ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

«ការសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន គឺមិនអាចខ្វះបាន ពីការចូលរួមពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាក់ថ្នាក់ ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនបាននោះទេ និងដើម្បីសម្រេចបានភាពជោគជ័យ ជាបន្តបន្ទាប់ទៀត ក្រសួងបរិស្ថាន នៅតែបន្តស្វាគមន៍នូវកិច្ចសហប្រតិបត្តិការ ពីគ្រប់ភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា ដើម្បីជាមោទនភាពកម្ពុជាលើឆាកអន្តរជាតិ។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន JTI នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន JTI បានបង្ហាញឱ្យកាន់តែច្បាស់អំពីការចូលរួមពី វិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា និងចូលរួមចំណែកជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឱ្យទទួលបានជោគជ័យបន្ថែមទៀត។

ក្រុមហ៊ុន JTI ជាក្រុមហ៊ុនឯកជនមួយ ដែបានដកថវិកាចំណេញប្រចាំឆ្នាំរបស់ខ្លួនមួយចំនួន សម្រាប់ជួយសហគមន៍នៅតាមជនបទ ដោយផ្តោតលើគោលដៅចំនួន៣ គឺ៖ ១.កាត់បន្ថយវិសមភាព ២.កិច្ចការពារបរិស្ថាន និង៣.ជួយសហគមន៍នៅក្នុងតំបន់ងាយរងគ្រោះ និងគ្រោះមហន្តរាយ។ ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុនបាននាំមកនូវរឺម៉កម៉ូតូកង់បីចំនួន៣៣ គ្រឿង ប្រគល់ជូនក្រសួងបរិស្ថាន សម្រាប់បែងចែកជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមគាំទ្រសកម្មភាពប្រមូល សម្អាតសំរាម សំដៅឱ្យកម្ពុជាមានភាពស្អាត និងស្រស់បំព្រង។

សូមបញ្ជាក់ថា នៅក្នុងគោលដៅយុទ្ធសាស្រ្តទី១ «ភាពស្អាត» របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថានបានដាក់ចេញ នូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួមប្រមាណជាង ៨,៥លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស ដែលបានចូលរួមកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។ នេះជាជោគជ័យមួយដែលលើសពីការរំពឹងទុក។ បច្ចុប្បន្ននេះ ក៏នៅមានសាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន និងវត្តអារាមនានា បានកំពុងចូលរួមនៅក្នុងយុទ្ធនាការនេះជាបន្តបន្ទាប់។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គឺជាយុទ្ធនាការបំផុសឱ្យ សិស្សានុសិស្ស ប្រជាពលរដ្ឋចេញរើសសំរាម សម្អាតបរិវេណផ្ទះ សាលារៀន វត្តអារាម ទីសាធារណៈ រយៈពេល១៥នាទី នៅរៀងរាល់ថ្ងៃសៅរ៍ ដើម្បីបំផុសផ្នត់គំនិតស្អាត ចលនាធ្វើឱ្យមូលដ្ឋានស្អាត ឱ្យកម្ពុជាស្អាត ទាំងក្នុងប្រទេសនិងស្អាតលើឆាកអន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!