ទាន់ហេតុការណ៍
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនយោធិនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះតេតុមាលា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!=>សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនចំនួន ៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧=>កម្ពុជា និងកាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន=>លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប​ ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ឯកឧត្ដម នេត្រ ភក្រ្តា​ ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រាប​បង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវយល់ពីបច្ចេកវិទ្យា យល់ទាំងការវិវត្ដនៃសង្គម និងទាមទារឱ្យមានកិច្ចសហការគ្នាគ្រប់ផ្នែកទាំងអស់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ការប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវយល់ពីបច្ចេកវិទ្យា យល់ទាំងការវិវត្ដនៃសង្គម និងសតិអារម្មណ៍ ដែលទាមទារឱ្យមានកិច្ចសហការគ្នាគ្រប់ផ្នែកទាំងអស់ ពីព្រោះមិនមែនធ្វើតែការងារប្រឆាំងព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះនោះទេ គឺការផ្សាយពីព័ត៌មានពិត និងការផ្លាស់ប្តូរព័ត៌មានគ្នា។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់គណៈកម្មាធិការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន ដែលមានការចូលប្រជុំផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការ ក្រសួងព័ត៌មាន ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ការប្រជុំដកស្រង់បទពិសោធន៍ទាក់ទងការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគឺមានសារៈសំខាន់ មិនត្រឹមតែពេលនេះនោះទេ គឺរឹតតែសំខាន់នៅក្នុងឆ្នាំ២០២៣ខាងមុខ។ ឯកឧត្ដមបានអះអាងថា មន្រ្ដីព័ត៌មានត្រូវកត់សម្គាល់ថា អ្វីដែលអ្នកលេង Facebook នាពេលបច្ចុប្បន្ន បានបែរមកលេង Tik Tok ជាបណ្តើរៗ និងកំពុងមានប្រជាប្រិយភាពថែមទៀតផង។ ឯកឧត្ដមរដ្ឋមន្រ្ដីបានជំរុញឱ្យក្រុមការងារត្រូវរត់ឱ្យទាន់ពីការប្រែប្តូរ ក្នុងការប្រើប្រាស់ប្រពន្ធ័ទំនាក់ទំនងសង្គម ក្នុងនោះក៏មានការប្រើប្រព័ន្ធ Twitter ផងដែរ ដែលទាមទារភាពវៃឆ្លាត ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។

ឯកឧត្ដមបានគូសបញ្ជាក់ថា ឥឡូវនេះបានឈានដល់ព័ត៌មានក្លែងក្លាយស៊ីជម្រៅ Deepfake ដែលអាចកែសំឡេងមនុស្សបាន ភ្ជាប់ជាមួយរូប ដូចតែម្តង បើយើងមិនដឹងគឺស្មានថាជាការពិត។

ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានថ្លែងថា ក្នុងរយៈពេលកន្លងមកនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមទាំងគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានខិតខំប្រឹងប្រែងធ្វើផង ដកស្រង់បទពិសោធន៍ផង ទាក់ទងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយយកព័ត៌មានពិតមកបន្សាបព័ត៌មានក្លែងក្លាយ រួមទាំងយកវិធានការរដ្ឋបាលមកអនុវត្តន៍ ចំពោះអ្នកបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយ ។

បើតាមរបាយការណ៍របស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបានអនុវត្តន៍ការងារ ស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូ ពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិតញុះញង់ បំពុលសង្គម និងប្រមាថថ្នាក់ដឹកនាំសរុបចំនួន ១ ៣៧៦ ករណី ។ ឯកឧត្ដមបន្ដថា ក្នុងចំណោមករណីដែលបានស្រង់ខាងលើ មានប្រភពថ្មីចំនួន ២០៧ ក្រៅពីនេះ គឺជាប្រភពចាស់ដែលបានកត់ត្រាក្នុងបញ្ជី។ ឯកឧត្ដមបានបន្ដទៀតថា តាមចំនួនដែលស្រង់ខាងលើ មានការកើនឡើងចំនួន៤៧៦ ករណី បើធៀបនឹងឆមាសទី១ ឆ្នាំ២០២១ (ចំនួន កើនឡើងខ្ពស់ ក្នុងអំឡុងពេលឃោសនា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥)។ ទន្ទឹមនេះ បន្ថែមពីការតាមដានការផ្សព្វផ្សាយព័ត៌មានមិនពិត ពីក្រុមអមិត្ត ក្រុមការងារក៏បានតាមដានការផ្សព្វផ្សាយព័ត៌មាន នានាពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ផងដែរ។

ជាមួយគ្នានេះ ឯកឧត្ដម ផុស សុវណ្ណ ក៏បានឱ្យដឹងទៀតថា ឆ្លើយតបនឹងការផ្សាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា គឺប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ព្រមទាំង អ្នកជំនាញបានចូលរួមបញ្ជាក់បំភ្លឺ និងផ្សព្វផ្សាយបន្សាបនូវរាល់ការផ្សាយព័ត៌មានមិនពិត ទាំងឡាយ និងបង្ហាញពីកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយឯកជន និងសមាជិកក្រុម ៣ ០០០ បានបញ្ជូនព័ត៌មានពិត ដែលត្រូវការផ្ទៀងផ្ទាត់ ការសុំអន្តរាគមន៍ជួយជនរងគ្រោះក្នុងករណីផ្សេងៗ និងការចូលរួម មតិទាក់ទងនឹងអ្នកឡាយតាមបណ្តាញទំនាក់ទំនងសង្គមធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ សីលធម៌សង្គម កិត្តិយស សេចក្តីថ្លៃថ្នូ និងតម្លៃស្រ្តីជាដើម។

ទាក់ទងនឹងការផ្សាយព័ត៌មានក្លែងក្លាយនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់បន្ថែមថា សម្រាប់មន្រ្តីព័ត៌មាន ក្រសួងព័ត៌មាន ត្រូវមានការយល់ច្បាស់ថា ដំណឹងដែលផ្សាយបាន គឺជាដំណឹងដែលចេញពីស្ថាប័នក្រោមឱវាទក្រសួង ដូចជា ទូរទស្សន៍ជាតិ វិទ្យុជាតិ AM FM វិទ្យុ FM ជាតិ តាមបណ្តាខេត្ត និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានណែនាំផងដែរថា ចំពោះដំណឹងចេញពីប្រភពណាមួយ ត្រូវផ្ទៀងផ្ទាល់ឱ្យបានច្បាស់លាស់ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនោះ ថាពិត ឬយ៉ាងណា ហើយគួរផ្សាយ ឬមិនផ្សាយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!