ទាន់ហេតុការណ៍
កម្លាំង​អាវុធហត្ថ​ស្រុក​អង្គរជុំ ចុះអបរំ និងណែនាំក្មេងទំនើង ៤នាក់ ក្រោយ​លួច​បង្ហូរសាំងពីម៉ូតូប្រជាពលរដ្ឋ (ជិះដើរលេងយប់)=>ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី=>ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ=>គណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ៣០០នាក់ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា=>លោក សេង គន្ធ ប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សសង្កាត់ចាក់អង្រែក្រោម ចំនួន៤០០នាក់=>លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ=>យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង
0

លោកសៅសុខា: បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន មានលេខរៀងទី១៨ គឺជំរុញល្បឿនអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តស្វាយរៀង:លោកសៅសុខា អនុប្រធានរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក  បានថ្លែងថា សូមបងប្អូន ប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលមានលេខរៀងទី១៨ គឺជំរុញល្បឿនអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ។

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៣
ក្នុងពិធីសម្ភោធឆ្លងកុដិ សាលាបុណ្យ បណ្ណាល័យ រោងបាយ បន្ទប់ទឹក ផ្លូវជុំវិញវត្តផ្លូវបេតុងនិងសមិទ្ធិផល នានាក្នុងវត្តលង្ការាមនៅភូមិប្រាសាទឃុំសំបួរ ស្រុករមាសហែក។

លោកស៊ូម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងថា វត្តលង្ការាម គឺជាវត្តមួយស្ថិតក្នុងចំណោមវត្តទាំង៥២ក្នុងស្រុក មានព្រះសង្ឃចំនួន៣០២ អង្គ ព្រះភិក្ខុ ១៦៥អង្គ សាមណេរ ១៣៣អង្គ ព្រះគ្រូអាចារ្យ ២៣០នាក់ ពុទ្ធិកបឋមសិក្សាចំនួន០៥ មានពុទ្ធិក សិក្សាវត្តចន្ត្រី វត្តគ្រញូង វត្តត្រពាំងព្រីង វត្តដូង និងវត្តអណ្ដូងត្របែក មានសមណៈសិស្សចំនួន ៨៦អង្គនាក់ ។

លោកបានបន្ថែមថា សមិទ្ធិផល
ទាំងអស់នេះក៏បានមកដោយ មានការប្ដេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ពិសេសក្នុងស្រុករមាសហែក ដែល មានលោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ដឹកនាំគាំទ្រកម្មពិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា លោកប្រធានអនុប្រធាន លោក លោកស្រីក្រុមការងារគ្រប់ថ្នាក់គ្រប់ផ្នែក បានខិតខំយកអស់ពីកំលាំងកាយចិត្ត ធនធាន ពេលវេលាដ៏មានតម្លៃ ក្នុងការចុះមូលដ្ឋាន ការសម្ភោធ ការជួប សំណេះសំណាល ការចូលរួមក្នុងសកម្មភាពសង្គម ការទទួលយក សំណើរ កង្វល់ និងសំណូមពរនានា ដើម្បីរួម គ្នាដោះស្រាយ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ។

លោកបានបន្ថែមថា ជាការពិតណាស់អ្វីដែលយើងទាំងអស់គ្នាបានកំពុងធ្វើពិធីនាថ្ងៃ នេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ គ្រូអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងចូលរួមចំណែកពី ក្រុមការងារាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក ដើម្បីគាំទ្រការអនុកម្មវិធីនយោបាយរាជរដ្ឋាភិបាល បានជួយកសាងសមិទ្ធិផល ជាច្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងបានជួយដោះស្រាយសេវាសំណូមពរ នានា ក្នុងនោះសប្បុរសជនក៏បានខ្លះខ្នែង បរិច្ចាកធនធានសម្ភារៈ ថវីការពេលវេលាផ្ទាល់ខ្លួនចូលរួមជួយដោះ ស្រាយមូលដ្ឋានផងដែរ។

ក្នុងឪកាសនោះ លោកសៅសុខា អនុប្រធានរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ។

លោក ក៏បានថ្លែង បន្តថា រាល់សមិទ្ធផលទាំងឡាយ ដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នា ទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយឈ្នះ-ឈ្នះ។

ហើយ ប្រសិនបើគ្មានការ ឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏យើងមិនអាចជំរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទគ្រប់រូប ក៏គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យ ដើម្បីកសាងសមិទ្ធផល ក្នុងវត្តនេះផងដែរ។

លោកក៏ បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន គឺជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃ មានការរីកចម្រើនជាលំដាប់។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!