ទាន់ហេតុការណ៍
ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!=>សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព=>ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត!=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ=>ឃ្លាំងរោងចក្រមួយកន្លែងសាងសង់ រំលោភលើចិញ្ចែមផ្លូវ សាធារណៈ​ មិនទាន់ឃើញធ្វើការរុះរើ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ នឹងកិច្ចសន្យារបស់ខ្លួន ផ្គើន នឹងញញួរប្រជាជន​របស់ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ...=>ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ា​ង​ អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>‏លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបន្តបង្ក្រាប Scam Online មិនឲ្យបង្អង់ដៃឡើយ ពោលមិនបញ្ឈប់ត្រឹមថ្ងៃចូលឆ្នាំ ដូចមតិមួយចំនួនលើកឡើងនោះទេ=>តើគោលការណ៍ «៥មិន ៥ត្រូវ» របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលដាក់ចេញសម្រាប់មន្រ្តីអាវុធហត្ថគ្រប់រូប ត្រូវយល់ដឹងមានអ្វីខ្លះ?=>កម្លាំងមន្ទីរបរិស្ថានសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់បាន១គ្រឿងនៅស្រុករវៀង
0

សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សៅរ៍​ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ KaKa Film ដែលបានបង្ហោះវីដេអូសម្ភាស ភ្ជាប់ជាមួយខ្លឹមសារមានចំណងជើងថា ប្អូនស្រីគាត់ត្រូវគេរំ..លោភម្តង 2នាក់ ហើយគំរាម ថាសម្លា-ប់ និង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Vanilla វ៉ាន់នីឡា ដែលបានយកទៅបង្ហោះបន្ត ភ្ជាប់ជាមួយខ្លឹមសារមានចំណង ជើងថា ប្អូនស្រីត្រូវបានគេចាប់រំ.លោភរហូតដល់ទៅពីរនាក់ ឥលូវគាត់មានផ្ទៃពោះប្រាំពីរខែ ពួកគាត់ស្គាល់មុខស្គាល់ទាំងឈ្មោះពួកនោះប៉ុន្តែធ្វើអីគេអត់បាននាងខ្ញុំសូមស្នើរដល់សមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ជូនគាត់ផង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖

+ករណី៖ រំ.លោភ.សេព.សន្ថវៈ
-កើតហេតុថ្ងៃទីមិនចាំ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង១៥ និង០០នាទី (ទទួលបណ្តឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣)។
-ចំណុចកើតហេតុ៖ គុម្ពោតព្រៃ ស្ថិតនៅភូមបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
+ជនរងគ្រោះចំនួន ០១នាក់ស្រី
-ឈ្មោះ ស.ខ ម.ន.រ ហៅស្រីចិន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (មានផ្ទៃពោះចំនួន០៦ខែ)។
+ជនសង្សយ័ចំនួន ០២នាក់ប្រុស
១-ឈ្មោះ ខន ខេន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តណ្តាល (គេចខ្លួន)។
២-ឈ្មោះ រ៉ែម សុផល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។
+បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានគេចខ្លួនចេញពីមូលដ្ឋាន។
+វត្ថុតាងចាប់យក៖ គ្មាន។
+ផលប៉ះពាល៖ ជនរងគ្រោះត្រូវបានជនសង្ស័យរំ-លោ-ភបានសម្រេច ហើយមានផ្ទៃពោះចំនួន ០៦ខែ។
+សភាពរឿងហេតុ
-ឆ្លងតាមការបំភ្លឺជនរងគ្រោះបានបំភ្លឺថា៖ កាលពីថ្ងៃមិនចាំក្នុងអំឡុងខែមករា ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង ១៥:០០នាទី ខ្លួនបានដើរមករកបេះផ្លែទ្រលឹងទឹងនៅក្នុងចំការមួយដែលឪពុកម្តាយធ្លាប់មើលឲ្យគេពីមុនមក។
-នៅពេលខ្លួនកំពុងតែបេះផ្លែទ្រលឹងទឹងនោះ ស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើ ដើរចូលទៅដល់ហើយចាប់ ដៃជនរងគ្រោះអូសចេញពីចំការ រហូតទៅដល់កន្លែងកើតហេតុ ហើយបានធ្វើសកម្មភាពចាប់សម្រាតខោអាវ របស់ជនរងគ្រោះចេញអស់ ពេលនោះជនសង្ស័យឈ្មោះ រ៉ែម សុផល បានចាប់រំ.លោភ.ជនរងគ្រោះរហូតបាន សម្រេចម្ដង បន្ទាប់មកទើបជន.ស.ង្ស័យឈ្មោះ ខន ខេន បានរំ.លោភទៅលើជនរងគ្រោះរហូតដល់បានសម្រេចដូចគ្នា។ បន្ទាប់ពីជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពរំ-លោភជនរងគ្រោះបានសម្រេចហើយក៏បាននិយាយគំរាមថាបើហ៊ាននិយាយរឿងនេះប្រាប់គេឲ្យដឹង នោះនិងសម្លា-ប់ចោល ហើយក៏នាំគ្នាគេចខ្លួនអស់បាត់ទៅ ចំណែក ជនរងគ្រោះ ដោយមានការភ័យខ្លាច ទើបលាក់រឿងនេះមិនឲ្យគេដឹងរហូតមក។
+រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង១០ព្រឹក ឈ្មោះ ហេង ហាន ត្រូវជាម្តាយមីង របស់ ជនរងគ្រោះ បានសង្ស័យថាជនរងគ្រោះមានផ្ទៃពោះ ក៏ទិញឧបករណ៍ធ្វើតេស្តទឹកនោម ទើបដឹងថាជនរងគ្រោះ មានផ្ទៃពោះ។ ហើយបានដឹកជនរងគ្រោះទៅឆ្លុះអេកូនៅពេទ្យឯកជនភូមិគីរីថ្មី ឃុំសំរោងលើ លទ្ធផលមានផ្ទៃ ពោះរយៈពេល២៣សប្តាហ៍ និង ៦ថ្ងៃ បន្ទាប់ពីទទួលបានព័ត៌មានដូចនោះហើយក៏ត្រឡប់ទៅផ្ទះវិញ។ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ទើបក្រុមគ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលសំរោងលើ។
-ក្រោយពីសមត្ថកិច្ចប៉ស្ដិ៍ទទួលបានព័ត៌មានភ្លាម បានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុ ទទួលពាក្យបណ្ដឹង និងធ្វើការស៊ើបអង្កេត ស្រាវជ្រាវតាមនីតិវិធី ។
-ក្រោយពីធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កសាងសំណុំរឿងចប់សព្វគ្រប់ហើយ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចផ្នែកជំនាញស្រុក បានបញ្ជូនសំណុំរឿង ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី។
⛔បញ្ជាក់ៈ ការចុះមកសម្ភាសជាមួយគ្រួសារជនរងគ្រោះខាងលើ ពុំបានទំនាក់ទំនង ឬសហការជាមួយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងផ្នែកជំនាញស្រុកអង្គស្នួលនោះទេ។
+ដោយមើលឃើញពីជីវភាពខ្វះខាត និងជួបទុក្ខលំបាក របស់ក្រុមគ្រួសារជនរងគ្រោះ
-ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
-នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥:៣០នាទី លោកស្រីអនុសេនីយ៍ទោ មឿន ផល្លីន អធិការរងទទួលផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ តំណាងលោកវរសេនីយ៍ឯក មាន សំណាង អធិការ នគបាលស្រុកអង្គស្នួល ដឹកនាំក្រុមការងារផ្នែកជំនាញស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ បានចុះសួរសុខទុក្ខគ្រួសារជនរងគ្រោះ និងបានឧបត្ថម្ភ ថវិកា សម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រួលជីវភាព៖
-ថវិកាចំនួន ៣០០,០០០រៀល
-អង្ករ២បាវ = ៥០kg
-ទឹកបរិសុទ្ធចំនួន ២យួរ
-ទឹកត្រី ២យួរ
-ទឹកស៊ីអុីវ ២យួរ
-ត្រីខ ២យួរ
-មី ៣កេស។

-លុះដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣វេលា ម៉ោង ០៩:៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងលើ ដឹកនាំដោយលោកមេឃុំ បាននាំយកជណ្តើរដែកដែលជាអំណោយរបស់លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល និងអំណោយលោក ហែម ហង្ស អនុប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុកអង្គស្នួល អង្ក១បាវទម្ងន់៥០Kg ទឹកត្រី៦យួរ លោក ហ៊ុនសុន មេឃុំសំរោងលើ ថវិកា១៥ម៉ឺនរៀល ប្រគល់ជូនបន្ថែមទៀត។

អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប។

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!