ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo=>ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
0

រំលោភទៀតហើយ !!! ករណីឪពុករំលោភ សេពសន្ថវៈ លើកុមារីពីរនាក់ជាកូនចុង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តរតនគិរី ÷ កាលពីថ្ងៃ​សុក្រ ១៤រោច ខៃផល្គុន ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២១។

បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ យកទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីរំលោភសេពសន្ថវៈលើកុមារី ជាកូនចុង រហូតដល់ទៅ២នាក់ នៅចំណុច ភូមិអុលធំ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

យោងតាមការឱ្យដឹង ពីលោកវរសេនីយ៍ត្រី សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ​ជន​សង្ស័យ​ម្នាក់​ ឈ្មោះ សាន សុឃីម ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ២(វីឡាកាត់) សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ជាកម្មករ ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ លើកុមារី ២នាក់ ត្រូវជាកូនចុង។

ចំណែកក្មេងស្រីរងគ្រោះ 2នាក់បងប្អូនមាន ឈ្មោះ ថ.ហ អា យុ 9ឆ្នាំ ជនជាតិខ្មែរ និងប្អូនមានឈ្មោះ ថ.សរ អាយុ 8ឆ្នាំ។

មុននឹងឈានដល់ការចាប់ខ្លួនជនសង្ស័យគឺប្រពន្ធ របស់ជន សង្ស័យ បានទៅស៊ីឈ្នួលដកដំឡូងឱ្យគេ នៅចំណុចឃាត់
ខ្លួនខាងលើ ហើយនៅពេលនោះក៏បានឱ្យម្ដាយមីងនាំកុមារីទាំង2នាក់ ទៅផ្ទះមុន គ្រាដែលដើរទៅផ្ទះស្រាប់តែឃើញកុមារីទាំង2នាក់ ដើរមានសភាពលំបាក ម្ដាយមីងក៏សួរទៅក្មេងទាំងពីរ តែមិនប្រាប់ទេ លុះម្ដាយមីងជំរិតសួរខ្លាំង ទើបក្មេងទាំងពីរប្រាប់ថា ឪពុករំលោភ។

ក្រោយពីដឹងថាឪពុករំលោភ ម្ដាយមីងក៏ទូរស័ព្ទរាយការណ៍ទៅលោកនាយប៉ុស្ដិ៍កាចាញ ពេលនោះលោកនាយប៉ុស្ដិ៍ ក៏ឱ្យនាំក្មេងទៅប៉ុស្ដិ៍ និងនាំក្មេងឱ្យពេទ្យពិនិត្យឃើញថា កុមារីទាំងពីរនាក់ ពិតជាត្រូវគេរំលោភពិតប្រាកដមែន ហើយក៏រាយការណ៍ទៅលោកអធិការក្រុង ស្អែកឡើងរៀបចំកម្លាំងចុះ ទៅចាប់ខ្លួនជនសង្ស័យតែម្ដង។

លោកនាយប៉ុស្ដិ៍បានបញ្ជាក់ថា កុមារីពីរនាក់បងប្អូន ត្រូវឪ
ពុកចុងរំលោភ 10ដងមកហើយ គឺ រំលោភនៅផ្ទះ និងកន្លែងស៊ី ឈ្នួលដកដំឡូង ឆ្លៀតពេលដែលម្ដាយកុមារីទាំងពីរនាក់មិននៅ ។ តាមការរៀបរាប់ដោយម្ដាយក្មេងស្រីរងគ្រោះទាំងពីរ ប្រាប់ថាតាមការសង្កេត នៅពេលឪពុកទៅណាតែងតែនាំ
ក្មេងស្រីទាំង2នាក់នេះតាមរហូត តែមិនបានដឹងអំពីរឿងនោះឡើយ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការក្រុងបានលុង ដើម្បីប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កសាងសំណុំរឿងសហការជាមួយការិយាល័យបញ្ជូនទៅតុលាការដេីមម្បីផ្តន្ទាទោសតាមច្បាប់។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!