ទាន់ហេតុការណ៍
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន=>ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!=>សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព=>ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត!=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ=>ឃ្លាំងរោងចក្រមួយកន្លែងសាងសង់ រំលោភលើចិញ្ចែមផ្លូវ សាធារណៈ​ មិនទាន់ឃើញធ្វើការរុះរើ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ នឹងកិច្ចសន្យារបស់ខ្លួន ផ្គើន នឹងញញួរប្រជាជន​របស់ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ...=>ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ា​ង​ អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>‏លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
0

ប្តូរពីទីតាំងចាស់ខ្វះភាពកក់ក្តៅ មកនៅទីតាំងថ្មីដោយក្តីរីករាយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសាលាក្រុងភ្នំពេញ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃ​សុក្រ​ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!

ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៖បើយើងធ្វើដំណើរពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ឆ្ពោះពីកើតទៅលិច កាត់តាមសង្កាត់ព្រែកព្នៅ សំរោង ពញាពន់តាមផ្លូវលេខ១៥១ ឆ្ពោះទៅភ្នំបាសិដ្ឋ ឃើញថាមានផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅ ម្តុំបឹងតាមោក តាំងទីលំនៅលើចំណីចិញ្ចើមនិងនៅក្នុងទឹក វាងាយនឹងបាក់រលំនិង ប៉ះពាល់ដល់អាយុជីវិត ពេលណាមានភ្លៀងខ្យល់កន្លះ។​និងមានផលប៉ះពាល់ជាខ្លាំងដល់គំរោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល!

ដោយមើលឃើញថាការរស់នៅរបស់បងប្អូនមិនរៀបរយ មានភាពមិនសមរម្យដូចខាងក្រោម៖
១.ភាពមិនរៀបរយតាមដងផ្លូវបង្កអោយមានអសន្តិសុខផ្នែកសុវត្ថិភាពចរាចរណ៍សាធារណៈមកលើបងប្អូន មានកូនចៅ កុមារាកុមារីរត់លេងលើដងផ្លូវ
២.ការរស់នៅពិបាកក្នុងភាពអនាម័យ
៣.កា​ររស់នៅលើ(ដីសាធារណះរបស់រដ្ឋ)
៤.មិនមានភាពស្របច្បាប់ក្នុងការផ្តល់ប័ណ្ណស្នាក់នៅឬប័ណ្ណគ្រួសារនិងប័ណ្ណកម្មសិទ្ធិជូនបាន។
៥.ផ្ទះខ្លះមានសភាពទ្រុដទ្រោម ជើងសសរត្រាំទឹក ជើងសសរវៀច ជាពិសេសមានផ្ទះខ្លះអាចនឹងបាក់រលំចូលផ្ទៃបឹងក៏មាន

កត្តាខាងលើនេះហើយ បានជាសាលារាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេងលោកបានសុំគោលនយោបាយពីរាជរដ្ឋាភិបាល ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដោយបានទិញដីមួយកន្លែងមិនឆ្ងាយពីទីនេះ ស្ថិតតាមផ្លូវ១៥១ នេះដដែលដោយផ្តល់ជាដីឡូតិ៍ ៤,៥ ម៉ែត្រ​ x ១៨ ម៉ែត្រ​ មានផ្លូវ ១០ ម៉ែត្រ​ ,មានលូ ទឹក ភ្លើង និងផ្តល់កម្មសិទ្ធិស្របច្បាប់។និងរៀបចំឯកសារផ្សេងៗទៀតជូនប្រជាពលរដ្ឋ។
ដោយបានមើលឃើញក្នុងការដោះតាមគោលនយោបាយល្អ ក៏មាន បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានស្មគ្រ័ចិត្តរុះរើផ្ទះប្តូរទីតាំង មករស់នៅតាមការគិតគូររបស់សាលារាជធានីភ្នំពេញ ដោយគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនឹងអាជ្ញាធរខណ្ឌព្រែកព្នៅ មានចិត្តសប្បាយរីករាយជាខ្លាំង ដោយរស់នៅគ្មានភាពភ័យខ្លាច និងងាយស្រួលក្នុងការរកទទូលទាន«បើព្រៀបធៀប»ទៅនឹងទីតាំងចាស់ដែលពួកគាត់រស់នៅកន្លងមក។​ទោះបីពួកគាត់ធ្លាប់រស់នៅទីតាំងខាងលើអស់រយះពេលជាច្រើនឆ្នាំរួចទៅហើយក្តី ជាពិសេសមានបងប្អូនខ្លះមានដីធ្លីធំៗរស់នៅជិត៣០ឆ្នាំកន្លងមក។

នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្នុងលំនៅឋានក្នុងតំបន់ ដែលអាជ្ញាធររៀចំជូនក្នុងពេលនោះដែរបងប្អូនប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ លោកប្រធានការិយាលយ័ភូមិបាលដែនដីខណ្ឌ ស៊ូ ស៊ីវុត្ថា និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលជួយឧបត្ថម្ភគាំទ្រដល់ពួកគាត់។

បងប្អូនក៌សូមអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត សូមចូលរួមទទួលយកគោលនយោបាយដោះស្រាយដ៏ល្អនេះ ដើម្បីការរស់នៅមានភាពប្រសើរជាងបច្ចុប្បន្ន នៅទីតាំងចាស់ ដើម្បីអោយរាជរដ្ឋាភិបាល មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!