ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២
0

ពលរដ្ឋជាច្រើនរស់នៅក្នុង ស្រុកកៀនស្វាយ ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ ជួយអន្តរាគមន៍ ទៅលើទីតាំងល្បែងសុីសងមាន់ជល់អនឡាញ…(វគ្គ១)

ចេញផ្សាយ ថ្ងៃពុធ ៦រោច​ ខែស្រាពណ៍​ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ២០២៣

ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិឃុំមួយចំនួន ដែលមានទីតាំងល្បែងសុីសង បានប្រាប់ឱ្យអង្គភាព គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍ ដឹងថា៖រៀងរាល់ថ្ងៃពួកគាត់ មានការព្រួយបារម្ភ ជាខ្លាំងនៅភាពអសន្តិសុខ ដោយសារតែក្នុងភូមិឃុំដែលគាត់រស់នៅ មានទីតាំង​ល្បែងសុីសងភ្នាល់​ដាក់លុយ មាន់ជល់តាមប្រពន្ធ័អនឡាញ ជ្រូកក្រោម ឆ្នោតឡូតូ ជាច្រើនទីតាំង ស្ថិតនៅក្នុង​ភូមិឃុំមួយចំនួនក្នុងស្រុកកៀនស្វាយ បានបើកដំណើរការលេងយ៉ាងសប្បាយ ពួកគាត់មិនដែលឃើញមានអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ធ្វើការទុបស្កាត់ឬបង្ក្រាប់ឡើយ។​ប្រជាពលរដ្ឋបានបន្តទៀតថា នៅក្នុងទីតាំង ដាក់ឆ្នោតឡូតូ តែបង្កប់មាន់ជល់អនឡាញ មិនត្រឹមតែប៉ុណ្ណោះទេ ទីតាំង​ខ្លះអាចបង្កប់ល្បែងសុីសង បៀរ អាប៉ោង ទៀតផង។​

#.ជាក់ស្តែងដូចជាទីតាំងខាងក្រោមនេះ
១.ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ

២.ក្នុងភូមិចន្លក់និង ភូមិតារៀប ឃុំគគីរ​ 

៣.ក្នុងភូមិស្តៅកន្លែង ឃុំដូឥដ្ឋ

ពលរដ្ឋបានលើកឡើងថា៖តើឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ?​ ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ។

ព្រោះតែយ៉ាងនេះហើយទើបប្រជាពលរដ្ឋ ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ពន្ធ័ ក្នុងភូមិ.ឃុំ. មេត្តា​ជួយមានចំណាត់ការទៅលើទីតាំងល្បែងសុីសងខុសមាន់ជល់តាមប្រពន្ធ័អនឡាញ ជ្រកក្រោមឆ្នោតឡូតូ ខាងលើនេះផង ជាពិសេសគោរពស្នើសុំដល់ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគបាលស្រុកកៀនស្វាយ ដែលតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ សូមមេត្តា​ចាត់កម្លាំង ចុះពិនិត្យស្រាវជ្រាវ ចំពោះទីតាំងខាងលើនេះផងទាន។​(នៅមានត)

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌ ។​ ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!