ទាន់ហេតុការណ៍
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា
0

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីរាជការ និងពលរដ្ឋដាំកូនឈើនឹងនិងលែងកូនត្រីក្នុងពិធីអបអរសាទរបុណ្យរុក្ខទិវា ០៩កក្កដា..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីរាជការ និងពលរដ្ឋដាំកូនឈើ
ប្រណិត២៥០០ដើម និងលែងកូនត្រីរាប់ម៉ឺនក្បាលចូលក្នុងបឹងប្រាក់ នៅមរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេច អបអរសាទរបុណ្យរុក្ខទិវា ០៩កក្កដា។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើការជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ធ្វើការបង្កើនការបណ្តុះកូនឈើប្រណិតឲ្យបានយ៉ាងហោចណាស់ ០៥ទៅ១០ម៉ឺនដើមក្នុង១ឆ្នាំ ដើម្បីផ្តល់ជូនគ្រប់មជ្ឍដ្ឋាននៅទូទាំងខេត្ត ធ្វើការដាំដុះជាគម្របបៃតង សម្រាប់បរិស្ថានធម្មជាតិដ៏ស្រស់បំព្រងក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាកម្ពុជាទាំងមូល។

មានប្រសាសន៍លើកឡើងបែបនេះ នាឳកាសដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ព្រះសង្ឃ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិ នៅតំបន់មរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេច តាមរយៈការដាំកូនឈើ២៥០០ដើម និងប្រលែងកូនត្រីចម្រុះជាង២០០គីឡូក្រាម ចូលក្នុងបឹងប្រាក់ ក្នុងឳកាសប្រារព្ធពិធីអបអរសាទរបុណ្យរុក្ខទិវា ០៩កក្កដា ឆ្នាំ២០២២ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានគូសបញ្ជាក់ថា ៖ បុណ្យរុក្ខទិវា៩កក្កដា គឺជាការឆ្លុះបញ្ចាំងឲ្យឃើញជាក់ស្ដែងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំអនុវត្តយ៉ាងសកម្មនូវគោលនយោបាយជាតិដាំព្រៃឈើឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយផ្សារភ្ជាប់ការងារដាំ និងការថែរក្សាការពារអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវដោយរក្សាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានចាត់ទុកការស្រឡាញ់ព្រៃឈើ ការចូលរួមដាំដុះនិងបង្កើតបានព្រៃឈើស្រស់បំព្រងគឺជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើឱ្យមានលំនឹងផ្នែកបរិស្ថាន មិនតែប៉ុណ្ណោះព្រៃឈើជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី ពិសេសវាក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់បម្រើឲ្យវិស័យកសិកម្មទៀតផង។

ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ៖ បឹងប្រាក់នេះ ពិតជាមានសារសំខាន់ណាស់ ដែលត្រូវធ្វើការអភិរក្ស សម្រាប់បង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ក្នុងខេត្តត្បូងឃ្មុំ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នា ថែរក្សាការពារតំបន់ដល់ស្រស់ត្រកាលមួយនេះ អោយក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញ់ទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងកម្សាន្ត និងមកសិក្សាពីតំបន់ប្រវត្តិសាស្ត្រនាសម័យ ហ្លួងព្រះស្ដេចកន ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានណែនាំអោយអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវសហការគ្នា ក្នុងចុះកំណត់យកចំណីបឹងជុំវិញតំបន់ប្រវត្តិសាស្រ្ត និងកំណត់និងបោះបង្គោលព្រុំបឹងប្រាក់ ឲ្យបានច្បាស់លាស់សម្រាប់ធ្វើការអភិរក្ស និងត្រូវទប់ស្កាត់ការទន្ទ្រាន់កាន់កាប់ដោយខុសច្បាប់បន្តទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!