ទាន់ហេតុការណ៍
សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ=>ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
0

ពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេវាសង្គម របស់រដ្ឋបាលខេត្តកណ្ដាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញអធិបតី ក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេវាសង្គម របស់រដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត ការិយាល័យជំនាញជុំវិញរដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីរាជការ, និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ ក្នុងខេត្ត ដែលបានខិតខំសហការរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូត ធ្វើឱ្យខេត្តកណ្ដាល ទទួលបាន ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស ក្នុងការប្រឡងប្រណាំង ការងារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេវាសង្គម និងចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា ការខិតខំប្រឹងប្រែង រួមគ្នា យ៉ាងសកម្មទាំងនេះ ពិតជាបានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ ក្រុង ស្រុក និងខេត្ត ឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាការិយាល័យជំនាញ និងអង្គភាព ពាក់ព័ន្ធ នៅក្នុងក្រុង ស្រុក ត្រូវចូលរួមសហការជិតស្និទ្ធ និងគាំទ្រឱ្យបានពេញលេញដល់ ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងវិធានការគន្លឹះទាំងឡាយ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅបម្រើប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ជាពិសេសត្រូវខិតខំថែរក្សាបាននូវចំណាត់ថ្នាក់ល្អ សម្រាប់ការប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេវាសង្គម របស់រដ្ឋបាលខេត្តកណ្ដាលជាបន្តបន្ទាប់ទៀត។

សូមបញ្ចាក់ថា លទ្ធផលប្រកួតប្រជែងពានរង្វាន់សេវាសង្គម ឆ្នាំ២០២២-២០២៣ រដ្ឋបាលខេត្តកណ្ដាល ទទួលបានពានរង្វាន់កម្រិត ផ្កាយ៣ និងជាជ័យលាភីជើងឯកលេខ១ ពានរង្វាន់សេវាសង្គម ក្នុងចំណោម ៧ រាជធានី ខេត្ត គោលដៅ។ ថ្នាក់ក្រុង/ស្រុក ប្រភេទជ័យលាភីពានរង្វាន់កម្រិតផ្កាយ៣ មានចំនួន ១០។ ថ្នាក់ឃុំ សង្កាត់ មានចំនួន ៩៧/១២៧ ឃុំ សង្កាត់ ទទួលបានជ័យលាភីពានរង្វាន់កម្រិតផ្កាយ ៣។ ប្រភេទជ័យលាភីពានរង្វាន់កម្រិតផ្កាយ២
ថ្នាក់ក្រុង ស្រុក គឺរដ្ឋបាលស្រុកស្អាង ទទួលបានជ័យលាភីពានរង្វាន់កម្រិតផ្កាយ២។ ថ្នាក់ឃុំ សង្កាត់ មានចំនួន ២៦ឃុំ សង្កាត់ ទទួលបានជ័យលាភីពានរង្វាន់កម្រិត ផ្កាយ២។ ប្រភេទជ័យលាភីពានរង្វាន់កម្រិតផ្កាយ១  មានចំនួន ៤ឃុំ សង្កាត់ ទទួលបានជ័យលាភីពានរង្វាន់កម្រិត ផ្កាយ១។

ដោយឡែក លទ្ធផលប្រឡងប្រណាំង ភូមិ ឃុំ មានសុវត្ថិភាព ក្នុងខេត្តកណ្តាល ប្រភេទ១ មាន១១៣ឃុំ-សង្កាត់  ប្រភេទ២ មាន១៤ឃុំ-សង្កាត់ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!