ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

ប៉ុស្តិ៍ឡុំនឹងប៉ុស្តិ៍ភ្នំក្រហមបណ្តែតបណ្តោយឱ្យបទល្មើសព្រៃឈើនាំចេញទៅលក់នៅក្នុងទឹកដីវៀតណាមយ៉ាងគំហុក…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​រតនគិរី​៖ ប្រជាពលរដ្ឋបានឱ្យដឹងថា មានប៉ុស្តិ៍ចំនួន ២ ដែលបណ្តោយឱ្យនាំឈើចេញដោយរលូនគឺ
ទី 1 ប៉ុស្តិ៍ភ្នំក្រហម គ្រប់គ្រងដោយលោកដា ជាមេប៉ុស្តិ៍
ទី 2 ប៉ុស្តិ៍ភូមិឡុំ គ្រប់គ្រងដោយលោកង៉ែត បញ្ញា មេប៉ុស្តិ៍​។​បើទោះជា​មាន​ការទប់ស្កាត់​ពី​រាជរដ្ឋាភិបាល​យ៉ាង​ម៉ឺងម៉ាត់​យ៉ាងណា​ក៍ដោយ បទល្មើស​ព្រៃឈើ​នៅ​តែ​បង្ហូ​ចេញទៅ​លក់​នៅ​វៀតណាម​ តាម​ច្រករបៀង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ដែន​គោក​,​ប៉ុស្តិ៍​ឡុំ នឹងប៉ុស្តិ៍ភ្នំក្រហម បានយ៉ាងអណាធិបតេយ្យបំផុតទាំងយប់ទាំងថ្ងៃ។

លោក ង៉ែត បញ្ញា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ឡុំ​ បន្ទាប់ពីមានការដឹកជញ្ជូនឈើឆ្លងដែនចូលទៅទឹកដីវៀតណាមយ៉ាងគគ្រឹក គគ្រេងនោះ អ្នកសារព័ត៌​មានយើងបានព្យាយាមធ្វើការទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីរាយការណ៍​ជូនលោកពីបទល្មើសព្រៃឈើទាំងនេះ តែមិនអាចធ្វើការទំនាក់ទំនងលោកបានទេ ព្រោះប្រព័ន្ទទូរស័ព្ទរបស់លោកត្រូវបានបិទ។

អ្នកភូមិបានឱ្យដឹងថា លោក ង៉ែត បញ្ញា មេប៉ុស្តិ៍ឡុំក្រោយពីដឹងថាលោកត្រូវបានគេផ្ទេភារកិច្ច គឺបានប្តូរលោកចេញពីមេប៉ុស្តិ៍ការពារព្រំដែនគោកប៉ុស្តិ៍ឡុំ ថ្មីៗនេះលោក ង៉ែត បញ្ញា ហាក់ដូចជាបង្កើនសកម្មភាពបទល្មើសព្រៃឈើឆ្លងដែនទៅលក់នៅទឹកដីប្រទេសវៀតណាម យ៉ាងក្តៅគគុក នៅអំឡុងខែសីហានេះ ដោយឡែក លោកដា មេប៉ុស្តិ៍ភ្នំក្រហមមិនត្រូវផ្លាស់ប្ដូរចេញនោះទេ ព្រោះមិនទាន់អស់បុណ្យ។​

ជាក់ស្តែង នៅថ្ងៃទី២៨ និង ២៩ ខែសីហា ឆ្នាំ២០២៣នេះ ត្រូវគេឃើញបទល្មើស ព្រៃឈើដឹកតាមម៉ូតូកែឆ្នៃ ទាំងយប់ ទាំងថ្ងៃចេញពីព្រៃសហគមន៍ ដរតូច សហគមន៍ភូមិគង និងព្រៃការពារដោយមន្ត្រីបរិស្ថានចំណុចភូមិសម និងភូមិតេនក្នុងស្រុកអូរយ៉ាវខេត្តរតនគិរីនេះផងដែរ។

​ចំណែលោក សុខ មីន មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហានេះ លោកបានប្រាប់អង្គភាពយើង តាមរយះ Telegram ថា(លោកកំពុងមានភារកិច្ចផ្ទាល់ខ្លួននៅឯងភ្នំពេញ លោកបានបន្តថា ពួកមន្ត្រីខិលខូចទាំងនេះ ពួកគេមិនដែលចេះជួយទប់ស្កាត់រាល់បទល្មើស ព្រៃឈើឆ្លងដែនទាំងនេះទេ មានតែជួយសម្រប់សម្រួលឱ្យប្រព្រឹតបទល្មើសព្រៃឈើ និងបំផ្លិចបំផ្លាញសម្បត្តិជាតិតែប៉ុណ្ណោះ)។

យ៉ាងណាក៍ដោយ ឯកឧត្តម ថាវ យ៉េន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមានវត្ថុតាងពាក់ព័ន្ធបទល្មើសព្រៃឈើទាំងនេះ លោកមិនបង្អង់យូ លោកបានបញ្ជារលោក ឃី សុខា កម្លាំងអាវុធហត្ថខេត្ត ធ្វើការសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចុះទៅត្រួតពិនិត្យនិងធ្វើកាទប់ស្កាត់បទល្មើសព្រៃឈើឆ្លងដែនតាមច្រករបៀងប៉ុស្តិ៍ឡុំនេះភ្លាមៗតែម្តង។​

លត្ថផលឃើញថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២៣​ កម្លាំងអាវុធហត្ថខេត្ត ចាប់បានចំនួនប៣ម៉ូតូនឹងឈើស្រឡៅ១៨ កង់ក្នុងមួយកង់ប្រវែង២ម៉ែត្រប្រគល់ជូនមន្ត្រីឧទ្យានុរក្សអង្គភាពមន្ត្រីបរិស្ថានខេត្ត រីឯម៉ូតូដឹងឈើជាច្រើនទៀតចាប់មិនបាន ប្រហែលដឹងខ្លួនជាមុន ទើបផ្អាកសម្មភាព បានជាចាប់បានតែ៣ម៉ូតូ៕(អត្ថបទនឹងរូបភាព ដោយ មុី ឌីន)

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

ថ្ងៃសុក្រ​១រោច​ ខែស្រាពណ៍​ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា​ ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!