ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាត់វិញ្ញាសារប្រឡងឲ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី៣ និងពន្ធនាគារខេត្តត្បូងឃ្មុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់ទី១ ជែម សាវុធ អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងជ្រើសរើស ឲ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី៣ និងពន្ធនាគារខេត្តត្បូងឃ្មុំ ក្នុងក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារនៃក្រសួងមហាផ្ទៃ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះ ក៏មានកាអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត នាយក-នាយករងរដ្ឋ​បាលសាលាខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត គណៈកម្មការ​ប្រឡង និងក្រុមការងារជាច្រើនរូបទៀត។​

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្ដម ឆែម សាវុធ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំដើម្បីទទួលបានលទ្ឋផលល្អក្នុងការប្រឡង ព្រមទាំងជូនពរបេក្ខជនប្រឡងទាំងអស់ ទទួលបានជោគជ័យ ។

​លោក ហ៊ាង សុភី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តត្បូងឃ្មុំ បញ្ជាក់ថា ៖ ការប្រឡងជ្រើសរើស ឲ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី៣ និងពន្ធនាគារខេត្តត្បូងឃ្មុំ មានបេក្ខជនសរុបចំនួន ៤៨៨នាក់ ស្មើនឹង៣៧បន្ទប រយៈពេលប្រឡង២ម៉ោងលើវិញ្ញាសារចំនួន០២រួមមាន វិញ្ញាសារចំណេះដឹងទូទៅ​ (ចំណេះដឹងវិស័យមុខងារសាធារណៈ​ និងចំណេះដឹងវិស័យពន្ធនាគារ) និងវិញ្ញាសារ​គណិតវិទ្យា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!