ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ
0

សម្ដេចតេជោ ហ៊ុន សែន មានមោទនភាពដែលបានរួមចំណែកស្ដារ វិស័យអប់រំសិក្សាធិ ការពីគំនរផេះផង់ក្លាយទៅជាប្រព័ន្ធអប់រំមួយមានលក្ខណៈទំនើបជាបណ្ដើរៗ

ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញ​នូវ​មាន​មោទនភាព ក្នុងរយៈពេល៤៤ឆ្នាំកន្លងមកនេះ ដែលបានរួមចំណែកស្ដារវិស័យអប់រំ​សិក្សាធិការពីគំនរផេះផង់ ក្លាយទៅជាប្រព័ន្ធអប់រំមួយមានលក្ខណៈទំទើបជាបណ្ដើរៗ។

​ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួនជាង ៧ ០០០ នាក់ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំៗ០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍អបអរចំពោះសមិទ្ធផលថ្មីទៀត ដែល​ស្ថិតក្នុង​ដំណាក់កាលក្នុងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងបានសម្ដែងនូវមោទនភាព​ដែល​បានរួម​ចំណែកជាមួយបងប្អូនជនរួមជាតិ ជាមួយលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យក្នុង​រយៈ​ពេល​៤៤ ឆ្នាំកន្លងទៅនេះ គឺបានស្ដារវិស័យអប់រំសិក្សាធិការពីគំនរផេះផង់​ក្លាយទៅជា​ប្រព័ន្ធ​អប់រំមួយមានលក្ខណៈទើបជាបណ្ដើរៗ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោត​សរសើរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដែលបានធ្វើកំណែទម្រង់លើវិស័យ​អប់រំបានយ៉ាងល្អប្រសើរ ហើយសម្ដេចក៏នៅតែ អំពាវនាវឱ្យគ្រឹះស្ថានឧត្តមសិក្សា​ទាំងរដ្ឋ​និងឯកជន ត្រូវបន្តពង្រឹងគុណភាពសិក្សារបស់ខ្លួនបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអបអសាទរដល់និស្សិតជ័យលាភី ទាំង​ជាង៧ពាន់នាក់ ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ និងជម្នះការលំបាកគ្រប់បែបយ៉ាង រហូតទទួលបានជោគជ័យនាពេលនេះ។

​ បើតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យ​លាភី ដែលទទួលសញ្ញាបត្រនេះមានថ្នាក់បរិញ្ញាបត្រនិងបរិញ្ញ បត្រជាន់ខ្ពស់ក្នុងឆ្នាំសិក្សា​២០១៨-២០១៩ និងឆ្នាំសិក្សា ២០១៩-២០២០ សរុបចំនួន ៧ ០២១ នាក់ ក្នុងនោះនារី ៣ ៧០១ នាក់។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ​របស់រដ្ឋ​និងមានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើឱ្យការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨០មក ទល់ឆ្នាំសិក្សា ២០១៩-២០២០ និស្សិត​បានបញ្ចប់ការសិក្សាសរុប ៥៤ ៧០៦ នាក់ (នារី ២០ ៧៣៨នាក់)។ ក្នុងនោះ មាន​និស្សិតអាហារូបករណ៍សរុប ១៩ ៧៨៦ នាក់ (នារី ៦ ១៦១ នាក់) និងនិស្សិតជ័យលាភី​អាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុប៩៧នាក់ (នារី៦៣នាក់)។ នៅក្នុងឆ្នាំ

សិក្សា២០២២-២០២៣នេះ និសិ្សតកំពុងសិក្សាសរុប ១៩ ៨៦៤ នាក់(នារី ១១ ២២៥ នាក់) ក្នុងនោះនិស្សិតអាហារូបករណ៍សម្តេចតេជោ​និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​សរុប២៤៩នាក់(នារី ១៣៩នាក់)។ សាកលវិទ្យាល័យ មានមហាវិទ្យាល័យ​ចំនួន​៥ និងវិទ្យាស្ថានចំនួន ២ រួមមាន មហាវិទ្យាល័យវិទ្យាសាស្រ្ត មហាវិទ្យាល័យសង្គម​សាស្រ្ត-មនុស្សសាស្រ្ត មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ មហាវិទ្យាល័យវិស្វកម្ម មហា​វិទ្យាល័យអប់រំ វិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលន​យោ​បាយ​សាធារណៈ។

ជាមួយគ្នានេះដែរ នៅពេលខាងមុខនេះសាកលវិទ្យាល័យ គ្រោងបើក​«វិទ្យាស្ថាន​សិក្សា​បរិស្ថាន» ដែលមានទីតាំងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌល៣ នៅក្បែរ​វិមាន ​ឈ្នះ ឈ្នះ ដែលទីតាំងនេះ រាជរដ្ឋាភិបាល បានផ្តល់ជូនបន្ថែមដល់សាកលវិទ្យា​ល័យ​ភូមិន្ទភ្នំពេញ។ សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិ បត្តិការជាមួយសាកល​វិទ្យា​ល័យ​បរទេសល្បីៗ ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលឱ្យកាន់តែប្រសើរ​ឡើង។ គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣នេះ សាកលវិទ្យាល័យបានចុះហត្ថលេខា​លើ​អនុ​ស្សារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យដៃគូ និងស្ថាប័នផ្សេងៗ​ទាំង​ក្នុង​ស្រុកនិងក្រៅស្រុកសរុប ២៣៩ ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិត និងសាស្រ្តាចារ្យទៅវិញ​ទៅមកលើការងារសិក្សា ការងារបង្រៀន និងការងារស្រាវជ្រាវ។

ក្រៅពីនេះ​សាកលវិទ្យា​ល័យ បានដំណើរការមជ្ឈមណ្ឌលសំខាន់ៗ រួមមាន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន មជ្ឈមណ្ឌលសូត្រខ្មែរ និងអគារស្ទែម ។ ក្នុងនោះមជ្ឈមណ្ឌលផលិតកម្មឌី​ជីថល​កម្ពុជា-ជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០២២ និងមានតួនាទី​បណ្តុះ​បណ្តាលធនធានមនុស្សលើវិស័យផលិតកម្មឌីជីថល៕ដោយ៖ ជឹម ណារី, ផ្សាយដោយ៖ កន ចំណាន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!