ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ករណីរំលោភសេពសន្ថវៈនៅខេត្តព្រៃវែងតាំងពីឆ្នាំ២០១៦ មកអស់លក្ខណ៍នៅភ្នំពេញឆ្នាំ២០២២!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២

មានប្រជាពលរដ្ឋផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមាននារីម្នាក់បានរាយការណ៍ថា រូបនាងបានឃើញ ជនសង្ស័យដែលធ្លាប់ចាប់រំលោភនាងនៅខេត្តព្រៃវែងកាលពីឆ្នាំ២០១៦និង២០១៧ កំពុង នៅក្នុងបរិវេណស្ថានីយ៍ ទូរទស្សន៍បាយ័នស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានប្រើវិធានការជំនាញ ចុះទៅឃាត់ខ្លួនជនសង្ស័យមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

តាមរយៈវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ ភាគីខាងស្រី បានរៀបរាប់ឲ្យដឹងថា ខ្លួនត្រូវបានជនសង្ស័យ ឈ្មោះ អ៊ីង ភារ៉ាត អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ ចាប់រំលោភកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅខេត្តព្រៃវែង ហើយគំរាមកំហែងថានឹងសម្លាប់ និងដើរបរិហាកេរ្តិ៍ខ្លួនជាសាធារណៈ។ ក្រោយមកខ្លួនក៏បានដាក់ពាក្យបណ្តឹងនៅ តុលាការខេត្តព្រៃវែង តែជនសង្ស័យបាន រត់គេចចេញពីខេត្តព្រៃវែង បាត់ដំណឹងឈឹង។ ក្នុងអំឡុងពេលដែលជនសង្ស័យគេចខ្លួន នៅឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជននេះ មកប្រគល់ជូនតុលាការតាមច្បាប់ ប៉ុន្តែសមត្ថកិច្ចតាមរកជនសង្ស័យពុំឃើញ។ រហូតដល់ឆ្នាំ២០២០ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនជនឈ្មោះ អ៊ីង ភារ៉ាត់ ដាក់ពន្ធនាគារកំណត់រយៈពេល០៧(ប្រាំពីរឆ្នាំ) ពីបទ រំលោភសេពសន្ថវៈ និងបទ បរិហាកេរ្ត៍ជាសាធារណៈ ប៉ុន្តែសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ នៅតែមិនទាន់អាចស្វែងរក ជនជាប់ចោទនេះឃើញ។ ទើបតែមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ ខ្លួនបានប្រទះឃើញ ជនល្មើស នៅក្នុងបរិវេណស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ ក៏បានរាយការណ៍ដល់កម្លាំងសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។

ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការឯកភាពពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការទំនាក់ទំនង ទៅកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីឡើងមកទទួលយកជនជាប់ចោទរូបនេះ បញ្ជូនទៅពន្ធនាគារ ខេត្តព្រៃវែង៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!