ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ដោយមានការអនុញ្ញាតពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខណ្ឌកំបូល​៖នៅថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២៤​ លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ អធិការ​ នៃអធិការដ្ឋាននរបាលខណ្ឌកំបូល​ និងមន្ត្រីក្រោមឱវាទ​ បានធ្វេីការផ្សព្វផ្សាយពីបញ្ហាក្មេងទេីង​ គ្រឿងញៀន​ គ្រោះថ្នាក់ចរាចរណ៍​ និងការផ្ដល់សេវាសាធារណៈ​ ជូនប្រជាពលរដ្ឋ​ចំនួន​ ២០០០នាក់ និងការពារកម្មវិធីព្យាបាលជំងឺដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតាជោ(TYDA) ជូនដល់ប្រជាពលរដ្ឋ​ កម្មករ​ កម្មការនី​ ក្នុងភូមិសាស្ត្រខណ្ឌកំបូល​ រាជធានីភ្នំពេញ​​។

ក្នុងឱកាសនោះដោយផ្ដល់លេខទូរស័ព្ទរបស់លោក​អធិការ​ និងលោកនាយប៉ុស្តិ៍​ ដេីម្បីងាយស្រួលឱ្យប្រជាពលរដ្ឋទាក់ទងពេលមានបញ្ហា​ ឬចម្ងល់ផ្សេង​ និងពន្យល់ឱ្យយល់អត្ថប្រយោជន៍នៃសេវាសាធារណៈដូចជា​ សៀភៅ​ស្នាក់នៅ​ សៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណ​។ចំណែកបញ្ហាក្មេងទំនេីងសូមឱ្យប្រជាពលរដ្ឋដែលជាអាណាព្យាបាលសិស្សទំនាក់ទំនងជាមួយគ្រូតាមដានការសិក្សារបស់កូនៗ​ និងតាមដានរាល់សកម្មភាពត្រួតពិនិត្យកុំឱ្យប្រេីប្រាស់ដាវ​ កាំបិត​ ដែលបង្កឱ្យមានអំពេីហិង្សារ​ និងបង្ករបួស្នាម​។

លោកអធិការក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាក់ទងតាមទូរស័ព្ទ​ផ្ទាល់ ផ្ញេីសារចូល ឬបញ្ចេញមតិ(Comment)​ចូលPage​ រាយការណ៍ដោយសម្ងាត់​ ក្នុងការរាយការណ៍ពីបញ្ហាគ្រឿងញៀន​ និងក្មេងទំនេីង​ផងដែរ​ ចំពោះសេវាសាធារណៈមានប្រជាពលរដ្ឋចំនួន​ ០៥រូប​ មានការស្នេីសុំធ្វេីអត្តសញ្ញណប័ណ្ណ​ សៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ លោកអធិការបានយកលេខទូរស័ព្ទ​ចាត់ចែងឱ្យលោកនាយប៉ុស្តិ៍ធ្វេីការជូនឱ្យទាន់ពេលវេលា ហេីយលោកអធិការក៏បានបញ្ជាក់ពីលទ្ធផលនៃការបង្ក្រាបក្មេងទំនេីងពីថ្ងៃទី២៣​ ខែឧសភា​ ដល់ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០២៤​ បង្ក្រាបបានចំនួន​ ០៩​ករណី​ មនុស្សចំនួន​ ៣៧នាក់
ករណីទី១៖​ លួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពេីហិង្សា(ប្រេីជេីងធាក់យកម៉ូតូ)
ករណីទី២៖ លួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពេីហិង្សា(ប្រេីដាវសាំម៉ូរៃកាប់​ និងយកដុំថ្មគប់យកផ្លាកលេខម៉ូតូ)
ករណីទី៣៖ ហិង្សាដោយចេតនាមានស្ងានទម្ងន់ទោស(ប្រដាវកែច្នៃកាប់បណ្ដាលឱ្យរបួស)
ករណីទី៤៖ ហិង្សាដោយចេតនា
ករណីទី៥៖ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត
ករណីទី៦៖​ ធ្វេីខូចខាតដោយចេតនា(ប្រេីកែវជប់ខ្យល់គប់កញ្ចក់ឡានឱ្យបែកប្រេះ)៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!