ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ
0

អភិបាលខេត្តកណ្តាល អញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជន បញ្ចូលក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារខេត្តកណ្តាល នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងឱកាសបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជនបញ្ចូលទៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ សម្រាប់ខេត្តកណ្តាល ឆ្នាំ២០២២
នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ និងបង្ហាញវិញ្ញាសាដល់បេក្ខជនចូលរួមប្រឡងទាំងអស់ថា វិញ្ញាសាស្ថិតនៅក្នុងស្រោមបិទជិត គ្មានរហែក គ្មានស្លាកស្នាម ព្រមទាំងមានចុះហត្ថលេខារបស់បេក្ខជន និងគណ:កម្មការរៀបចំការប្រឡង ហើយការបើកកញ្ចប់វិញ្ញាសាគឺនៅចំពោះមុខបេក្ខជន និងអនុរក្សទៅតាមពេលវេលា និងតាមបន្ទប់ដែលបានកំណត់ ប្រកបដោយភាពត្រឹមត្រូវ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការប្រឡងនាពេលនេះប្រកបដោយភាពសុក្រិត្យ និងមានតម្លាភាព ដូច្នេះសូមបេក្ខជនទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន និងត្រូវគោរពតាមគោលការណ៍ណែនាំរបស់គណកម្មការប្រឡងឱ្យបានល្អប្រសើរ ព្រោះបើយើងមានសមត្ថភាព នឹងប្រឡងជាប់ជាក់ជាមិនខាន ពោលគឺ ចេះជាប់ ហើយអ្នកដែលបានប្រឡងជាប់សុទ្ធសឹង ជាអ្នកមានសមត្ថភាពដែលអាចចូលបម្រើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះដែរ ឯកឧត្តមបានលើកទឹកចិត្ត ដល់បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឱ្យទទួលបាននូវជោគជ័យ ពីព្រោះថាការខិតខំប្រឹងប្រែងរបស់ប្អូនៗនាពេលនេះ គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង ដូចនេះត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីឱ្យការប្រឡង ទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាធនធាន ដ៏មានតម្លៃសម្រាប់សង្គមជាតិ។

សូមបញ្ជាក់ផងដែរថា ការប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ខេត្តកណ្តាលក្នុងឆ្នាំនេះ មានបេក្ខជន បេក្ខនារី ដាក់ពាក្យប្រឡងចំនួន ១៣៦នាក់ ស្រី៦៨នាក់ ការប្រឡង នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដោយត្រូវធ្វើការជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារចំនួន ២៥នាក់ ស្រីចំនួន ០៦នាក់ ការប្រឡងចាប់ផ្ដើមនៅម៉ោង ៧ : ៣០ នាទី ដល់ម៉ោង ៩: ៣០ នាទី មានវិញ្ញាសាចំណេះដឹងទូទៅ ចំណេះដឹងវិស័យមុខងារសាធារណៈ និងចំណេះដឹងវិស័យពន្ធនាគារ ព្រមទាំង វិញ្ញាសាគណិតវិទ្យា។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!