ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបករណី បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ដោយផ្ទុះអាវុធ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅព្រឹកថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២

អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងមួយស្តីពីករណី បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ អស់ជាង១០ម៉ឺនដុល្លារ ដោយមានប្រើប្រាស់អាវុធចំនួន ០៤ដើម នៅចំណុចខុនដូមួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីបានទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះអង្កេតស្រាវជ្រាវ ដល់ទីតាំងជាក់ស្តែង។

នៅវេលាម៉ោងប្រមាណ ១២និង១០នាទី សមត្ថកិច្ចអាវុធហត្ថ បានប្រើវិធានការជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ី ផឹង ភេទប្រុស អាយុ ២៤ឆ្នាំ នៅទីតាំងខាងលើ និងបានជួយរំដោះជនរងគ្រោះម្នាក់ឈ្មោះ ង្វៀង ឆីមីងង៉ាង ភេទស្រី អាយុ ៣៤ឆ្នាំ។ ខណៈពេលជំនាញកំពុងសួរនាំជនសង្ស័យ អ៊ី ផឹង ស្រាប់តែបក្ខពួកមួយចំនួនផ្សេងទៀតបានដឹងខ្លួន លួចបើករថយន្ត គេចចេញពីទីតាំងខាងលើបាត់អស់។

រហូតដល់វេលាម៉ោង ១៤ និង ១០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ និងកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ បានចូលឆែកឆេរបន្ទប់ក្រុមជនសង្ស័យ លេខB១៩០៩ ជាន់ទី១៩ ខុនដូរ Urban Villige ក៏បានឆែកឃើញមាន ក្រាមសថ្លា ០១កញ្ចប់ធំល្មម(សង្ស័យសារធាតុញៀន), ថ្នាំពណ៌ក្រហមចំនួន ៣៦គ្រាប់(សង្ស័យសារធាតុញៀន) និងសម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បន្ទាប់មកនៅវេលាម៉ោងប្រមាណ ១៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញានិងទីតាំង បក្ខពួកជនសង្ស័យបាន នៅបុរីប៉េងហួតបឹងស្នោ ក៏បានបន្តទៅសហការជាមួយកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថ ខណ្ឌច្បារអំពៅ ឃាត់រថយន្ត០១គ្រឿង ម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-1625 ព្រមទាំងបក្ខពួក ជនសង្ស័យចំនួន ០៤នាក់ និងបានស្រាវជ្រាវបន្ត ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ បន្ថែមទៀត និងដកហូតរថយន្ត Land Cruiser ០១គ្រឿង ស្លាកលេខ ភ្នំពេញ 2BP-1617។

ក្នុងអំឡុងពេលប្រតិបត្តការ ជនសង្ស័យទាំងនេះបានព្យាយាមបើករថយន្តអូឌី បំបុកកម្លាំងសមត្ថកិច្ចដើម្បីរត់គេចខ្លួន ធ្វើឲ្យ កងកម្លាំងម្នាក់របួសជើង ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធឡើងលើដើម្បីបង្អាក់ជនសង្ស័យ ទើបជនសង្ស័យព្រមបញ្ឈប់សកម្មភាព និងប្រគល់ខ្លួនតាមសម្រួល។ បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តការស្រាវជ្រាវ និងកសាងសុំណុំរឿងតាមនិតិវិធីច្បាប់៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!