ទាន់ហេតុការណ៍
កម្លាំង​អាវុធហត្ថ​ស្រុក​អង្គរជុំ ចុះអបរំ និងណែនាំក្មេងទំនើង ៤នាក់ ក្រោយ​លួច​បង្ហូរសាំងពីម៉ូតូប្រជាពលរដ្ឋ (ជិះដើរលេងយប់)=>ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី=>ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ=>គណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ៣០០នាក់ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា=>លោក សេង គន្ធ ប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សសង្កាត់ចាក់អង្រែក្រោម ចំនួន៤០០នាក់=>លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ=>យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង
0

គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីប្រកាសបញ្ជូលសមាជិកថ្មីចំនួន​ ១៤៣រូប​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី​ នាព្រឹកថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសបញ្ជូលសមាជិកថ្មីចំនួន​ ១៤៣រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត​ ក្រោមអធិបតីភាព ឯកឧត្តម​ ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជន
កម្ពុជាខេត្តរតនគិរី។​

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ​ ឯកឧត្តម​ ញ៉ែម សំអឿន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបងប្អូនសមាជិកសមាជិកាទាំង១៤៣រូប បានសម្រេចចិត្ត ចូលមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញយ៉ាងច្បាស់អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានបន្តថា បច្ចុប្បន្នក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាកំពុងពួតដៃកសាងសង្គមជាតិរបស់ខ្លួន និងជម្នះនូវបញ្ហាប្រឈមទាំងឡាយប្រកបដោយភាពជាអ្នកធ្វើជាម្ចាស់លេីជោគវាសនារបស់ខ្លួន ដើម្បីឈានសម្រេចបានគោលដៅប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសជឿនលឿនខ្លាំងក្លាមួយនៅក្នុងតំបន់។ គណបក្សប្រជាជនកម្ពុជាមានឧត្តមគតិស្នេហាជាតិ បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន ហើយ បានសម្រេចនូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិកម្ពុជា។​

ដូច្នេះដើម្បីជាការឆ្លើយតបទៅនឹងគុណូបការៈដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា សូមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសបញ្ចូលថ្មីទាំង១៤៣រូប និងសមាជិកសមាជិការដែលបានចូលរួមនៅថ្ងៃនេះ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។​ ត្រូវគោរពការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងគោរពលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា។ ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គ្រប់ដំណាក់កាលបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល ត្រូវគោរព អនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានា របស់គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវសាមគ្គីភាពផ្ទៃក្នុង ដើម្បីថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងរាល់សមិទ្ធផល សង្គមជាតិ។​ សូមចូលរួមបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងការបោះឆ្នោតបន្ត បន្ទាប់ទៀត។​ ត្រូវចូលរួមធ្វើចលនាអូសទាញសមាជិក សកម្មជនគណបក្សផ្សេងៗ ព្រមទាំងសាច់ញាតិ បងប្អូន ដើម្បីចូលរួមជីវភាព និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ សូមគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕​ដោយលោក មុីឌីន

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!