ទាន់ហេតុការណ៍
កម្លាំង​អាវុធហត្ថ​ស្រុក​អង្គរជុំ ចុះអបរំ និងណែនាំក្មេងទំនើង ៤នាក់ ក្រោយ​លួច​បង្ហូរសាំងពីម៉ូតូប្រជាពលរដ្ឋ (ជិះដើរលេងយប់)=>ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី=>ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ=>គណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ៣០០នាក់ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា=>លោក សេង គន្ធ ប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សសង្កាត់ចាក់អង្រែក្រោម ចំនួន៤០០នាក់=>លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ=>យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង
0

រដ្ឋសភាបានអនុម័តដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទលើ សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

អង្គសភា បានធ្វើការអនុម័ត ដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទ លើ សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ចូលរួមចំនួន ១០០រូប។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៃរដ្ឋសភា ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងក្រម ដែលមាន ១២គន្ថី និង ៨៦៥មាត្រា។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងសហការី ជាតំណាងរាជរដ្ឋាភិបាល និងជាអ្នកការពារសេចក្តីព្រាងក្រម។

សូមជម្រាបថា «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ត្រូវបានអនុម័តទាំងស្រុង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៣។

សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើង ដោយផ្អែកលើគោលការណ៍សំខាន់ៗ គឺលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។

សេចក្តីព្រាងក្រមនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យនៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន ការដោះស្រាយបញ្ហាដែលមានដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!