ទាន់ហេតុការណ៍
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
0

ដីគម្របព្រៃឈើរបស់រដ្ឋ រាប់ពាន់ហិកតាក្នុងខេត្ដក្រចេះត្រូវបាន ឈ្មោះ ភួង រ៉ា និងក្រុមបក្ខពួកជាច្រើននាក់ទៀត រុករានទន្ទ្រាន យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រចេះ៖ ពិតជាមិនញញើតនឹងច្បាប់អ្វីបន្ដិសោះឡើយ ដីគម្របព្រៃឈើរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ រាប់ពាន់ហិកតា ត្រូវបានក្រុមខិលខូចលួចឃុបឃិតរុករានទន្ទ្រាន យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន សាងសង់ផ្ទះយ៉ាងអាណាធិបតេយ្យ សង្ស័យអាជ្ញាធរមួយចំនួនជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ ទើបការរុករានទន្ទា្រនដីគម្របព្រៃរបស់រដ្ឋធ្វើបានយ៉ាងរលូនបែបនេះ។

បើតាមការបង្ហើបរបស់ប្រជាពលរដ្ឋប្រាប់ថា ការរុករានទន្ទ្រានដីគម្របព្រៃឈើរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យនេះ មានមេឃ្លោងមួយក្រុមបានទៅបំផុសបំផុលឱ្យប្រជាពលរដ្ឋជាច្រើនចូលទៅរុករានទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ មិនខ្លាចញញើតច្បាប់ទាល់តែសោះ។ ទីតាំងដីគម្របព្រៃដែលក្រុមខិលខូចចូលរុនរានទន្ទ្រាននោះ ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំខ្សឹម នឹងភូមិអូរគគីរ ភូមិវាលម្រះ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ បាននិយាយឱ្យដឹងថា ក្រុមមេឃ្លោងដែលបំផុសបំផុលចូលរុនរានដីព្រៃរបស់រដ្ឋទាំងនោះមានឈ្មោះដូចតទៅ÷ ទី១.ឈ្មោះ ភួង រ៉ា  -ទី២.ឈ្មោះ អ៊ូ ថេង (ជាមន្ត្រីបរិស្ថាន) -ទី៣.ឈ្មោះលោក សេន (ជាជនជាតិខ្មែរអ៊ីស្លាម) -ទី៤.ឈ្មោះ ទួន មីន (ជាជនជាតិខ្មែរអ៊ីស្លាម)  -និងទី៥.ឈ្មោះ លោក សល់ ឈ្មោះអ្នកទាំងប្រាំនេះ ដែលប្រជាពលរដ្ឋឱ្យដឹងថា ជាមេឃ្លោងក្នុងការរុនរាន និងរំលោភយកដីគម្របព្រៃឈើរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ (ក្នុងដែនជម្រកសត្វព្រៃកែសីមា) មកធ្វើជាសម្បត្ដិផ្ទាល់ខ្លួន និងបំផុសបំផុលឱ្យប្រជាពលរដ្ឋមានពីទីឆ្ងាយចូលរុករាន និងចាប់ដីគម្របព្រៃរបស់រដ្ឋ ដើម្បីទុកលក់បន្ដក្រោយពីបានដាំដុះដំណាំ ហើយបន្ដទៅរុករានទីតាំងដីថ្មីបន្ដទៀត

ប្រភពព័ត៌មានបានបន្ថែមទៀតថា ការរុករានទន្ទ្រានយកដីគម្របព្រៃឈើខាងលើនោះ បើមិនមានការបើកភ្លើងខៀវ ពីលោក សាម ណាល់ អភិបាលស្រុកស្នួល និងលោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ នោះទេ ក៏មេខ្លោងទាំង៥នាក់នោះ មិនអាចបំផុសបំផុលដឹកនាំមនុស្សម្នារ ឱ្យចូលទៅរុករានទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើរបស់រដ្ឋបានយ៉ាងងាយនោះដែរ ពោលគឺ មេឃ្លោងទាំង៥នាក់នោះ ពិតជាមានអ្នកធំនៅពីក្រោយខ្នងដើម្បីបើកដៃឱ្យធ្វើសកម្មភាពបំផុសបំផុលចូលរុករានដីគម្របព្រៃ។

មជ្ឈដ្ឋានមហាជនកំពុងរង់ចាំមើលថា៖ តើទង្វើររបស់ក្រុមជនខិលខូចរួមជាមួយលោកអភិបាលស្រុក លោកប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដែលហ៊ានប្រព្រឹត្តអំពើមិនគម្បី រុករានទន្ទ្រានយកដីគម្របព្រៃឈើរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យផ្ទុយពីច្បាប់បែបនេះ តើលោកអភិបាលខេត្តក្រចេះនឹងមានចំណាត់ការបែបណា ចំពោះជនខិលខូចទាំងនោះ?

នេះបើយោងតាមអនុក្រឹត្យលេខ ១៨២.អ.ន.ក្រ.ប.ក.ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ សម្រេច

មាត្រា១ -ត្រូវបានកែប្រែដែនជម្រកសត្វព្រៃកែវសីមា ពីផ្ទៃដីទំហំ២៩២ ៦៩០(ពីរសែនប្រាំបួនម៉ឺនពីរពាន់ប្រាំមួយ រយកៅសិប)ហិកតា មកផ្ទៃដីទំហំ ៣១៧ ៤៥៦(បីសែនមួយម៉ឺនប្រាំពីរពាន់បួនរយហាសិបប្រាំមួយ)ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីនិងខេត្តក្រចេះ ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកា(តាមប្រព័ន្ធ កូអរដោណេ Project UTM Zone 48N Datum WGS.1984)ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

ផ្ទៃដីដែនជម្រកសត្វព្រៃកែវសីមាខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ២៩២ ៦៩០(ពីរសន ប្រាំបួនម៉ឺនពីរពាន់ប្រាំមួយរយកៅសិប)ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ៨៣ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃកែវសីមា និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឦសាន្ត ដែលមានផ្ទៃដីទំហំ២៤ ៧៦៦(ពីរម៉ឺនបួនពាន់ប្រាំពីរយហុកសិបប្រាំមួយ)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យ លេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ ការពារធម្មជាតិ។

មាត្រា២ – អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖
– ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី និងសារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ដោយមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ  រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

មាត្រា៣. ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ដោយសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ ដើម្បីធានាដល់ការគ្រប់គ្រង បរិស្ថាន ការគ្រប់គ្រងជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរ
៊៊៊៊៊៊៊ស់នៅដោយចីរភាព  ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា៤. លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្ដីពីការបង្កើត ដែនជម្រកសត្វព្រៃកែវសីមា អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ឋ​ តំបន់ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្ត ថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា៥. អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!