ទាន់ហេតុការណ៍
ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!=>សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព=>ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត!=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ=>ឃ្លាំងរោងចក្រមួយកន្លែងសាងសង់ រំលោភលើចិញ្ចែមផ្លូវ សាធារណៈ​ មិនទាន់ឃើញធ្វើការរុះរើ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ នឹងកិច្ចសន្យារបស់ខ្លួន ផ្គើន នឹងញញួរប្រជាជន​របស់ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ...=>ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ា​ង​ អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>‏លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបន្តបង្ក្រាប Scam Online មិនឲ្យបង្អង់ដៃឡើយ ពោលមិនបញ្ឈប់ត្រឹមថ្ងៃចូលឆ្នាំ ដូចមតិមួយចំនួនលើកឡើងនោះទេ=>តើគោលការណ៍ «៥មិន ៥ត្រូវ» របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលដាក់ចេញសម្រាប់មន្រ្តីអាវុធហត្ថគ្រប់រូប ត្រូវយល់ដឹងមានអ្វីខ្លះ?=>កម្លាំងមន្ទីរបរិស្ថានសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់បាន១គ្រឿងនៅស្រុករវៀង
0

«ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញតំបន់ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ នៃតំបន់ការពារធម្មជាតិទាំង៧៣កន្លែង»

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃ អាទិត្យ​ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!

នេះជាការផ្សព្វផ្សាយនៅក្នុងពិធី«ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ»ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន ។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងទាំង២ ក្នុងគោលបំណង ចូលរួមថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដែលមានទីតាំងស្ថិតក្នុងតំបន់ការពារធម្មជាតិ និងជាតឹកតាងប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទំលាប់សាសនា និងព្រលឹងដូនតាបុព្វបុរសខ្មែរ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ។
តាមរយៈការគូសបញ្ជាក់ពីលោក សេង សោត អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងជាតំណាងអោយក្រុមការងារសមិទ្ធិផលដ៏ត្រចះត្រចង់ និងមានសារប្រយោជន៍ដល់សង្គមជាតិ ដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងមរតកវប្បធម៌ឱ្យបានគង់វង្ស អាចលេចចេញជារូបរាងបាននាពេលនេះ ក៏ដោយសារតែគំនិត ផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីសាយ សំអាល់ និងមានកិច្ចសហការល្អពីក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើការយ៉ាងជិតស្និតជាមួយគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។ជាលទ្ធផល នៅក្នុងចំណោមតំបន់ការពារធម្មជាតិទាំង៧៣កន្លែង ក្រុមការងារបានរកឃើញតំបន់ ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ ដោយមិនរាប់បញ្ចូលតំបន់ការពារទេសភាពអង្គរ តំបន់ការពារទេសភាពព្រះវិហារ និងតំបន់ការពារទេសភាពសម្បូរព្រៃគុក ដែលមានព្រះរាជក្រឹត្យនិងមានអង្គភាពគ្រប់គ្រងដោយឡែករួចទៅហើយ។ សំខាន់ជាងនេះទៅទៀត ក្រុមការងារបានរកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ នៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដូចបានគោរពជម្រាបជូនខាងលើមានចំនួនកើនឡើង បើប្រៀបធៀបជាមួយទិន្នន័យដែលបានស្រាវជ្រាវ និងធ្វើការផ្សព្វផ្សាយកន្លងមក ដោយសាលាបារាំងចុងបូព៌ា (EcoleFrancaise Extreme- Orient)។ ជាក់ស្តែងក្រុមការងារបានរកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ ដែលមានក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» មានចំនួនរហូតដល់ទៅ១០៦៩កន្លែង។
គួរបញ្ជាក់ថា នៅអាណត្តិទីមួយនៃព្រះរាជាណាចក្រកម្ពុជាទី២ រាជរដ្ឋាភិបាលបានបង្កើតតំបន់ការពារធម្មជាតិចំនួន២៣កន្លែង តាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ ប៉ុន្តែ នេះមិនមែនមានន័យថា ព្រះរាជាណាចក្រកម្ពុជាទើបចាប់ផ្តើមបង្កើតតំបន់ការពារធម្មជាតិនោះទេ។ ជាអាទិ តំបន់អង្គរ ធ្លាប់មានងារជាឧទ្យានជាតិតាំងពីឆ្នាំ១៩២៥មកម៉្លេះដែលជាតំបន់ការពារធម្មជាតិទី១នៅកម្ពុជា ហើយក៏ជាតំបន់ការពារធម្មជាតិទី១នៅអាស៊ីអាគ្នេយ៍។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!