ទាន់ហេតុការណ៍
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន=>ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!=>សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព=>ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត!=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ=>ឃ្លាំងរោងចក្រមួយកន្លែងសាងសង់ រំលោភលើចិញ្ចែមផ្លូវ សាធារណៈ​ មិនទាន់ឃើញធ្វើការរុះរើ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ នឹងកិច្ចសន្យារបស់ខ្លួន ផ្គើន នឹងញញួរប្រជាជន​របស់ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ...=>ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ា​ង​ អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>‏លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
0

រឿង​ហេតុ​ចេះ​តែ​មាន​ អំពេី​អាក្រក់​ចេះតែកេីត​ ប្រជាពលរដ្ឋ​ស្រែ​យំ​ ព្រោះ​លោក​ ជឹម​ សុខ​ ធ្វើ​រ​អំពេី​មួយនេះ…?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ព្រៃវែង ៖ ប្រជាពលរដ្ឋ​ រាប់​រយគ្រួសារ​ រស់នៅស្រុកកំពង់ត្របែក ស្រែ​ករក​អាជ្ញាធរ​ជួយផង​ តាម​រយៈ​អ្នកយកព័ត៌មានយើងថា លោកឧកញ៉ា ជឹម សុខ កំពុងតែធ្វើព្យុះ ធ្វើភ្លៀង ទៅប្រជាពលរដ្ឋ​ក្រីក្រ និងខ្វះខាត​ លក់​សត្វ​គោ​ និង​ក្របី​ចិញ្ចឹម​ដោយ​ខ្លួនឯង​ទៅ​ឈ្មួញវៀតណាម​ ១ក្បាល​ ឬ​ ២ក្បាល​ បែរជា​ត្រូវតែបង់ប្រាក់ឲ្យទៅក្រុមហ៊ុនរបស់លោកឧកញ៉ា ជឹម សុខ ទើបអាចនាំគោចេញទៅលក់ឲ្យជនជាតិវៀតណាមបាន។
តេីក្រុមហ៊ុន​លោក​ ឧកញ៉ា​ ជឹម​ សុខ​ ទទួល​បាន​សេចក្តី​អនុញ្ញាត​អាជីវកម្ម​ ឬ​ អាជ្ញា​ប័ណ្ណ​ផ្ដាច់មុខ​នាំចេញ​ គោ​ ក្របី​ ពី​អ្នក​ណា​ ស្ថានប័ន​ណា​ ទេីប​ហ៊ាន​ទារលុយ​ស្រស់​ ឆៅៗ​ គ្មាន​អាណិត​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ខាត​បែបនេះ​ ឬ​ មួយ​បាន​ភ្លេីង​ខៀវ​ពី​មន្ត្រី​ស័ក្កធំក្នុង​ទេដឹង។

កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ច្រកទ្វារស្វាយអាង៉ោង ព្រំប្រទល់កម្ពុជា-វៀតណាម ឃេីញ​ថា​មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​បាន​ តម្រង់​ជួរ​បង់លុយ​ដោយ​ទឹក​ភ្នែក​ តែ​ស្រែក​យំ​មិន​ចេញ​ ដោយ​ពោលថា៖​ (ធ្វើ​ម្ដេច​យេីងក្រ)​ប្រជាពលរដ្ឋ​ម្នាក់​បាន​លេីក​ឡេីង​ថា​ លោកឧកញ៉ា​ ជឹម សុខ និង​បក្ខពួក​ គូរគន​ កំពុង​សន្ងំ​កេីបលុយគោនាំចេញពីប្រជាជនកម្ពុជា មាន​កុងត្រូល​ចំនួនបីកន្លែង​ ដោយមួយកន្លែងៗ តម្រូវឲ្យបង់ប្រាក់ចំនួន.១០ម៉ឺនរៀល ទើបចេញទៅលក់បាន។​

នេះ​មិន​ខុស​ពី​ធ្វើ​ស្រែ​លេីខ្នង​រាស្រ្ត​ទេ​អី​ យោង​តាម​ការ​លេីក​ឡេីង​របស់​លោក​ ម៉ាប់​ ជា​ពលរដ្ឋ​រស់នៅ​ទី​តាំង​ខាងលេី​ ហេីយ​លោកបាន​បន្ដ​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ទៀតថា​ បច្ចុប្បន្នប្រជាពលរដ្ឋយើងរស់នៅតំបន់នេះ មានការលំបាកខ្លាំងណាស់ លោកមានសត្វគោចិញ្ចឹមផ្ទាល់ខ្លួនឯង ហើយមានបំណងចង់យកទៅលក់ឲ្យវៀតណាម គឺត្រូវចំណាយលុយអស់មិនតិចទេ គឺកូនចៅលោកឧកញ៉ា ជឹម សុខ និង​បក្ខពួក​ ទារយកលុយពីប្រជាពលរដ្ឋបានយ៉ាងចាស់ដៃ ដើម្បីយកមកដាក់ហោប៉ៅទៅបំពេញសេចក្ដីត្រូវការរបស់ខ្លួន ធ្វើមាន ធ្វើបាន កឹបកេងចំណូលរដ្ឋដោយ​មិន​ញញើត​អ្នក​ណាឡេីយ។

មិនតែប៉ុណ្ណោះទេ ក្រុមហ៊ុនលោកឧកញ៉ា​ ដូចជា​អាងយ៉ាង​ កាងបិទ​ មិន​អោយ​មាន​ក្រុម​ហ៊ុន​ណា​មក​នាំ​ចេញ​គោ​ ក្របី​ បានឡេីយ​។ បើទោះបីក្រុមហ៊ុនផ្សេងទាំងនោះ មានអាជ្ញាប័ណ្ឌគ្រប់គ្រាន់ពីក្រសួងដែលពាក់ព័ន្ធបែបណាក៏ដោយ ក៏កូនចៅរបស់លោកឧកញ៉ា មិនឈឺក្បាលឡើយ ប្រហែល​ជា​លោកឧកញ៉ា ជឹម សុខ បានឃុបឃឹតបែបលក្ខណៈជាប្រព័ន្ធរួចរាល់ហើយ ទៅលើមន្ត្រីជំនាញក្នុង​ព្រៃវែង​គ្រប់​ថ្នាក់​។

ទឹកភ្នែក​រាស្ត្រ​ គឺ​ជា​ទឹក​ភ្នែក​សម្ដេច​តេជោ​ ទុក្ខ​លំបាក​ របស់​រាស្ត្រ​ ជា​ទុក្ខ​លំបាក​ របស់​សម្ដេច​តេជោ​ ប៉ុន្តែ​មន្ត្រី​ធ្វើ​ហីមិន​ខ្វល់​ មិន​ស្ដាយ​សន្លឹក​ឆ្នោត​ដែល​ពលរដ្ឋ​បោះជូន​គណបក្សប្រជាជន​កម្ពុជា​ ដែល​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រឹងប្រែង​កន្លង​មក​ទេ។

ប្រជាពលរដ្ឋបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងពាក់ព័ន្ធ មេត្តាជួយចុះ ត្រួតពិនិត្យទៅលើក្រុមហ៊ុនលោកឧកញ៉ា ជឹម សុខ មួយនេះផង ទើបប្រជាពលរដ្ឋបានរកស៊ីចិញ្ចឹមជីវិតក្នុងគ្រួសារបានរស់បានខ្លះ។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយេីង​ខ្ញុំ​ មិនអាច​សុំ​ការ​បំភ្លឺ​ពីលោកឧកញ៉ា ជឹម សុខ តាម​រយៈ​ទូរស័ព្ទ​បានទេ ដោយសារខលទៅមិនលើក ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងសាមីខ្លួនរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!