ទាន់ហេតុការណ៍
នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន=>ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!=>សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព=>ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត!=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ=>ឃ្លាំងរោងចក្រមួយកន្លែងសាងសង់ រំលោភលើចិញ្ចែមផ្លូវ សាធារណៈ​ មិនទាន់ឃើញធ្វើការរុះរើ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ នឹងកិច្ចសន្យារបស់ខ្លួន ផ្គើន នឹងញញួរប្រជាជន​របស់ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ...=>ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ា​ង​ អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
0

លោកអភិបាលរងខេត្តពោធិ៍សាត់ ពៅ ពិសិដ្ឋ មិនព្រមដោះស្រាយតាមការស្នើសុំពលរដ្ឋ ១២គ្រួសារ បែជាសម្រេចឱ្យបិទផ្លូវទៅវិញ…?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃ​ព្រហស្បតិ៍​ ១​កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!
ដើម្បីតាមដានព័ត៌មានសូមចុច
👉វេបសាយ​www.rathaaphiwatnews.com
👉ផេកhttps://www.facebook.com/profile.php?id=100068509239144&mibextid=b06tZ0

ពោធិ៍សាត់៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ កើតការខកចិត្ដ ត្បិតលោក ពៅ ពិសិដ្ឋ អភិបាលររងខេត្ដពោធិសាត់ សម្រេចចិត្ដឱ្យបិទផ្លូវដែលពលរដ្ឋស្នើសុំបើកទៅវិញ?​។

ប្រជាពលរដ្ឋរស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ បាននាំគ្នាធ្វើការស្នើសុំ ឯកឧត្ដម ខូយ រីដា អភិបាលខេត្ដពោធិ៍សាត់ ឱ្យជួយរកដំណោះស្រាយបើកផ្លូវជូនប្រជាពលរដ្ឋដើម្បីងាយស្រួលក្នុងធ្វើដំណើរ។

ស្រាប់តែនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោក ពៅ ពិសិដ្ឋ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខូយ រីដា អភិបាលខេត្ដពោធិ៍សាត់ បានហៅលោក ដួង គឹមស៊ុន ដែលតំណាងប្រជាពលរដ្ឋទាំង ១២គ្រួសារ ឱ្យចូលរួមប្រជុំនៅសាលាខេត្ត ដើម្បីដោះស្រាយបញ្ហាបើកផ្លូវច្រក ដែលនៅសល់ ៤ម៉ែត្រ x ១៥ម៉ែត្រ ក្នុង ដូចដែលមានប្លង់សូរិយោដីខេត្ត ជាលទ្ធផលគឺផ្ទុយស្រឡះពីការស្នើសុំ និងក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋទៅវិញ ។
ដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ដ បានប្រាប់ទៅលោក ដួង គឹមស៊ុន ថា សម្រេចបិទផ្លូវនោះ និងមិនបន្ដដោះស្រាយតទៅទៀតទេ។

តើមានរឿងអ្វីនៅពីក្រោយហេតុការណ៍នេះ បានជាលោក ពៅ ពិសិដ្ឋ ទើបហ៊ានសម្រេចបិទបែបនេះ?

គួរលឹកផងដែលថា រឿងរាវប្រជាពលរដ្ឋបានស្នើសុំនោះ បានអូសបន្លាយអស់រយៈពេលជាង ៧ឆ្នាំមកហើយ តែពុំមានការដោះស្រាយណាមួយទទួលបានជាផ្លែផ្កានោះទេ។

តាមប្រភពច្បាស់ការមួយពីប្រជាពលរដ្ឋ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា ស្រ្ដីដែលសាងសងផ្ទះបិទផ្លូវមួយខ្សែនោះ មានឈ្មោះ សឿន កុសលនារី មានតួនាទីជាមន្ដ្រីជាប់កិច្ចសន្យានៅមន្ទីកិច្ចការនារី ខេត្ដពោធិ៍សាត់ ដែលបានទាមទារប្រាក់ ៤០០០០ ដុល្លាជាថ្នូរនិងការរុះរើបើកផ្លូវ និងឈ្មោះ តាំង សេងលាប ដែលបានយកផ្លូវធ្វើជាអាជីវកម្មផ្ទាល់ផងដែរ។

ក្រោយពីទទួលបាន ដំណឹងគួរឱ្យតក់ស្លត់បែបនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិពាញែក២ បានជ្រួលច្របល់ ខកចិត្ត ត្បិតអីទៅជាបែបនេះទៅវិញ? ហើយក៏បាន ទូរស័ព្ទទៅសួរ ឯកឧត្ដម ខូយ រីដា ដោយមានការសង្ស័យ និងមិនអស់ចិត្ដនោះ ស្រាប់តែ ឯកឧត្ដម ខូយ រីដា អភិបាលខេត្ដបានប្រាប់ថា «គាត់ពុំបានបញ្ជាឱ្យមានការបិទផ្លូវ ដូចដែលការលើកឡើងនោះទេ»។

តើលោក ពៅ ពិសិដ្ឋ មានអ្វីលាក់បាំងមែនទេ? ហើយថែមទាំងអនុវត្ដខុសពីការពិតដូច្នេះ?
នៅថ្ងៃទី១៥ ខែសីហា ដដែលស្ថិតក្នុងអង្គប្រជុំនោះ ដែលមានអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ លោក ពៅ ពិសិដ្ឋ បានលើកឡើងថា គឺសម្រេចបិទត្រឹម ៤ម៉ែត្រគុណនឹង ១៥ម៉ែត្រ តាមបុគ្គលម្នាក់ លោកស្រី សឿន កុសលនារី ដោយសម្អាងលើច្បាប់ផ្សេងៗ និងមិនចាំបាច់ត្រូវបើកនោះទេ ព្រោះប្រជាពលរដ្ឋដែលតវ៉ានោះមានផ្លូវធ្វើចរាចរណ៍ហើយ។

លោកបានបន្តថា ផ្លូវច្រកខាងលើ គឺជាផ្លូវគ្រោងដែលគូសថ្មីរបស់សូរិយោដី មិនមែនជាផ្លូវចាស់ដែលមានស្រាប់ទេ ដូចនេះអាជ្ញាធរខេត្តមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទផ្លូវនោះវិញ។

ដោយឡែកលោក ឱន សទ្ធា ប្រធានមន្ទីរសូរិយោដីខេត្តពោធិ៍សាត់ បែរជានិយាយស្របថា ផ្លូវច្រកនេះពិតជា ផ្លូវគ្រោងដែលគូសថ្មីរបស់សូរិយោដីពិតប្រាកដមែន។ ការលើកឡើងដូចនេះផ្ទុយ ស្រឡះពីការលើកឡើងរបស់ លោកឱន សទ្ធា ដូចមានក្នុងកំណត់ហេតុប្រជុំដោះស្រាយកន្លងមក ដែលដឹកនាំលោក ចេង ឡៃ អភិបាលរងខេត្ត និងជាអតីតប្រធានមន្ទីរសូរិយោដីខេត្តពោធិ៍សាត់ ដែលលោកប្រធានមន្ទីរថាផ្លូវច្រកនេះជាផ្លូវចាស់ ផ្ទះកើតក្រោយផ្លូវ ដែលធ្លាប់ទទួលការដោះស្រាយវិវាទផ្លូវច្រកនេះកន្លងមក ។

កាន់តែក្ដៅហើយពេលនេះ ប្រជាពលរដ្ឋទាំងជាច្រើនគ្រួសារ សម្ដែងការមិនពេញចិត្ដចំពោះចំណាត់ការរបស់លោក ពៅ ពិសិដ្ឋ ដែលសម្រចឱ្យមានការបិទផ្លូវ ហើយឱ្យឈប់មានការតវ៉ាលើរឿងសុំបើកផ្លូវនេះ។
ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ រង់ចាំមើលថាតើ ឯកឧត្តម  ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត នឹងអាចដោះស្រាយវិវាទសុំបើកផ្លូវច្រកនេះ បានដែលឬទេ? ប្រជាពលរដ្ឋ នៅតែមានក្ដីសង្ឃឹមយ៉ាងមុតមាំបំផុតចំពោះ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត
នឹងជួយដោះស្រាយជូនប្រជាពលរដ្ឋជាក់ជាមិនខានឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!