ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង អនុញ្ញាត អោយលោក ហោគន្ធា ប្រធានសមាគមដឹកនាំអ្នកសារព័ត៌មានចំនួន៣០អង្គភាពចូលរួមពិធីអាហាសាមគ្គី..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ នៅល្ងាច ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២

ក្នុងភោជនីយដ្ឋានដេីមលាភ ថ្នាក់ដឹកនាំ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជានិង ថ្នាក់ដឹកនាំសាកលវិទ្យាល័យឥន្រ្ទវិជ្ជា បាន ជួបជុំពិសារ អាហារសាមគ្គី និងពិភាក្សាការងារ ជាមួយ អ្នកសារព័ត៌មាន ចំនួន ៣០អង្គភាព ជាសមាជិក សមាជិការនៃសមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈអ្នក សារព័ត៌មានកម្ពុជា ក្នុង គោលបំណងរិតបន្ដឹង ចំណងមេត្រីភាព និង ស្វែង យល់ពីការដឹកនាំអង្គភាព សារព័ត៌មាន ។

នៅក្នុងឱកាសនោះដែរ លោក បណ្ឌិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បានលេីកឡេីងថា៖ អ្នកសារព័ត៌មាន គប្បីស្វែង យល់ឱ្យច្បាស់ពីការដឹកនាំ អង្គភាព និង គ្រប់គ្រង អង្គភាពដែលប្រកប ប្រសិទ្ធភាព ទេីបអង្គភាព មានស្ថានភាព និង យូរ អង្វែង ។

ក្នុងកិច្ចសំណេះសំណាលនិងអារហារសាមគ្គី លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង សកលវិទ្យាធិការនៃ សាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា(UI) បានគូសបញ្ជាក់ ផងដែរថា អ្នកសារព័ត៌មាន គឺជាអ្នកចេះដឹងមួយរូបពោលគឺ ដូចជាបញ្ញាវ័ន្ដ អញ្ជឹងដែរ ដូច្នេះគួរគប្បី សិក្សារៀនសូត្របន្ថែមជា និច្ច ព្រោះអាជីព
អ្នកសារព័ត៌មាន ជាអាជីព ដែលមានសេរីភាពពេញ លេញ ។

លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត បានកត់សម្គាល់ ទៀតថា អ្នកសារព័ត៌មាន ត្រូវចេះជំនាញសំខាន់ ៤យ៉ាងគឺ
.របៀបយកព័ត៌មានគ្រប់ ជ្រុងជ្រោយ
.របៀបសរសេរព័ត៌មាន
.របៀបកត់សម្គាល់យកចំណុចសំខាន់ៗនៃខ្លឹមសារ និងបច្ចេកទេសក្នុងការ ផ្សព្វផ្សាយ ព័ត៌មាន ។

លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត បានលើកឡើងអំពី បទពិសោធន៍ផ្ទាល់ខ្លួន កន្លងទៅជាង២០ឆ្នាំ នៃការ ធ្វើព័ត៌មាន មកចែករំលែក ដល់អ្នកសារព័ត៌មាន ដែល កំពុងស្ថិតក្នុងពិធីជួបជុំ អាហារសាមគ្គី នាល្ងាច នោះផង ដែរ។ ទន្ទឹម គ្នា នោះដែរ លោក ឧកញ៉ាសាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង បាន លេីកនូវ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត “សារព័ត៌មាន ជា អំណាច ទី ៤” ដែលបាន ថ្លែងក្នុងពិធីអបអរសាទរ ទិវាសេរីភាព អ្នកសារព័ត៌មានក្នុងខែ ឧសភា កន្លងមក ។
មុននឹងបញ្ចប់ លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត បានកោតសរសើរ ចំពោះអ្នកសារព័ត៌មាន ដែលបានចូលរួមជួបជុំថា មានក្រមសីលធម៌ និង វិជ្ជាជីវៈល្អប្រសើរ ។ ជាង នេះ ទៅទៀត លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ធ្វើការ លេីកទឹកចិត្ដផ្ដល់ អាហារូបករណ៍ ១០០% ដល់ អ្នកសារព័ត៌មានចំនួន ៣០នាក់ ដេីម្បីបន្ដ ការសិក្សា ថ្នាក់បរិញ្ញាប័ត្រ រង បរិញ្ញាប័ត្រ បរិញ្ញាប័ត្រ ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដេីម្បីអភិវឌ្ឍខ្លួនឱ្យក្លាយ ជា ធនធានមនុស្សក្នុងការ ចូលរួម ចំណែកជាមួយ រាជរដ្ឋាភិបាល លេីការ អភិវឌ្ឍន៍ ប្រទេសជាតិឱ្យ កាន់តែមានភាពរីកចម្រើន ជានិរន្តរ៍ ។

ឆ្លៀតក្នុងឱកាសនោះលោក ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង បាន ផ្ដល់ទឹកប្រាក់ឧបត្ថម្ភ ដល់ អ្នកសារព័ត៌មាន ចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួល បានថវិកា ១០ម៉ឺនរៀល សម្រាប់ឱកាសបុណ្យ ភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!