ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋ ដែលជម្លៀសមកទីទួលសុវត្ថិភាព នៅទីតាំងភូមិព្រែកតូច ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលគណ:អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន ១៣២ គ្រួសារ ដែលត្រូវបានជម្លៀសពីទឹកជំនន់ទន្លេមេគង្គ មកកាន់ទីទួលសុវត្ថិភាព នៅទីតាំងភូមិព្រែកតូច ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៨ តុលា ឆ្នាំ ២០២២ ។

អំណោយទងនោះរួមមាន អង្ករ មុី ទឹកត្រី ទឹកសុីអុីវ ត្រីខ និងថវិការមួយចំនួន ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ក៏បានទទួលនូវអំណោយពីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ យកមកប្រគល់ជូនដល់អធិការស្រុកចំនួនពីរស្រុក គឺស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ដើម្បីយកទៅចែកជូនដល់កម្លាំងប៉ុស្តិ៍ចំនួន ១៨​ ប៉ុស្តិ៍​ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គផងដែរ ។

ឯកឧត្តមបានមានអនុសាសន៍ថា រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុកទាំង ៧ ដែលចំណុះឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំ និងលោកមេឃុំចៅសង្កាត់ទាំងអស់ បានខិតខំប្រឹងប្រែងណាស់ ក្នុងការសហការជាមួយអាជ្ញាធរមូលដានភូមិឃុំ ពង្រឹងបង្ក្រាបនូវល្បែងសុីសងគ្រប់ប្រភេទទាំងអស់ ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តបានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា បើសិនជាបងប្អូនណាឃើញមានល្បែងស៊ីសង ឬមានការប្រើប្រាស់នូវគ្រឿងញៀន សូមបងប្អូនជួយរាយការណ៍មកដល់លោកមេភូមិ ហើយលោកមេភូមិរាយការណ៍មកលោកមេឃុំចៅសង្កាត់ លោមេឃុំ ចៅសង្កាត់រាយការណ៍ ទៅលោកអភិបាលស្រុក ហើយលោកអភិបាលស្រុក រាយការណ៍ទៅ ឯកឧត្តមអភិបាលខេត្ត ដើម្បីឲ្យឯកឧត្តមមា ឱកាស់ចាត់វិធានការឲ្យកម្លាំងចុះមកបង្ក្រាបឲ្យបានទាន់ពេលវេលា ។

ឯកឧត្តមបន្តថា ប្រសិនបើមូលដ្ឋានណាកើតមានឡើងនៅល្បែងសុីសង់ អាជ្ញាធរមូលដ្ឋាននោះត្រូវទទួលខុសត្រូវ ទាំងមេភូមិ ទាំងមេឃុំ ក៏ដូចគ្នាជាមួយនឹងប៉ុស្តិ៍នគរបាល និងអធិកា មេបញ្ជាការកងរាជអាវុធហត្ថ ឬក៏អភិបាលស្រុកក្រុងទាំងអស់ ដាច់ខាតភូមយើងទាំងអស់ ៨៧៣ ភូមិដែលចំណុះឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំ របស់យើងនេះ ត្រូវតែជាភូមិ << ស >> ជាភូមិ ផា សុខភាព គឺជាភូមិដែលបងប្អូនយើងអាចរស់នៅដោយសុខសាន្តត្រាន មិនមានការរស់នៅដោយភិតភ័យបញ្ហាចោរកម្មលួចឆក់ប្លន់នោះទេ ។

ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា បើបុគ្គលណាដែលមានពាក់ព័ន្ធ ត្រូវតែមានទោសទាន់ មិនឲ្យរួចខ្លួនទេ ជាការក្រើនរំលឹកទៅដល់អាជ្ញាធរនៅមូលដ្ឋានរបស់យើង កងកម្លាំងរបស់យើងនៅតាមមូលដ្ឋាន អ្នកដែលប៉ះពាល់ត្រូវតែមានទោសទាន់ ដកចេញពីមន្ត្រីរាជការ ដកចេញពីកងកម្លាំង ហើយត្រូវមានទោសទាន់ថែមទៀត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!