ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ក្នុងនាមរដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជាសាលារាជធានីភ្នំពេញ ពិតជាសុំចូលរួមត្រេកអរនិងស្ងើចសរសើរ ដល់បងប្អូនប្រជាពលរដ្ឋ ចំនួន៧គ្រួសារ បន្ថែមទៀតដែលមកទទួល គោលនយោបាយពីរាជរដ្ឋាភិបាល ដោយស្ម័គ្រចិត្ត ប្រកបដោយសន្តិវិធី ក្នុងការរួមកសាង អភិវឌ្ឍន៍ប្រទេសជាតិ 1:លោកស្រី ប្រាក់ សុភា 2:លោកស្រី អំ ភឿន 3:លោក លី សំបូរ 4:លោក សាយ សារិទ្ធិ 5:លោក សួន ពិសិដ្ឋ 6:លោក គីង ប៊ុនណន 7:លោក រ៉ុន វ៉ាន់ថន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខណ្ឌព្រែកព្នៅ៖នាព្រឹកថ្ងៃចន្ទ ទី២៤ខែមិថុន ឆ្នាំ២០២៤ ក្រោមកិច្ចប្រឹងប្រែងដោះស្រាយ ពន្យល់ រាល់បញ្ហា របស់ ខិតខំ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌ ព្រែកព្នៅ ពីផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងកសាងអភិវឌ្ឍន៍របស់ប្រទេសជាតិ ដែលកំពុងតែនិងដំណើរការ កសាង ផ្លូវ45m តភ្ជាប់ពីមហាវិថីឈ្នះៗ កាត់មក តភ្ជាប់ ផ្លូវលេខ១៥១ និងគ្រោងសាងសង់ស្ពាន សំរាប់ឆ្លងកាត់។ណាមួយវិញទៀត រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ ក៏បានសេចក្តីជូនដំណឹង ក្នុងដោះស្រាយគោលនយោបាយ ជាមួយបងប្អូនអស់រយៈពេលជាច្រើនឆ្នាំច្រើនខែ រួចមកហើយដែរ.ដោយបងប្អូនដែលរស់នៅលើ ចិញ្ចើមផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ជាសំណង់មិនរៀបរយទាំងអស់ ត្រូវមកទទួលគោលនយោបាយ ដោយបានផ្ទះថ្ម 1ល្វែង ទំហំ1ល្វែង ទំហំ៤,៥m×១៨m ព្រមទាំងថវិកា 10.000$ (មួយម៉ឺនដុល្លារ)មានប្លង់កម្មសិទ្ធិប្រើប្រាស់ដោយស្របច្បាប់ផងដែរ។

ទោះបីជាមានបងប្អូនប្រជាពលរដ្ឋ ១ក្តាប់តូចដែលទាំងដឹងថា ខ្លួនឯងមក សុំអាស្រយ័ ទិញដូរតាមតែចិត្តគ្នាឯង លើដីចិញ្ចើមផ្លូវរបស់រដ្ឋ នៅតែខំតវ៉ា បង្កើតបាតុកម្ម និងបាតុភាព ក្រោមរូបភាព នៃការញ៉ុះញ៉ង់ របស់ លោកស្រី ស៊ាំ ដាវី (ដែលជាសកម្មជនរបស់គណបក្សភ្លើងទៀន) និង លោកស្រី គង់ តឿ ដោយសង្ឃឹមថានិងបានតំលៃខ្ពស់ជាងគោលនយោបាយរបស់រាជរដ្ឋាភិបាលដាក់ចេញមកនោះ។
សុំគូសបញ្ជាក់ផងដែរ កន្លងមកនរណា មិនល្បីល្បាញ ស្ត្រីជើងខ្លាំងលេខមួយ ប្រចាំតំបន់ផ្លូវ១៥១ បឹងតាមោក លោកស្រី ប្រាក់ សុភា  ដែលជាជើងខ្លាំងមួយរូប ខាងតវ៉ាប្រឆាំងនិងគោលនយោបាយរបស់រដ្ឋាភិបាល តាំងពីដំបូងនោះ ព្រមទាំងផ្តល់កិច្ចសម្ភាសន៍ដល់អង្គការ ផ្សេងៗ មកផ្សព្វផ្សាយវាយប្រហាររាជរដ្ឋាភិបាល. ..ប៉ុន្តែឥលូវ លោកស្រី ក៏បានយល់ព្រមស្មគ្រ័ចិត្ត មកទទួលគោលនយោបាយ ពីរាជរដ្ឋាភិបាល ដែរ ក្រោយពីលោកស្រីបាន ស្តាប់ការណែនាំពន្យល់ របស់លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងបានពិនិត្យមើល ផែនទីផ្ទាល់នៃការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក្នុងតំបន់ផ្លូវ១៥១ ឬហៅថា(ផ្លូវភ្នំបាសិទ្ធ) ថាតើការរស់នៅលើចិញ្ចើម របស់លោកស្រី ព្រមទាំងបងប្អូនទាំងអស់បានប៉ះពាល់កំរិតណា។

ជាចុងក្រោយនេះ ប្រហែលជាមិននៅសល់ ប៉ុន្មានថ្ងៃទៀតទេ ក្រោយពីរាជរដ្ឋាភិបាលបានសាងសង់ស្ពាន តភ្ជាប់ ផ្លូវ១៥១ ទៅ ផ្លូវមហាវិថីឈ្នះៗ រួច និងមានការរៀបចំ ពង្រីកផ្លូវ ថយចំនួន 20m បន្តទៀត ដាក់ប្រព័ន្ធលូ បង្គោលភ្លើង ។ល។ បន្ថែមទៀត។ ចំពោះបងប្អូនដែលនៅសេសសល់ ប្រម៉ាណជាង ២០% បើនៅតែស្តាប់តាមការតវ៉ា បោកប្រាស់ របស់លោកស្រី ស៊ាដាវី និងលោកស្រី គង់ តឿ នោះ បើមិនព្រមមកទទួលគោលនយោបាយទេ ថ្ងៃណាមួយ ផុតកំណត់ហើយ គឺបងប្អូននិងទទួលបានអ្វីទាំងអស់។ ហើយក៏ សុំអោយបងប្អូន ពិចារណាមើល លោកស្រីទាំងពីរ នឹង មានអ្វីជួយ បងប្អូនបានខ្លះ ក្រៅពីយករូបភាពបងប្អូនបង្កើតជា ឆុតឆាក នយោបាយផ្ទាល់ខ្លួន ដើម្បីវាយប្រហារ រាជរដ្ឋាភិបាល និងអជ្ញាធរមូលដ្ឋាន??ចុងក្រោយ រត់មករក អជ្ញាធរមូលដ្ឋានដដែលទេ!!!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!