ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ
0

អភិបាលខេត្តត្បូងឃ្មុំ ចុះសំណេះសំណាលឧបត្ថម្ភលើកទឹកចិត្ត ក្រុមកីឡាករទូកង មុនចេញទៅប្រកួតនៅខេត្តកំពង់ចាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តត្បូងឃ្មុំ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២

នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អាវពោង និងថវិកា ផ្តល់ជូនដល់ក្រុមកីឡាករចំណុះទូកង ចំនួន០៥ទូក មកពីបណ្តាវត្តនានា នៅបរិវេណវត្តរការធំ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ទូកង ទាំង៥ទូកនេះ នឹងត្រូវចេញទៅប្រកួតនៅខេត្តកំពង់ចាម ក្នុងពិធីអុំទូក បណ្តែតប្រទីប តាំងពិព័រណ៍ “ភូមិមួយផលិតផលមួយ ” ខេត្តកំពង់ចាម ថ្ងៃចេញព្រះវស្សា រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។

នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា អស់រយ:ពេល ២ឆ្នាំមកហើយដែលយើងមិនបានអុំទូក ង ដោយសារតែយើងរងនូវវិបត្តិជំងឺឆ្លងកូវីដ-19។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយយុទ្ធសាស្រ្តស្រោចវ៉ាក់សាំង នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ បានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបានជួបជុំគ្នា រៀបចំពិធីប្រណាំងទូក ង តាមទំលាប់ប្រពៃណីតាមបណ្ដាខេត្តក្រុងនានាឡើងវិញនាពេលនេះ ជាពិសេសធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកពាក្យថា អរគុណសន្តិភាព ដាក់ជាប់ក្នុងបេះដូងរបស់យើងទាំងអស់គ្នាជានិច្ច ព្រោះថាបើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំគ្នាមកប្រារព្វពិធីអុំទូកបែបនេះបាននោះឡើយ ។

ឯកឧត្តមបណ្ឌិត ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវតែជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក រហូតដល់ឃុំ-សង្កាត់ របស់យើង មានតែលោកមេភូមិមេឃុំរបស់យើងទេដែលគាត់ដឹងពីសុខទុក្ខលំបាករបស់បងប្អូនមុនគេ ទើបគាត់រាយការណ៍ទៅរដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្ត ចាត់ឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះមកជួយបងប្អូនទាន់ពេលវេលាបាន។

សូមជម្រាបថា៖ ទូកងទាំង៥ចំណុះ៧៥នាក់ដូចគ្នា រួមមាន 1-ទូក”ព្រះខ័នពេជ្រ” (វត្តច័ន្ទគាមុនី) 2-ទូក“អម្ពវ័នធីតារចនាមានជ័យ “ (វត្តអម្ពវ័នជំនីក) 3-ទូក”រកាខ្នុរសែនជ័យសិរីឧត្តម” (វត្តហ្លួងរកាខ្នុរ) 4-ទូក”មហាគ្រុឌ”(វត្តនាគវ័ន ) 5-ទូក “នាគវន្ត” (វត្តនាគវន្ត)៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!