ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

អភិបាលខេត្តកណ្តាល ដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុកទាំង១១ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវបង្រ្កាបឱ្យបាននូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេស ល្បែងលេងតាម Online ឱ្យអស់ពីមូលដ្ឋាន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីប្រណាំងទូក និងចាត់វិធានការអនុវត្តបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានខេត្តកណ្តាល ព្រមទាំងចាត់វិធានការអនុវត្តនូវផែនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុកទាំង១១ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវបង្រ្កាបឱ្យបាននូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេស ល្បែងលេងតាម Online ឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ក្រៅពីនេះត្រូវរួមសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដែលកើតមាននៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយត្រូវចាត់វិធានការតាមផ្លូវច្បាប់ដោយមិនមានការលើកលែងជាដាច់ខាត់។

បន្ថែមពីលើនេះឯកឧត្តម ក៏បានជម្រុញ និងលើទឹកចិត្តបន្ថែមទៀត ដល់​អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវ​បង្កើនការខិតខំ​យកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីភ្ជុំបិណ្ឌ និងពិធីប្រណាំងទូកក្នុងក្រុងតាខ្មៅ ត្រូវសំអាតអនាម័យបរិស្ថាន តុបតែងលម្អឱ្យបានសមរម្យ អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ ត្រូវបន្តកិច្ចខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាពខ្ពស់ មន្ទីរជំនាញត្រូវពន្លឿនការចុះបណ្ណ័ជាប្រព័ន្ធជូនប្រជាពលដ្ឋ ដើម្បីកាត់បន្ថយទំនាស់ដីធ្លី។

ដោយឡែក សម្រាប់ពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ដែលនឹងរៀបចំនៅថ្ងៃទី ២២-២៣ ខែតុលា ខាងមុខនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់គណៈកម្មការរៀបចំពិធីប្រណាំងទូកខេត្ត ត្រូវជ្រើសរើសទូកដែលល្អៗ ត្រូវពង្រឹងការទ្វឹកហាត់ដល់កីឡាករ កីឡាការិនី ត្រូវធានាថាកីឡាករ កីឡាការិនីអុំទូកមានគ្រប់ចំនួនមិនអវត្តមាន គោរពបាននូវវិន័យបទបញ្ជាផ្ទៃក្នុង ក្នុងការប្រកួត មានសេចក្តីថ្លៃថ្នូរ ទូកត្រូវតុបតែងឱ្យមានសោភ័ណ្ឌភាព ហើយកីឡាករ កីឡាការិនីក៏ត្រូវមានឯកសណ្ឋានសមរម្យផងដែរ។

បើយោងតាមរបាយការណ៍បណ្ដោះអាសន្នពីគណៈកម្មការបានបញ្ជាក់ថា ពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ដែលនឹងរៀបចំនៅថ្ងៃទី ២២-២៣ ខែតុលាខាងមុខនេះ មានទូកចូលរួមចំនួន ៧០ទូក ក្នុងនោះមានទូកងចំនួន ៣៥ទូក និងទូកខ្នាតអន្តរជាតិផ្នែកបុរសចំនួន ៣២ទូក និងទូកខ្នាតអន្តរជាតិផ្នែកនារីចំនួន ៣ទូកផងដែរ ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!