ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ
0

អ្នកគាំទ្រ ស្រាបៀរកម្ពុជា មានការអស់សង្ឃឹមជាខ្លាំង ខណៈ ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចេញបំភ្លឺ តបមកកាន់ អតិថនពីរនាក់ប្ដីប្រពន្ធ ដែលឈ្នះរង្វាន់ឡាន នៅខេត្ដព្រៃវែង

ព្រៃវែង៖ ក្រោយពីផ្ទុះរឿង រវាងអតិថិជនគាំទ្រស្រាបៀរកម្ពុជា ដែលបានទិញស្រាបៀរពីក្រុមហ៊ុន ចំនួន ១៣២ កេស ដើម្បីធ្វើពិធីជប់លៀងឡើងគេហដ្ឋាន កាលពីចុងខែមករាកន្លងទៅ ដែលពួកគាត់អះអាងថា ពួកគាត់ទាំងពីរ ទទួលបានសន្លឹកឆ្នោតផ្សងសំណាងចំនួន ២សន្លឹកពិតប្រាកដមែន ហើយរូបគាត់ទាំងពីរ ក៏ជាបេក្ខជនឈ្នះរង្វាន់ឡាន Ford Ranger 2024 ផងដែរ បែរជាមិនទទួលបានឡាន ដូចការប្រកាសរបស់ក្រុមហ៊ុន ម្នាក់ជាប្ដីមានឈ្មោះ វ៉ា ង៉ុយ និងប្រពន្ធមានឈ្មោះ តុង ស្រៀង រស់នៅក្នុងឃុំ កោះរការ ស្រុកពាមជរ ខេត្ដព្រៃវែង។ ខណៈពួកគាត់ទាំងពីរ កើតទុក្ខមិនសុខចិត្ដ មានឈ្មោះត្រូវរង្វាន់ហើយ បែរជាក្រុមហ៊ុនមិនបើករង្វាន់ឱ្យ ទៅវិញ។
ក្រោយពីមានការ ជជែកវែកញ៉ែក ពេញបណ្ដាញសង្គម និងមានសារព័ត៌មានជាច្រើនអង្គភាពធ្វើការចុះផ្សាយ ជុំវិញការលើកឡើងរបស់ ប្ដីប្រពន្ធទាំងពីរខាងលើ និងមានមតិរិះគន់ខ្លាំងៗពីមហាជន នៅពេលនេះ ឃើញថា ក្រុមហ៊ុនស្រាបៀរកម្ពុជា ឬ Khmer Beverages បានចេញសេចក្ដីបំភ្លឺព័ត៌មាន ជាសាធារណៈ ដោយមានខ្លឹមសារដើមដូចតទៅ៖

សេចក្ដីបំភ្លឺព័ត៌មាន អតិថិជនជាទីគោរព! ក្រុមហ៊ុន ខ្មែរ ប៊ែវើវីជីស សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបច្បាស់ថា ចំពោះលក្ខខណ្ឌកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា ជាកញ្ចប់រង្វាន់សម្រាប់ផ្តល់ ជូនតែគូអាពាហ៍ពិពាហ៍ពិតប្រាកដ ដែលជាវ ស្រាបៀរ កម្ពុជា សម្រាប់រៀបចំមង្គលការ ទើបមានសុពលភាពក្នុងការទទួលរង្វាន់ពីកញ្ចប់នេះ។ ក្រោយពេលការចាប់បានសន្លឹកឆ្នោត យើងត្រូវគោរពទៅតាមគោលការណ៍ និងលក្ខខណ្ឌមុនពេលបើករង្វាន់ដោយការផ្ទៀងផ្ទាត់ ទៅលើឯកសារ (អត្តសញ្ញាណបណ្ណរបស់ស្វាមីភរិយា សន្លឹកឆ្នោត ដែលមានលេខបណ្ណ ត្រូវរង្វាន់ លិខិតបញ្ចក់អាពាហ៍ពិពាហ៍ រូបថតរៀបការ និងធៀបការ) ដើម្បីបញ្ជាក់ពីភាព ត្រឹមត្រូវ។ ក្នុងលក្ខខណ្ឌមិនមានឯកសារណាមួយមកបញ្ជាក់ឱ្យគ្រប់ទៅតាមលក្ខខណ្ឌដូច បានកំណត់ខាងលើ នឹងត្រូវទុកជាអាសារបង់។
ក្នុងករណីអតិថិជនជារកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា ដើម្បីយកទៅឡើងផ្ទះ ខួបកំណើត ឬជប់លៀងផ្សេងៗ ហើយចៃដន្យទទួលបានសន្លឹកឆ្នោត យើងសុំរក្សាសិទ្ធិមិន ប្រគល់រង្វាន់ជូននោះទេ ដោយសាររង្វាន់នេះផ្ដល់រង្វាន់ជូនអតិថិជនដែលគោរពទៅតាម
លក្ខខណ្ឌរៀបអាពាហ៍ពិពាហ៍ច្បាស់លាស់តែប៉ុណ្ណោះ។
យើងខ្ញុំសូមបញ្ជក់ថា ក្រុមហ៊ុទសូមប្រកាន់យកនូវគោលការណ៍របស់ក្រុមហ៊ុនដោយប្រគល់
រង្វាន់ជូនអតិថិជនដែលជាវកញ្ចប់អាពាហ៍ពិពាហ៍ពិតប្រាកដតែប៉ុណ្ណោះ ដូចដែលមាទ បញ្ជាក់ច្បាស់តាមរយៈការផ្សព្វផ្សាយនាពេលកន្លងមក។ សូមអរគុណ!
CAMBODIA KB KHMER BEVERAGES

សូមបញ្ជាក់ជូនផងដែរថា ការចេញផ្សាយសេចក្ដីបំភ្លឺព័ត៌មាន របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា គឺនៅវេលាព្រឹកថ្ងៃទី ០៤ ខែកក្ដដា ឆ្នាំ២០២៤នេះ។
បន្ទាប់ពីបានឃើញ សេចក្ដីបំភ្លឺព័ត៌មាន ខាងលើ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា អតិថិជនដែលមានឈ្មោះឈ្នះរង្វាន់ឡាន ហើយមានមនុស្សម្នារជាច្រើន គេបានដឹង ស្ទើរតែពេញមួយប្រទេស បានប្រាប់មកសារព័ត៌មានយើងខ្ញុំថា «ពិតជាអស់សង្ឃឹមហើយ ឃើញគេថាមិនបើកឱ្យនោះ ព្រោះរូបខ្ញុំពីរនាក់ប្ដីប្រពន្ធល្បីពេញស្រុក អ្នកណាៗ ក៏អបអរ សប្បាយចិត្ដជំនួសពួកខ្ញុំដែរ តែបែរជាមិនបានឡានដូចគេប្រកាសនោះ ខ្ញុំខ្មាស់គេណាស់ ហើយពិតជាអយុត្ដិធម៌ទៀតផង»។

តើរឿងនេះ ក្រុមហ៊ុនស្រាបៀរកម្ពុជា និងបិទបញ្ចប់ត្រឹមនេះមែនដែរឬទេ? មហាជននឹងរង់ចាំតាមដានថា តើក្រុមហ៊ុនស្រាបៀរកម្ពុជា ពិតជា មិនចូលរួមដោះស្រាយជូនអតិថិជន ដែលមានឈ្មោះឈ្នះរង្វាន់ឡាននោះ ឬយ៉ាងណា។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!