ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបុណ្យសពថ្នាក់ជាតិ ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ ពិធីបុណ្យសពថ្នាក់ជាតិជូនឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានចាប់ផ្តើមរៀបចំឡើងនៅសាល Nippon Budokan តាមបែបបទប្រពៃណី និងសាសនាជប៉ុន និងត្រូវបានផ្តល់មហាកិត្តិយសជូនអំណោយពីប្រេសិតរបស់ព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី និងអតីតព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី រួមនឹងការថ្វាយកម្រងផ្កាពីសមាជិកព្រះរាជវង្សានុវង្សជប៉ុន រួមនឹងមានការចូលរួមពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ/រដ្ឋាភិបាល អតីតមេដឹកនាំពិភពលោក ប្រមាណ ៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ ៧០០នាក់ និងភ្ញៀវជាតិ សរុបទាំងអស់ប្រមាណ ៤ ៥០០ នាក់ បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យសពថ្នាក់ជាតិដើម្បីលាគ្នាជាលើកចុងក្រោយ។

ជាគុណបំណាច់ចំពោះស្នាដៃ និងការចងចាំ ឯកឧត្តម អាបេ ជាអ្នកនយោបាយអភិរក្សនិយម ដែលត្រូវបានគេចងចាំចំពោះសមិទ្ធិផលគោលនយោបាយជាច្រើន ទាំងក្នុង និងក្រៅប្រទេស ទាំងការដឹកនាំពិភពលោក និងទំនាក់ទំនងដ៏កក់ក្តៅ ដែលឯកឧត្តមបានកសាងជាមួយមេដឹកនាំពិភពលោក កាលពីអតីតកាល និងបច្ចុប្បន្ន ។ លើសពីនោះ ឯកឧត្តម អាបេ ក៏ត្រូវបានគេចងចាំថា ជាបុគ្គល ដែលខ្វាយខ្វល់អំពីសុខុមាលភាពប្រជាជន-កម្មករ ស្ថិរភាពសង្គម និងសន្តិសុខជាតិរបស់ជប៉ុនជាដរាប បើទោះឯកឧត្តម ពុំមែនជានាយករដ្ឋមន្ត្រី ក្នុងពេលដែលជីវិតរបស់ឯកឧត្តម ត្រូវបានគេលួចធ្វើឃាតក៏ដោយ ឯកឧត្តមនៅតែជាកម្លាំងនយោបាយដ៏សំខាន់មួយរូបនៅក្នុងប្រទេសជប៉ុន។ ប្រជាជនជប៉ុនភាគច្រើន ដែលមកចូលរួមកាន់ទុក្ខឯកឧត្តមអាបេ គឺជាក្រុមយុវជនវ័យក្មេង ដែលទទួលបានការងារធ្វើដំបូង ដោយសារគោលនយោបាយសេដ្ឋកិច្ច ដែលមានឈ្មោះថា អាបេណូមិក (Abenomics) ។

នៅក្នុងអំឡុងពេលនៃការកាន់តំណែងក្នុងអាណត្តិទី ២ ចាប់ពីចុងឆ្នាំ២០១២ ដល់ខែកញ្ញា ឆ្នាំ ២០២០ ក្នុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត ជប៉ុនបានបង្កើតការងារថ្មី ប្រមាណ ៥លានកន្លែង ។ លើសពីនោះ ឯកឧត្តម អាបេ គឺជាមិត្តភ័ក្រដ៏ល្អពិតប្រាកដ និងជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់ កម្ពុជា ដែលបានរួមចំណែកយ៉ាងជ្រាលជ្រៅ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ ឯកឧត្តម អាបេ គឺជាមិត្តជាទីស្រលាញ់ រាប់អានដ៏យូរម្នាក់ ដែលបានរួមចំណែកពូនជ្រុំភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនយើងទាំងពីរ។ សូមបញ្ជាក់ថា ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាពកាលពីវេលាម៉ោង១៥រសៀលថ្ងៃទី៨កក្កដា ឆ្នាំ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង៤១ឆ្នាំម្នាក់ បានធ្វើការបាញ់ប្រហារមកលើឯកឧត្តម អាបេ ស៊ីនហ្សូ ក្នុងឱកាសដែលរូបឯកឧត្តមអញ្ជើញថ្លែង ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើរើសព្រឹទ្ធសភាជប៉ុន នៅទីក្រុងណារា ភាគខាងលិចប្រទេសជប៉ុន កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៨កក្កដា ឆ្នាំ២០២២។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកថា មរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ មិនគ្រាន់តែជាការបាត់បង់ នូវរដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឲ្យមានការរីកចំរើន និងលើកកម្ពស់តួនាទីរបស់ជប៉ុន នៅលើឆាកអន្តរជាតិ និងតំបន់ ប៉ុណ្ណោះទេ តែជាការបាត់បង់នូវ មិត្តភក្តិដ៏ល្អពិតប្រាកដមួយរូប របស់ប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្រ្ត កាលពីឆ្នាំ២០១៣ ក៏ដូចជាបានជំរុញការផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។

កាយវិការដ៏សប្បរស និងមនោសញ្ចេតនាស្មោះស័្មគ្ររបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ នឹងត្រូវបានចងចាំដិតដាមជាប់ជានិច្ច ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ក៏ដូចជារូបសម្តេចជារៀងរហូត។ ក្នុងកាលៈទេសៈដ៏សែនសោកសង្រេងនេះ សម្តេចបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។ នៅក្នុងពិធីលាគ្នាជាលើកចុងក្រោយនោះ នៅចំពោះមុខឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និងលោកជំទាវ អាបេ ស៊ិនហ្សូ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ បានសំដែងនូវចូលរួមរំលែកទុក្ខ និងការគោរពស្រឡាញ់ សោកស្តាយបំផុត ចំពោះការបាត់បង់រូប ឯកឧត្តម អាបេ ស៊ិនហ្សូ ដែលជារដ្ឋបុរសដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនជប៉ុន និងជាមិត្តភក្រជាទីគោរពស្រឡាញ់របស់ប្រទេស និងប្រជាជនកម្ពុជា៕

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!