ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា
0

សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​ថវិកា​៥​លាន​រៀល ជូន​កីឡាករ​ប្រដាល់​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ​៖ នា​ថ្ងៃ​អង្គារ ៦​កើត ខែ​មាឃ ឆ្នាំ​ជូត ទោស​ក័ ពុទ្ធ​សករាជ ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ ២០២១ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ឧបត្ថម្ភ​ថវិកា ៥​លាន​រៀល ដល់​ក្រុមគ្រួសារ​កីឡាករ​ប្រដាល់ ជឿន សុផាន់​ណា ដែល​កំពុង​សម្រាក​ព្យាបាល​របួស​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី សម្រាល​ការលំបាក​។​

​ថវិកា​អំណោយ​របស់​សម្ដេច​តេជោ ត្រូវបាន​ឯកឧត្តម ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា ចាត់ ឱ្យ​ក្រុម​ការងារ​មនុស្សធម៌​ដឹកនាំ​ដោយ​លោក ជិន ប៊ុនធឿន យកទៅ​ប្រគល់ជូន​កីឡាករ ធឿន សុផាន់​ណា ដែល​កំពុង​សម្រាក ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រៅពី​នាំយក​ថវិកា​ជូន​ហើយ​នោះ ឯកឧត្តម ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា បាន​ផ្តាំផ្ញើ​ឱ្យ​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​មើល ថែទាំ​អ្នកជំងឺ​កីឡាករ ធឿន សុផាន់​ណា ឱ្យបាន​ឆាប់​ជាសះស្បើយ​ផងដែរ​។​

​សូមបញ្ជាក់​ថា កីឡាករ ធឿន សុផាន់​ណា រៀន​បាន​ត្រឹម​ថ្នាក់​ទី​៦​ប៉ុណ្ណោះ ហើយក៏​បាន​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​។ នៅពេលដែល​គេ​ឱ្យ​ឡើង​ប្រកួត​ទើប​អាច​ទទួល​ប្រាក់​ចំណូល​ខ្លះ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​។ ក្រៅពី​មាន​អាជីព​ជា​អ្នក​ប្រដាល់​ហើយ​នោះ កីឡាករ ធឿន សុផាន់​ណា បាន​ឆ្លៀត​ចាប់​របរ​ដឹកទំនិញ​ឱ្យ​គេ​ផង​ដែរ​។​

​ជា​អកុសល​នៅ​ថ្ងៃ​អាទិត្យ ទី​១០ ខែ​មករា ឆ្នាំ​២០២១ សុផាន់​ណា បាន​ទទួល​រងគ្រោះថ្នាក់​ចរាច​រណ៍ ពេល​កំពុង​ដឹកទំនិញ​ឱ្យ គេ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​។​

​គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ សុផាន់​ណា មាន​អាការៈ​គ្រាំគ្រា​ខ្លាំង ប៉ះពាល់​ក្បាល បាក់​ក្ដោងច្រមុះ និង​ពិការភ្នែក​ខាងស្តាំ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!