ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ
0

សេចក្តីថ្លែងការណ៍ សមាគម វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា  ដែលជាសមាគមប្រមូលផ្តុំអ្នកសារព័ត៌មាន នៅកម្ពុជា បានទទួលស្គាល់ថា សាលក្រមរបស់តុលាការបារាំង គឺជាជោគជ័យនៃបណ្ដឹងបរិហារកេរ្តិ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគម វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា
សូមស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្ដល់យុត្តិធម៌ និងផ្តល់ភាពស្អាតស្អំជូនសម្តេចតេជោ នាយករដ្ឋមន្តី្រ និងរកឃើញការពិតថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើបរិហារកេរ្ដិ៍ប្រាកដមែន។ ការផ្តល់យុត្តិធម៌ និងបញ្ជាក់ពីភាពស្អាតស្អំជូនសម្តេចតេជោ គឺជាជោគជ័យសមស្របតាមបំណងប្រាថ្នាចង់បានបំផុត របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាដើមបណ្តឹងរដ្ឋប្បវេណី។

សមាគម វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា កត់សម្គាល់ឃើញថា នៅក្នុងសំអាងហេតុនៃសាលក្រមរបស់តុលាការបារាំង បានគូសបញ្ជាក់ថា ការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី ចំពោះ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ ដែលមានឯកឧត្ដម ហុក ឡងឌី ជាជនរងគ្រោះ គឺជាការថ្លែងដោយពុំមានភស្តុតាង ឬគ្មានឯកសារបញ្ជាក់ច្បាស់លាស់ អាចឲ្យតុលាការជឿជាក់បាននោះឡើយ។ ការពោលចោទប្រកាន់គ្មានមូលដ្ឋានរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានតុលាការកំណត់ថា ជាការបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ហើយសូម្បីតែជនជាប់ចោទ សម រង្ស៊ី ខ្លួនឯង ក៏មិនបានបដិសេធនោះទេ។

តុលាការប្រទេសបារាំង បានពិចារណាលើគោលការណ៍សមាមាត្រនៃការបញ្ចេញមតិ ក៏ប៉ុន្តែតុលាការនៅតែកំណត់ថា ទណ្ឌិត សម រង្ស៊ី ពិតជាបានថ្លែងចោទប្រកាន់ទម្លាក់កំហុសដោយមិនត្រឹមត្រូវចំពោះសម្តេចតេជោ យ៉ាងពិតប្រាកដ។

តុលាការបានថ្លឹងថ្លែងថា ប្រសិនបើចោទប្រកាន់ពីបទព្រហ្មទណ្ឌចំពោះទណ្ឌិត សម រង្ស៊ី ទំនងជាប៉ះពាល់ដល់វិសមាមាត្រនៃសិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិ រវាងដើមបណ្ដឹងជានាយករដ្ឋមន្ត្រីកាន់អំណាច និងជនជាប់ចោទពុំមានអំណាច ដែលសិទ្ធិសេរីភាពនេះត្រូវបានការពារដោយសន្ធិសញ្ញាអឺរ៉ុបស្ដីពីសិទ្ធិមនុស្ស។ ដោយមូលហេតុនេះ តុលាការបារាំងបានអនុគ្រោះឲ្យទណ្ឌិត សម រង្ស៊ី រួចផុតពីបទចោទ។

សមាគមវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សូមអបអរសាទរសេចក្ដីសម្រេចរបស់តុលាការបារាំង ដែលបានច្រានចោលការទាមទារសំណងរបស់ទណ្ឌិត សម រង្ស៊ី ចំពោះរាល់ការចំណាយលើរឿងក្ដីនេះ។ ត្រង់ចំណុចនេះបញ្ជាក់ច្បាស់ថា ថ្វីដ្បិតតែទណ្ឌិត សម រង្ស៊ី ត្រូវបានតុលាការអនុគ្រោះទោស ក៏ប៉ុន្តែទណ្ឌិតរូបនេះ ត្រូវរងភាពបរាជ័យ ដោយមូលហេតុថា តុលាការបារាំងបានទទួលស្គាល់ថា ពាក្យពេចន៍របស់ទណ្ឌិត សម រង្ស៊ី គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងជាការបរិហាកេរ្តិ៍ ហើយទណ្ឌិត សម រង្ស៊ី ត្រូវបង់ខាត ចំពោះរាល់ការចំណាយទាំងអស់។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!