ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

បុរសម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ខណ:ពេលបញ្ជូនដល់មន្ទីរពេទ្យ..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្តាល៖ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២

ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១៧:០០នាទី ចំណុចកើតហេតុភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សែម សុខជា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មុខរបរកម្មករធ្វើផ្លូវ៦០ម៉ែត្រ (ក្រវ៉ាត់ក្រុងទី៣) ស្នាក់នៅក្នុងការដ្ឋានស្ថិតនៅក្នុងភូមិស្តៅកន្លែង៥ ឃុំដីឥដ្ខ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ស្លាប់)។
-មានប្រពន្ធឈ្មោះ រ៉ន មុំ អាយុ៣៩ឆ្នាំ(នៅស្រុកកំណើត)
-មានកូនប្រុសចំនួន០២នាក់៖
១-ឈ្មោះសែម សុខជាតិ អាយុ១៩ឆ្នាំ
២-ឈ្មោះសែម សុខជីង អាយុ១៧ឆ្នាំ(មកធ្វើការជាមួយ)។

តាមសមត្ថកិច្ចឲ្យដឹងថាតាមការបំភ្លឺពីឈ្មោះ សែម សុខជីង ភេទប្រុស(ត្រូវជាកូនបង្កើតជនរងគ្រោះ)បានអោយដឹងថា៖ នៅវេលាម៉ោងកើតហេតុខាងលើក្រោយពីចប់ម៉ោងការងារខ្លួននឹងជនរងគ្រោះជាឪពុកបាននាំគ្នាដើរសំដៅមកកន្លែងការដ្ឋានដើម្បីសំរាក ខណ:ពេលកំពុងដើរតាមផ្លូវនោះក៏មានភ្លៀងធ្លាក់មួយមេលាយឡំផ្គររន្ទះបាញ់ត្រូវឪពុករបស់ខ្លួនបណ្តាលឲ្យដួលខណ:គ្រានោះដែរខ្លួនក៏ដួលជាមួយឪពុក មួយសន្ទះក្រោយមកក៏បានដឹងខ្លួនឡើងវិញ ស្ទុះក្រោកឡើងឃើញឪពុកដេកដួលបាត់មាត់បាត់ក រួចក៏បានស្រែកហៅអ្នកធ្វើការជាមួយជួយយកឪពុកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ តែពេលយកមកដល់មន្ទីរពេទ្យជនរងគ្រោះជាឪពុកបានដាច់ខ្យល់ស្លាប់។

បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍មកសម្ថកិច្ចនគរបាលប៉ុស្តិ៍ដីឥដ្ឋ ក្រោយពីទទួលបានព័ត៍មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការជាមួយកំលាំងផ្នែកជំនាញបច្ចេកទេសកោសល្យវិច្ច័យ ក្រុមគ្រូពេទ្យអាជ្ញាធរមូលដ្ឋានចុះពិនិត្យជាក់ស្តែងឃើញថាជនរងគ្រោះបានស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់បណ្តាលអោយស្លាប់ ហើយក្រុមគ្រួសារបានទទួលស្គាល់។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!