ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ
0

#តំបន់ផ្សារដើមគ:ដែលជាព្រំប្រទល់រវាងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង.. ដោយឡែកតាមបណ្តោយផ្លូវមុនីរ៉េតខាងកើតជា ផ្សារបន្លែក្នុងទឹកដីខណ្ឌបឹងកេងកង ចំពោះបងប្អូនអាជីវករលក់ដូរដែលចូលចិត្តរំលោភយកចិញ្ចើមផ្លូវ និងផ្លូវសាធារណះរបស់រដ្ឋធ្វើជាអាជីវកម្ម អជ្ញាធរមូលដ្ឋានសុំរឹតបង្តឹងហើយ ពីព្រោះតំបន់នោះមានភាពរញ៉េរញ៉ៃ ជាខ្លាំងនិងបង្កអោយមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃផង…

@ស្ថិតក្រោមម្លប់សន្តិភាពកំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច កត្តាយានយន្តគ្រប់ប្រភេទមានការឡើងជារៀងរាល់ថ្ងៃ ហេតុនេះហើយធ្វើអោយតំបន់ទីផ្សារមួយចំនួនការកកស្ទះជាខ្លាំង។

ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឃួងស្រេង អភិបាលនៃរាជធានីភ្នំពេញ និងលោក សុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌបឹងកេងកង ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវសំខាន់ៗទូទាំងរាជធានីភ្នំពេញ និងរំដោះចំណីផ្លូវជូនដល់បងប្អូននាក់ធ្វើថ្មើរជើង!!

ខណ្ឌបឹងកេងកង៖
នាវេលាម៉ោង ៦:០០ព្រឹក
ថ្ងៃសុក្រទី០៥ខែមករាឆ្នាំ២០២៤

.. លោក សុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌបឹងកេងកង បានចាត់តាំង លោក មាស សម្បូរ ប្រធានសណ្តាប់ធ្នាប់ខណ ចុះដឹកនាំកម្លាំង បងៗសណ្តាប់ធ្នាប់បែងចែក ជាក្រុមៗ ដើរត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់ ដែលស្ថិតតាមបណ្តោយផ្លូវ មហាវិថី មុនីរ៉េត និងគ្រប់ផ្លូវសំខាន់ទូទាំងមូលដ្ឋាននៃខណ្ឌបឹងកេងកងនិងរំដោះយកចំណីចិញ្ចើមផ្លូវជូននាក់ធ្វើដំណើរថ្មើជើង។
…នេះមិនមែនជាលើកទី១ឡើយក្រុមបងៗសណ្តាប់ធ្នាប់ខណ្ឌបឹងកេងកង ចុះមកអនុវត្តន៍អប់រំដល់បងប្អូនអាជីករទាំងអស់ដែលប្រកបមុខរបររកស៊ី តាមបណ្តោយផ្លូវទាំងអស់នេះ គឺក្រុមរបស់លោក មកប្រាប់រាល់ថ្ងៃរៀបចំរាល់ថ្ងៃ ។ពីក្រុមបងៗសណ្តាប់ធ្នាប់លោកចង់អោយមូលដ្ឋានរបស់លោក មានភាពស្រស់ស្អាត គេចផុតពីគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ មកលើបងប្អូនដែលកំពុងធ្វើដំណើរ និងពេលខ្លះអាចបង្កអោយមានការរាំងស្ទះដល់ចរាចរណ៍ ជាដើម។
…..ម្យា៉ងវិញទៀតលោកក៏បានធ្លាប់គូសគំនូស កំណត់សំរាប់អោយបងប្អូនអាជីវករបានលក់ដូររួចមកហើយ ប៉ុន្តែបងប្អូននៅតែបំពានឆ្លៀតលួចលក់ដដែលជាដដែល ម្តងនេះលោកសុំលេងធម៍ក្តៅហើយប្រសិនបើបងប្អូនយល់ព្រមចូលរួមអនុវត្តន៍ជាមួយអជ្ញាធររឹងរួស គគ្លើន មិនស្តាប់អជ្ញាធរហើយក៏មិនទទួលខុសត្រូវនៅការខូតខាចបាត់បង់នៅរបស់របរផ្សេងៗរបស់បងប្អូនដែរ!!!
….
យោងតាមការរៀបរាប់របស់លោក មាស សម្បូរ បានរៀបរាប់ថា÷ចំពោះការលក់ដូររបស់បងប្អូនលោកមិនបានហាមឃាត់នោះគ្រាន់តែលោកសុំអោយការលក់ដូររបស់បងប្អូន ធ្វើយ៉ាងណាអោយមានរបៀបរៀបរយ ឈប់រំលោភបំពានបន្តទៅមុខបន្តទៀតតែប៉ុណ្ណោះ។
..បន្ទាប់ពីចុះរៀបចំសណ្តាប់ធ្នាប់នៅវេលាម៉ោង៦:០០ទៀបភ្លឺរួចមក លោកប្រធានសណ្តាប់ធ្នាប់ខណ្ឌ ក៏បានបែងចែកកំលាំងបន្តទៀត ដោយក្រុមខ្លះចុះរៀបចំសណ្តាប់ធ្នាប់ បោសសំអាត ប្រមូលសំរាម គ្រប់បណ្តាផ្លូវ ធ្វើយ៉ាងណាអោយបានល្អស្អាតទូទាំងខណ្ឌ។
..នេះជាភាពសស្រាក់សស្រាំមួយរបស់រដ្ឋបាលខណ្ឌបឹងកេងកង ដែលមានលោក សុខ សម្បត្តិ ជានាក់ដឹកនាំ ដោយលោកបានខិតខំបំពេញការងារ ដោយមិនខ្លាចនឿយហត់ ដើម្បីខណ្ឌទាំងមូលមានភាពស្រស់បំព្រងល្អស្អាត ជានិច្ច ជារៀងរហូត។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!