ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន=>ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!=>សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព=>ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត!=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ=>ឃ្លាំងរោងចក្រមួយកន្លែងសាងសង់ រំលោភលើចិញ្ចែមផ្លូវ សាធារណៈ​ មិនទាន់ឃើញធ្វើការរុះរើ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ នឹងកិច្ចសន្យារបស់ខ្លួន ផ្គើន នឹងញញួរប្រជាជន​របស់ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ...
0

តើលោក រឹម មានឥទ្ធិពលយ៉ាងណាទើបប្រើពាក្យសំដី  ក្អេងក្អាងមិនខ្លាចអ្នកណាទាល់តែសោះទាំងខ្លួនរកស៊ីបទល្មើសព្រៃឈើ ពេញទំហឹងនៅក្នុងទឹកដីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ…..(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃ អាទិត្យ​ ទី០៦ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម ការិយាល័យនិពន្ធ (តេឡេក្រាម​លេខ 015293964/0975266779)

ខេត្តកំំពង់ស្ពឺ÷ ពេលកន្លងទៅថ្មីៗនេះមានបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងមេឈ្មួញឈើឈ្មោះ លោក រឹម ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីភូមិរោងម៉ាស៊ីន និងភូមិរស្មីសាមគ្គី ឃុំតាសាល ស្រុកអារ៉ាល់ បន្តមកលក់នៅខេត្តកំពង់ស្ពឺឬតាមបណ្ដារាជធានីខេត្តមួយចំនួនទៀត យ៉ាងគគ្រឹកគគ្រេង ។

មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន កម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ញញើតនឹងឥទ្ធិពលមេឈ្មួញឈើ ឈ្មោះលោក រឹម ហើយទុកឲ្យឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើតាមអំពើចិត្ត មិនហ៊ានប៉ះពាល់ មេឈ្មួញឈ្មោះ លោក រឹម នោះទេ ការផ្សព្វផ្សាយខាងលើនេះត្រូវបានស្ងប់ស្ងាត់ទៅវិញ។

តាមប្រភពមួយសូមលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ដោយ ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងមេឈ្មួញឈើឈ្មោះ លោក រឹម បានស្ងប់ស្ងាត់ទៅវិញនោះ ព្រោះមានប៉ូលីសសេដ្ឋកិច្ចម្នាក់ជាអ្នកដើរតួចេញមុខមកសម្របសម្រួល ទើបធ្វើឲ្យមេឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសបានដោយរលូន។

ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា៖ មេឈ្មួញឈ្មោះ លោក រឹម ពេលកន្លងទៅថ្មីៗនេះបានប្រើប្រាស់រថយន្តសាំយ៉ុងចំនួន០២ គ្រឿងគឺពណ៌ ស មួយគ្រឿង ពណ៌សំបកឪឡឹកមួយគ្រឿង ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចនិងមន្ត្រីជំនាញ ធ្វើសកម្មភាពលើកឈើចេញពីចំណុចភូមិរោងម៉ាស៊ីន និង ភូមិរស្មីសាមគ្គី ឃុំតាសាល ស្រុកឱរ៉ាល់ បន្តដឹកតាមបណ្ដោយផ្លូវជាតិលេខ៤៤ ឆ្ពោះមកលក់នៅខេត្តកំពង់ស្ពឺ ឬតាមបណ្ដារាជធានីខេត្តមួយចំនួនទៀត មើលតាមសភាពការណ៍ដែរអាចធ្វើទៅបាន។

ប្រភពបានបង្ហើបទៀតថា មេ​ឈ្មួញ​ចាស់វស្សា​ឈ្មោះ លោក រឹម ប្រហែល​មាន​ខ្នងបង្អែក​រឹងមាំនៅក្នុង​ខេត្តកំពង់ស្ពឺហើយ​មើលទៅ បានជាកន្លងមកហ៊ាន​ឲ្យបក្សពួក កែនមនុស្សចូលទៅកាប់បំផ្លាញ​ព្រៃឈើ យ៉ាង​រង្គាល នៅក្ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កំពុង​ប្រឈម និង​សេចក្តី​វិនាស ចំណែកខ្លួនចាំប្រមូលទិញ រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ  ធ្វើមិនដឹងមិនឮមិនអើពើនិងមិនហ៊ានទប់ស្កាត់ឬបង្ក្រាបអ្វី​ទាំងអស់​។​

មិនតែប៉ុណ្ណោះមេឈ្មួញឈើឈ្មោះ លោក រឹម មានរិទ្ធអំណាចក្នុងការដឹកជញ្ជូនបទចេញពីចំណុចខាងលើដោយមិនខ្លាចញញើតនិងច្បាប់ នឹងបានបោះពាក្យសំដីថាសមត្ថកិច្ចទាំងអស់និងអ្នកសារព័ត៌មានទាំងអស់សុទ្ធតែ ថោកទាប ឃើញ អារឹម លើកឈើហើយមិនហៅឱ្យគេចាប់អញ្ចឹងថោកទាបណាស់ (ពោល) គឺមេឈ្មួញឈ្មោះ លោក រឹម ពិតជាមានខ្នងបង្អែកនៅពីក្រោយរឹងមាំ បានជាលោកមិនខ្លាចញញើតច្បាប់ ហ៊ានបោះពាក្យសម្ដីបែបនេះថា៖(ថោកទៀបណាស់ពេលឃើញអារឹមកំពង់លើកឈើចឹង មិនហៅគេមកចាប់ ថោកទៀបណាស់ សមត្តកិច្ចទាំថអស់ អ្នកសារព័ត៌មាន​ទាំងអស់ ពេលអារឹមកំពង់លើកឈើ មិនហៅគេមកចាប់ ថោកទៀបមែន)?​។​

ដូច្នេះសូម លោក​ សម សាមួន ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​ លោក ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ នឹង ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ នឹង នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​លើផ្ទៃ​ប្រទេស និង​ជា​ប្រធានគណៈកម្មការ​ថ្នាក់​ជាតិ ទប់ស្កាត់​ បង្ក្រាប បទល្មើស​ធនធានធម្មជាតិ មិន​គូរ​បណ្តែតបណ្ដោយ​ឲ្យ​ឈ្មួញ​ឈើ ល្បីល្បាញ​ខាង​កែនមនុស្សអត់ចូលទៅកាប់​ព្រៃឈើ ឈ្មោះ លោក រឹម ដឹក​ជញ្ជួន​ឈើតាមរថយន្តទៅ​លក់​ដោយ​សេរី គ្មាន​ការអើពើឬទប់ស្កាត់ ពី​កម្លាំងជំនាញពាក់ព័ន្ធនៅក្នុងខេត្ត​កំពង់ស្ពឺ ផងទាន.! បើពុំដូចនោះទេ ពិតណាស់ព្រៃឈើដែលនៅសេសសល់នាដំណាក់ចុងក្រោយ ក្នុងខេត្តកំពង់ស្ពឺនេះ នឹងត្រូវបានរលាយហិនហោចឆាប់ៗខាងនេះជាពុំខាន.៕

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!