្នាក់ការបរិស្ថានត្រពាំងប្រវឹក ស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយចំណុចដែលបានធ្វើការចាក់លុបនោះ ជាដីគ្រប់គ្រងដោយ បរិស្ថាន។
ក៏ប៉ុន្តែ បច្ចុប្បន្នបែរជាមានបុគ្គលម្នាក់ ដែលគេដឹងថា មានឈ្មោះ លៀង ពេជ្រ បានចេញមុខអះអាងថាដីខាងលើនេះ ជាកម្មសិទ្ធិជាប្លង់រឹង របស់រូបលោកទៅវិញ ព្រមទាំងធ្វើសកម្មភាពចាក់ដី និងធ្វើរបងបិទផ្លូវ ហាមឃាត់មិនឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ បានធ្វើដំណើរដូច្នេះទៅវិញ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ ពិតជាមានការងើយឆ្ងល់ជាខ្លាំង ថាតើបុគ្គលឈ្មោះ លៀង ពេជ្រ រូបនេះ ជានរណា មានតួនាទីអ្វី ហេតុអ្វីទទួលបានដីរបស់បរិស្ថាន បានមកដោយងាយៗដូច្នេះ ហើយជាកម្មសិទ្ធិប្លង់រឹង ដោយមានឈ្មោះរបស់ខ្លួនជាអ្នកកាន់កាប់គ្រប់គ្រងទៅវិញ ព្រមទាំងហ៊ានបិទផ្លូវ ហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៀតផង។
តើរឿងលោក លៀង ពេជ្រ ទទួលបានដីរបស់រដ្ឋ ដែលគ្រប់គ្រងដោយស្ថាប័នបរិស្ថាន មកធ្វើជាកម្មសិទ្ធិប្លង់រឹងនោះ មានភាពប្រក្រតី ដែរឬទេ? មាន សជណ កាត់ឃ្វាល់ស្របតាមនីតិវិធីច្បាប់ដែរឬទេ?   ប្រជាពលរដ្ឋជាច្រើនគ្រួសារ ទទូចស្នើសុំដល់ប្រមុខថ្នាក់ដឹកនាំ ខេត្ដពោធិ៍សាត់ និងប្រមុខរាជរដ្ឋាភិបាល មេត្ដាពិតលើប័ណ្ណកាន់កាប់ដីធ្លី របស់លោក លាង ពេជ្រ ឡើងវិញផង និងជាពិសេសស្នើសុំទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៃអាណិតទី៧ និង ឯកឧត្តម ខូយ រីដា គណៈអភិបាល នៃអភិបាលខេត្តពោធិ៍សាត់ សូមជួយអន្តរាគមន៍ដើម្បីបើកផ្លូវ ដើម្បីឱ្យមានប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ឃុំ ខាងលើ មានភាពងាយស្រួលក្នុងការធ្វើដំណើរដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងកូនៗរបស់ពួកគាត់ធ្វើដំណើរទៅសាលាផង ។

អង្គភាពសារព័ត៌មានយើងខ្ញុំ មិនអាចធ្វើការសម្ភាសន៍ ទៅកាន់ លោក លៀង ពេជ្រ បាននោះទេ ព្រោះគ្មានលេខទូរសព្ទទំនាក់ទំនង និងរង់ចាំការបំភ្លឺពីគ្រប់ភាគី។
សូមបញ្ជាក់ថា អង្គភាពសារព័ត៌មានគឺគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋ ជូនទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!