ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

សហគ្រិនខ្មែរម្នាក់ ទទួលពានរង្វាន់ CHT International Awards 2024

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ជាមួយនឹងការតាំងចិត្តក្នុងការបង្កើតភាពច្នៃប្រឌិតទៅលើចំណេះដឹងពាក់ព័ន្ធនឹងការវិនិយោគដ៏រស់រវើក និងការចែករំលែកនូវគំនិតអាជីវកម្ម ផ្សំនិងកិច្ចសហការគ្នានៅក្នុងសហគមន៍ធុរកិច្ច និងវិនិយោគ រួមចំណែកដល់សង្គម និងមនុស្សជាតិ ព្រមទាំងជាអ្នកបង្កើតបរិយាកាសប្រកបដោយនិរន្តរភាពសម្រាប់អ្នកដឹកនាំនាពេលបច្ចុប្បន្ន និងដើម្បីណែនាំមនុស្សជំនាន់ក្រោយ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC ក្លាយជាជ័យលាភី ពីគណៈកម្មការ CHT International Awards 2024 ប្រភេទពានរង្វាន់ CHT International Outstanding Achievers Award 2024 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ ។

CHT International Awards 2024 គឺជាវេទិកាមួយបង្កើតឡើងនៅឆ្នាំ 2008 ហើយ ឆ្នាំ 2024 នេះ ជាលើកទី ១០ ដែលបានរៀបចំដោយទទួលស្គាល់ ថ្នាក់ដឹកនាំមានស្នាដៃល្អ និងស្ថាប័នពូកែៗដែលបានរីកចំរើនក្នុងវិស័យរបស់គេ និងបាននាំសមទ្ធផលសំខាន់ៗទៅដល់សង្គមជាតិរបស់គេ។ ជ័យលាភីគឺតំណាងឱ្យបុគ្គលដែលបានទៅដល់ចំណុចកំពូល នៃលទ្ធផលរបស់ជ័យលាភីនីមួយៗ។ CHT International Awards 2024 ដែលរៀបចំនៅឆ្នាំ2024 នេះមានការចូលជាធិបតី និងប្រគល់រង្វាន់ដោយស្តេច Sultan នៃ Selango ព្រមជាមួយការចូលរួមដោយថ្នាក់ដឹកនាំរដ្ឋ និងឯកជនពីបណ្តាប្រទេសផ្សេងៗជាង 400 នាក់។

លោក ហោ សេរីវឌ្ឍន៍ ត្រូវបានវាយតម្លៃដោយគណៈកម្មការយោងលើសមទ្ធផលរបស់លោកទាំងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, ព្រមជាមួយកិច្ចការជួយដល់សង្គមជាតិ។ លោកត្រូវបានទទួលថាជាអ្នកជំនាញក្នុងវិស័យពាណិជ្ជកម្មដែលមានបទពិសោធន៍ជោគជាំទ និងការកសាងបណ្ដាញវិនិយោគិន ក្នុង-ក្រៅប្រទេស ដែលបច្ចុប្បន្ន IDI ដែលលោកដឹកនាំបានក្លាយជាស្ថាប័នឯកជននាំមុខ នៃប្រព័ន្ធអេកូឡូស៊ីវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងកិច្ចការសង្គម លោក ហោ សេរីវឌ្ឍន៍ ក៏ជាអ្នកដឹកនាំជួយសង្គមដ៏ខ្លាំងក្លា ជាពិសេសគឺជាបុគ្គលឯកជនឈាននាំមុខគេលើកិច្ចការសដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងក្នុងអំឡុងពេលនៃការរាតត្បាតជម្ងឺកូវីដ-១៩ ដែលលោកបានបង្កើតក្រុមការងារជាអ្នកសម្របសម្រួលប្រឹក្សាយោបល់ និងជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាប្រចាំថ្ងៃ ដោយសហការជាមួយក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស ក្រសួងសុខាភិបាល។ បន្ថែមលើនេះ លោកក៏ជាស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ ដែលបានកៀគរជំនួយឧបត្ថម្ភជាកញ្ចប់គ្រឿងឧបភោគ-បរិភោគ និងថ្នាំពេទ្យ ជូនដល់ប្រជាពលរដ្ឋជាង មួយម៉ឺន ដែលមានការរួមពីសប្បុរសជនជាតិ និងអន្តរជាតិ ។

ទម្រាំបោះជំហានមកដល់ចំណុចនេះ បណ្ឌិត ហោ សេរីវឌ្ឍន៍ ត្រូវឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើន។ ក្នុងនាមជាឈាមខ្មែរតែមួយរូប បានទទួលពានរង្វាន់ CHT International Awards 2024 ដែលទទួលស្គាល់ការយកចិត្តទុកដាក់ និងជោគជ័យដ៏គួរឱ្យកត់សម្គាល់ និងរះចែងចាំង ក្នុងការគាំទ្រសហគមន៍ក្នុងស្រុក និងអន្តរជាតិ គឺជាមោទកភាពសម្រាប់ជាតិខ្មែរទាំងមូល ហើយក៏រំពឹងទុកថា លោកនឹងពន្លេចចេញចក្ខុវិស័យថ្មីៗល្អៗជាច្រើនទៀត សម្រាប់សុទិដ្ឋិនិយមនៃខ្មែរជំនាន់នេះ និងជំនាន់ក្រោយ៕

ជីវប្រវត្តិខ្លីរបស់លោក ហោ សេរីវឌ្ឍន៍

លោក ហោ សេរីវឌ្ឍន៍ ជាប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន អាយឌី ឃែភីថល ម.ក។ លោកក៏ជាប្រធានសមាគមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IEL), សមាជិកក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ, សមាជិកគណៈកម្មាធិការចំពោះកិច្ចទទួលបន្ទុកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ទូទាំងប្រទេស, ប្រធាន និងជាស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩, សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាជាតិកម្ពុជា (NAB) និងមានតួនាទីជាថ្នាក់ដឹកនាំក្រុមហ៊ុន និងសមាគមផ្សេងៗទៀតផងដែរ។ លោក ហោ សេរីវឌ្ឍន៍ ក៏អតីតមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា, មន្ត្រីអគ្គលេខាធិការដ្ឋានអាស៊ានទទួលបន្ទុកវិនិយោគ, អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាអតីត ប្រធានក្រុមអតីតនិស្សិតសាលា Lee Kuan Yew School of Public Policy នៅកម្ពុជាផងដែរ។ លោកជាអតីតសិស្សពូកែចូលរួមប្រឡងជម្រើសជាតិអក្សរសាស្ត្រខ្មែរនៅឆ្នាំ 1999 និងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រពាណិជ្ជកម្ម (BCOM), បរិញ្ញាប័ត្រជាន់ខ្ពស់រដ្ឋបាលពាណិជ្ជកម្ម (MBA) និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ (MPA) ពីសាកលវិទ្យាល័យជាតិសិង្ហបុរី សាលា Lee Kuan Yew School of Public Policy, និងទទួលបណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ International Morality University នៃសហរដ្ឋអាមេរិក។ លោកធ្លាប់ទទួលបានពានរង្វាន់ពីស្ថាប័នអន្តរជាតិមួយចំនួន ដូចជា US-ASEAN Business Council ឆ្នាំ 2010 និង Distinguished Leadership Award នៅប៉ូឡូញផងដែរ ហើយពេលនេះលោកទទួលបាន CHT International Outstanding Achievers Award 2024 នៅម៉ាឡេស៊ី។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!