ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

សាលាគណខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ អំណោយមនុស្សធម៌រួមមាន អង្ករ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកា នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានសម្ដេចឧត្តមមុនី ជា សំអាង ព្រះមេគុណខេត្តកណ្ដាល ផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកណ្ដាល។

ថ្លែងក្នុងពិធីទទួលអំណោយមនុស្សធម៌ របស់សាលាគណខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាលក្រហមកម្ពុជាខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ អំណោយមនុស្សធម៌ដែលសម្ដេចមេគណខេត្តកណ្ដាល បានផ្ដល់ជូនសាខាកាកបាទក្រហមខេត្តកណ្ដាលនាពេលនេះ គឺដើម្បីអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ឯកឧត្តមបន្តថា៖ ការផ្ដល់អំណោយមនុស្សធម៌របស់សាលាគុណខេត្តកណ្ដាលនាពេលនេះ គឺជាការចូលរួមរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនៃជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយអំណោយដែលបានផ្ដល់ជូននាពេលនេះ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់ក្នុងសហគមន៍ និងជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះបំផុត ជនចាស់ជរា ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រា។ល។ ទៅតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ជាមួយគ្នានេះដែរឯកឧត្តម ប្រធានសាខា បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ អាជីវករ ពាណិជ្ជករ ចូលរួមបរិច្ចាគធនធានរបស់ខ្លួនឧបត្ថម្ភជាថវិកា ក៏ដូចជាសម្ភារៈ តាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានធ្វើការចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជនងាយរងគ្រោះ ដោយខ្យល់កន្ត្រាក់ អគ្គិភ័យ ផ្ទុះមីន រន្ទះបាញ់ និងគ្រោះរាំងស្ងួត គ្រួសារទីទាល់ក្រ និងចាស់ជរាគ្មានទីពឹងជាដើម និងជំនួយសុខមាលភាពសង្គម រួមមាន អ្នកផ្ទុកមេរោគអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងផ្សេងៗទៀត។

អំណោយមនុស្សធម៌ដែលសាលាគណខេត្តកណ្ដាល បានផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល រួមមាន៖ អង្កករ ៥៥បាវ ទឹកសុទ្ធ ៥៨កេស ទឹកក្រូច ៤៧កេស ទឹកផ្លែឈើ ៤៧កេស មី ៩៦កេស ទឹកត្រី ៩៩យួរ ទឹកស៊ីអ៊ីវ ១១១យួរ បន្លុង ១០៣ប្រដាប់ និងថវិកា១២លានរៀល។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!