ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ
0

ល្បីររន្ទឺទៀតហើយអ្នកព័ត៍មាន មានតួនាទីជាអ្វី? បានជាហ៊ានចេញមុខកាងមេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងឈ្មោះ ស៊ុន ដែលដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនទៅលក់ នៅប្រទេសវៀតណាមដោយមិនមានការរំខានពីមន្រ្តីជំនាញតាមដងផ្លូវនិងទទួលទិស…

ខេត្តមណ្ឌគីរី៖ ក្រោយពីស្ងប់ស្ងាត់មួយរយះរឿងក្រុមឈ្មួញរកសុីដឹកផល អនុផលព្រៃឈើ ថ្មីៗនេះប្រភពព័ត៌មានបានបែកធ្លាយបណ្ដើរៗហើយ មានមេខ្លោងធំៗ ជាអ្នករត់ការ សម្របសម្រួល មន្ត្រី នៅ តាមដងផ្លូវ ដើម្បីដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម ដោយគេស្គាល់ច្បាស់ថាមានអ្នកសារព័ត៌មានមួយរូបនៅក្នុងស្ថានីយិ៍ទូរទស្សន៍ ជាអ្នករត់ការចាត់ចែងក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើមួយនេះ។

ជាក់ស្ដែងកាលពីកន្លងទៅថ្មីៗនេះ ក្រុមអ្នកយកព័ត៌មានយើង បានជួបប្រទះឃើញឡានសាំយ៉ុងពណ៌.ស.ដែលមានផ្លាកលេខ ៣២៨៥ ១០៩៣.១៦២០ និងឡានសាំយ៉ុងគ្មានស្លាកលេខប្រមាណងជា៤គ្រឿង ដោយគេស្គាល់ច្បាស់ថាជាឡានរបស់មេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងឈ្មោះ សុន ដឹកជញ្ជូនឈើប្រភេទ សុក្រំ ទាំងថ្ងៃទាំងយប់បានដោយរលូន ចេញពី ភូមិ ប៊ូស្រា  ភូមិពូជ្រៃ ម្តុំអូរទេ ឆ្លងកាត់ភូមិស្រែអំពូម និងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដោយធ្វើការឆ្លងកាត់តាមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដឹកទាំថ្ងៃទាំងយប់ ក្នុងមួយថ្ងៃៗប្រមាណជា៤ទៅ៥ជើងឆ្ពោះទៅស្រុកអូររាំង បន្តទៅស្រុកកែវសីម៉ា យ៉ាងរលូនដោយពុំមានមន្រ្តីជំនាញណាមួយហ៊ានក្អកនោះទេ ?។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាដោយមានបុគ្គលម្នាក់ជាអ្នកសារព័ត៌មាននៅក្នុងស្ថានីយទូរស្សន៍មួយប្រចាំនៅតំបន់នោះជាអ្នករត់ការ និងធ្វើការសម្របសម្រួល ក្នុងការបើកផ្លូវ ដឹកជញ្ជូនផលអនុផលព្រៃឈើ ទើបការរកសុីដឹកផលអនុផលព្រៃឈើខាងលើពីសំណាក់ឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងឈ្មោះ ស៊ុន ទៅបានដោយរលូនបែបនេះ។ តើបុគ្គលដែលជាភ្នាក់ងារសារព័ត៌មាននៅក្នុងស្ថានីយទូរទស្សន៍ខាងលើនោះ ធ្វើខុសពីក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មានដែឬទេ?ហើយតើខាងស្ថានប័នទូរស្សន៍នោះបានដឹងដែរឬទេថាមានភ្នាក់ងាររបស់ខ្លួនធ្វើបែបហ្នឹង ?។

ចំណែកសមត្ថកិច្ចតាមដងផ្លូវនិង ជំនាញពិសេស លោក ព្រំ វិបុលរតន: ប្រធានដែនជម្រកកែវសីមា៉ និងមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលទទួលទិសបង្រ្កាបលោកបានដឹងដែរឬយ៉ាងណា ឬុមួយសង្ស័យត្រូវថ្នាំសណ្តំរអស់ហើយ ទើបមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ បានជាបណ្តែតបណ្តោយឱ្យក្រុមឧក្រិដ្ឋកម្មព្រៃឈើរកសុីបានដោយរលូននិងដឹកឈើបានជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋលើកឡើងថា ឱ្យសមត្ថកិច្ចនិងជំនាញបង្ក្រាបម្តេចនឹងកើត បើសមត្ថកិច្ចនិងជំនាញ ជាប់ត្រគៀកងាកមិនរួចដោយសារតែមានបុគ្គលម្នាក់ជាអ្នកសារព័ត៌មាននៅក្នុងស្ថានីយទូរទស្សន៍មួយប្រចាំនៅតំបន់នោះ បានចេញមុខរត់ការ ឱ្យមេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងឈ្មោះ ស៊ុន នោះទៅហើយនឹង។ ទង្វើរខាងលើរបស់អ្នកសារព័ត៌មានធ្វើ សរបញ្ជាក់ឱ្យឃើញថា កំពុងតែកាងឱ្យមេឈ្មួញពេញទំហឹងតែម្តងពោលគឺដាច់ក្បាលចោល។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ក្រុមការងារបានធ្វើសេចក្តីរាយការណ៍អះអាងថា មានមេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និង ស៊ុន កំពុងសម្រុកដឹកជញ្ជូនឈើចេញពី ភូមិ ប៊ូស្រា ឆ្លងកាត់ភូមិស្រែអំពូម និងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា  និងឆ្លងកាត់តាមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ឆ្ពោះទៅស្រុកអូររាំង បន្តទៅស្រុកកែវសីម៉ា ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ និងច្រករបៀងផ្សេងៗយ៉ាងអនាធិបតេយ្យ។  ហើយបើតាមមតិរិះគន់ បានឲ្យដឹ​ង​ថាលោក សារ ផល្លា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកឡាប៉ាខេ ជាអ្នកមានសិទ្ធធំជាងគេក្នុងការ បើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមដោយរលូន ដែលគេសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ មានលក្ខណៈជាប្រព័ន្ធ ជាមួយក្រុមឈ្មួញអ្នកមានលុយ និងមានអំណាច មានឥទ្ធិពល ពូកែខាងអន្តរាគមន៍បែកផ្សែង ហើយសមត្ថកិច្ចល្មមៗក្នុងខេត្តមណ្ឌលគិរី ភ័យខ្លាចមិនហ៊ានប៉ះពាល់ពួកគេឡើយ។

មតិរិះគន់ក្នុងន័យស្ថាបនា បានលើកឡើងថា ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បើមិនមានការពាក់ព័ន្ធ គួមានវិធានការបង្ក្រាបទាន់ពេលវេលា បើពុំនោះទេ ព្រៃឈើប្រឈមទៅនឹងការសេចក្តីវិនាស ជៀសមិនផុតឡើយ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ បើទោះបីអង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំការពន្យល់ណាមួយពីឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ស៊ុន សុីវុត្ថា នាយកដែនកែវសីម៉ា មន្រ្តីជំនាញតាមដងផ្លូវទទួលទិសកងរាជអាវុធហត្ថ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធផងដែរនោះ.? អង្គភាពសារព័ត៌មានយើងស្វាគមន៍រាល់ការបកស្រាយ ប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!