ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋ៧៧គ្រួសារ ដែលជាម្ចាស់ដីស្រែចំការ នៅភូមិចំនួន០៧ សូមសំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ ឱ្យបន្តកាន់កាប់ដោយស្របច្បាប់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃពុធទី៨ខែកុម្ភៈឆ្នាំ២០២៣

ភ្នំពេញ៖តំណាងប្រជាពលរដ្ឋ៧៧គ្រួសារ រស់នៅក្នុងភូមិទាំង៧៖
១.ភូមិបួនមុខ
២.ភូមិស្វាយឧត្តម
៣.ភូមិត្រពាំងអំពិល
៤.ភូមិត្រពាំងទទឹង
៥.ភូមិកាន់ទ្រង់
៦.ភូមិកោះរងៀង
៧.ភូមិថ្នល់បន្ទាយ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានសំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ ឱ្យបន្តកាន់កាប់ដោយស្របច្បាប់។

តំណាងប្រជាពលរដ្ឋបានរៀបរាប់ពីប្រវត្តិកាន់កាប់ដីថា៖ ចាប់ពីឆ្នាំ១៩៨០ ពួកគាត់បានកាន់កាប់និងអាស្រ័យផលលើដីដោយធ្វើស្រែនិងដាំដុះដំណាំផ្សេងៗយ៉ាងសុខសាន្ត មិនមានការរំខានពីបុគ្គលណាមួយឡើយ។ ស្រាប់តែថ្ងៃ០៣ ខែកុម្ភៈឆ្នាំ២០១៦ រាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ផ្ទៃបឹងតាមោកជាសម្បត្តិសាធារណៈ ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់អាស្រ័យផលលើដីនោះដដែល។

ថ្មីៗនេះ ពួកគាត់បានឃើញអនុក្រឹតលេខ២៣៧ចុះថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ដោយយកដីរបស់ពួកគាត់ដែលកំពុងកាន់កាប់អាស្រ័យផល យកទៅប្រគល់ឱ្យបុគ្គល៤រូបមិនដឹងជារស់នៅទីណាដើម្បីធ្វើជាកម្មសិទ្ធិគឺ លោក ស្រេង ធឿន, លោក យ៉ែម ច័ន្ទរស្មី, អ្នកស្រី ទ្រៀង ស៊ីនួន និង អ្នកស្រី ភួង សុម៉ី ដែលបានធ្វើឱ្យប៉ះពាល់ដីស្រែចំការរបស់ពួកគាត់ដែលកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែងតាំងពីយូរណាស់មកហើយ។ បន្ថែមពីលើនេះបុគ្គលទាំង៤នាក់នេះ កំពុងរត់ការធ្វើប្លង់រឹងគ្របលើដីរបស់ពួកគាត់ផងដែរ។ ឃើញដូច្នេះ ពួកគាត់បានដាក់ពាក្យបណ្តឹងទប់ស្កាត់ និងសុំអន្តរាគមន៍ ទៅអាជ្ញាធរសង្កាត់ ខណ្ឌព្រែកព្នៅ អភិបាលរាជធានីភ្នំពេញ និង សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ប៉ុន្តែ មិនទាន់មានដំណោះស្រាយនៅឡើយទេ។

លោក ខៀវ ផាប់ អតីតមេភូមិត្រពាំងអំពិល បានបញ្ជាក់ថា នៅឆ្នាំ១៩៨០ ដីទាំងនោះជាដីក្រុមសាមគ្គី ហើយក្រោយមកនៅឆ្នាំ១៩៨៤ រដ្ឋបានចែកជូនប្រជាពលរដ្ឋដើម្បីបង្កបង្កើនផលធ្វើស្រែ និងដាំដំណាំផ្សេងៗចិញ្ចឹមជីវិតរហូតដល់បច្ចុប្បន្ននេះ។ ហើយគាត់ជាអ្នកចូលរួមបែងចែកជូនប្រជាពលរដ្ឋផងដែរ។

បងប្អូនប្រជាពលរដ្ឋបានលើកដៃសំពះ សំណូមពរអាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ កាត់ឃ្វៀលដីពួកគាត់ចេញពីអនុក្រឹត្យពាក់ព័ន្ធនានា ដើម្បីឱ្យពួកគាត់បន្តកាន់កាប់អាស្រ័យផលលើដីស្រែចំការទាំងនោះស្របច្បាប់៕

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!