ទាន់ហេតុការណ៍
ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!=>សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព=>ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត!=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ=>ឃ្លាំងរោងចក្រមួយកន្លែងសាងសង់ រំលោភលើចិញ្ចែមផ្លូវ សាធារណៈ​ មិនទាន់ឃើញធ្វើការរុះរើ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ នឹងកិច្ចសន្យារបស់ខ្លួន ផ្គើន នឹងញញួរប្រជាជន​របស់ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ...=>ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ា​ង​ អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>‏លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបន្តបង្ក្រាប Scam Online មិនឲ្យបង្អង់ដៃឡើយ ពោលមិនបញ្ឈប់ត្រឹមថ្ងៃចូលឆ្នាំ ដូចមតិមួយចំនួនលើកឡើងនោះទេ=>តើគោលការណ៍ «៥មិន ៥ត្រូវ» របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលដាក់ចេញសម្រាប់មន្រ្តីអាវុធហត្ថគ្រប់រូប ត្រូវយល់ដឹងមានអ្វីខ្លះ?=>កម្លាំងមន្ទីរបរិស្ថានសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់បាន១គ្រឿងនៅស្រុករវៀង
0

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចតេជោ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អាគារជោព្យាបាលជំងឺកូវីដ-១៩ ម៉ាស៊ីនផលិតអុកស៊ីសែន និងអគារមន្ទីរពិសោធន៍ខេត្តព្រះសីហនុ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ ១៩ មន្ទីរពិសោធន៍ និងម៉ាស៊ីនផលិតអ៊ុកស៊ីសែន ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ ដោយក្តីនឹករលឹក ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ៖ សមិទ្ធិផលដែលបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ រួមមាន អាគារជោព្យាបាលជំងឺកូវីដ-១៩ មួយខ្នងកម្ពស់ ០១ជាន់ មានទំហំ ៩០ម៉ែត្រ x ៣០ម៉ែត្រ ធ្វើពីគ្រឹះ សសរបេតុងដំបូលប្រក់ស័ង្កសី ដែលបានចំណាយថវិកាសាងសង់អស់ប្រមាណ ១.៧៤២.៨៣០ដុល្លារ និង អគារមន្ទីរពិសោធន៍ ១ខ្នង ទំហំ ១៥.៨ម៉ែត្រ x ២៩ម៉ែត្រ ចំណាយថវិកាសាងសង់អស់ចំនួន ២៧០.០០០ ដុល្លារអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងការតម្លើងម៉ាស៊ីនផលិតអុកស៊ីសែន ដែលជាជំនួយមនុស្សធម៌របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ផ្គត់ផ្គង់ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់រដ្ឋបាលខេត្ត ក៏ដូចជា អាជ្ញាធរពាក់ព័ន្ទទាំងអស់ បានរួមគ្នាយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ខេត្ត ជាពិសេស ការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។ ចំណែកឯ អាគារថ្មីរួមជាមួយនឹងសមិទ្ធផលដែលសម្ពោធថ្ងៃនេះ បានឆ្លុះបញ្ចាំងនូវការលូតលាស់ទៅមុខឥតឈប់ឈរ នៃវិស័យសុខាភិបាល ជាពិសេស ការចូលរួមចលនាពីមហាជនគ្រប់ទិសទី ដែលបានសាងសង់ មន្ទីរពេទ្យបង្អែកនេះ ដើម្បីបំពេញបន្ថែមដល់ការផ្តល់សេវាសុខភាពដែលកំពុងមានស្រាប់ទាំងផ្នែករដ្ឋ និងឯកជន និង រួមចំណែកដោះស្រាយការលំបាករបស់ប្រជាជននៅមូលដ្ឋានផង និងជួយជំរុញវិស័យសុខាភិបាលផង។ អាគារថ្មីមួយនេះ រួមជាមួយនឹងការបំពាក់នូវឧបករណ៍ទំនើបៗ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការផ្តល់សេវាថែទាំ និងព្យាបាលជម្ងឺកូវីដ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋយើង ជាពិសេស ស្ត្រី និងកុមារ នឹងជម្រុញ វិស័យសុខាភិបាលនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែប្រសើរឡើង។

លោកជំទាវក៏បានស្នើដល់បុគ្គលិកសុខភិបាល ៖ ១.សូមបុគ្គលិកពេទ្យទាំងអស់ ជាពិសេសមន្ទីរពេទ្យបង្អែកនេះ ដែលកំពុងធ្វើប្រតិបត្ដិការផ្ដល់សេវាលើការសង្គ្រោះ និងពិនិត្យ ព្យាបាលជម្ងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិតស្រលាញ់អ្នកជម្ងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល នៅគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវបន្តការខិតខំអនុវត្តភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយដើម្បីផ្ដល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការការពារ-សុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង។

២.សូមបុគ្គលិកពេទ្យប្រើប្រាសកាយវិការទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជម្ងឺ។ ម្យ៉ាងទៀត ខ្ញុំសូមស្នើមន្ទីរពេទ្យទាំងអស់ ត្រូវថែររក្សាអនាម័យ ភាពស្អាតស្អំ គ្មានធូលី និងមេរោគ ជាពិសេសត្រូវសំអាតសម្ភារៈបរិក្ខាពេទ្យ កម្រាលឥដ្ឋ បន្ទប់អ្នកជម្ងឺ និងទីធ្លាពេទ្យទាំងមូលជាប្រចាំ។

៣.ស្នើរដ្ឋបាលខេត្តព្រះសីហនុ អជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ រួមជាមួយបុគ្គលិកមន្ត្រីរាជការនិងប្រជាពលរដ្ឋ មេត្តាចូលរួមថែរក្សាសមិទ្ធិផលនេះ ដើម្បីជាប្រយោជន៍សម្រាប់សុខភាពសាធារណៈនៅខេត្តព្រះសីហនុរបស់យើងបានយូរអង្វែង និងជម្រុញនូវវធានការអប់រំដល់ប្រជាពលរដ្ឋ ក្នុងការថែរក្សាអនាម័យ និងការរស់នៅស្អាត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!