ទាន់ហេតុការណ៍
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា
0

សម្តេចក្រឡាហោមក្រើនរំលឹក នគរបាលទាំងអស់ត្រូវតែធ្វើឱ្យប្រជាពលរដ្ឋស្រឡាញ់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចក្រឡាហោម ស ខេង បានក្រើនរំលឹកជាថ្មីម្តងទៀត ដល់នគរបាល គ្រប់ជាន់ថ្នាក់ទាំងអស់ គប្បីធ្វើឱ្យប្រជាពលរដ្ឋគោរពស្រឡាញ់ និងកុំធ្វើឱ្យពួកគាត់គ្រាន់តែឮឈ្មោះ ឃើញមុខស្អប់ខ្ពើម និងមិនចង់ជួបនោះទេ ខណៈករណីបែបនេះ គឺធ្លាប់មានកន្លងមកហើយ ជាពិសេសករណីនគរបាលដើរគំរាមកំហែង ចាប់គេមិនដឹងហេតុផល ។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅរបស់សិស្សនគរបាល កម្ពស់២ជាន់ បើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា នគរបាលទាំងអស់មិនជាប់រវល់នឹងកាន់កាំភ្លើងទៅធ្វើសង្រ្គាមនោះទេ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ គឺនគរបាលទាំងអស់ រវល់នឹងកិច្ចការរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ។

ដូច្នេះនគរបាលទាំងអស់ត្រូវសិក្សារៀនសូត្រ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិតួនាទីភារកិច្ចរបស់នគរបាល ដែលជាអ្នកបម្រើប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម បានលើកឡើងទៀតថា ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំតាមរយៈការបណ្តុះបណ្តាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំង ប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានផ្ដោតសំខាន់ទៅលើការ ធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តន៍នៃស្ថានការណ៍ សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាលផងដែរ។

ធ្វើម៉េចយើងត្រូវតែកែប្រែឱ្យទៅជាវប្បធម៌មួយ ឬកសាងវប្បធម៌មួយ ថាប្រជាពលរដ្ឋគាត់ចូលចិត្តនិងស្រឡាញ់នគរបាល និងជឿនគរបាល គាត់ចាត់ទុកនគរបាលជាអ្នកបម្រើគាត់ ហើយយើងក៏ត្រូវចាត់ទុកប្រជាពលរដ្ឋគឺជាម្ចាស់ ជាចៅហ្វាយនាយរបស់យើង។ ដូច្នេះនៅពេលនោះហើយ ដែលយើងអាច សម្រេចការងារបានល្អ ដោយសារប្រជាពលរដ្ឋគាត់មិនខ្លាចយើង កាត់ជឿទុកចិត្តយើង អ្វីៗក៏គាត់ប្រាប់យើង ដោយគាត់សហការជាមួយយើង។ តែប្រសិនបើគាត់ខ្លាចយើង ស្អប់យើង ឧទាហរណ៍ដូចជាគេថាប៉ូលិសទៅដេញចាប់មាន់ ទៅរំលោភកូនប្រជាជននោះ មិនបាន នោះទេ ទោះបីជាយើងមានប៉ូលិសប៉ុណ្ណាក៏ដោយ ក៏ធ្វើការងារនេះមិនបានដែរ។ ដូច្នេះហើយបានជាយើងត្រូវតែខិតខំប្រឹងប្រែង ក្នុងការពង្រឹងវិន័យវិជ្ជាជីវៈនគរបាល ធ្វើម៉េចឱ្យនគរបាលក្លាយទៅជានគរបាលរបស់ប្រជាពលរដ្ឋ ពិតប្រាកដ ហើយប្រជាពលរដ្ឋក៏អាចក្លាយជានគរបាលបានដែរ ទោះបីជាគាត់ជាប្រជាពលរដ្ឋ ហើយនៅពេលដែលគាត់មិនខ្លាចនគរបាលគឺគាត់ផ្តល់ព័ត៌មានមកកាន់នគរបាល ក៏មានន័យថាគាត់ក៏ជានគរបាលម្នាក់ដែរ ។»

នាឱកាសនោះ សម្ដេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ថា នគរបាលជាតិជាតួអង្គមួយដ៏សំខាន់ក្នុងការកសាងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ហើយមិនមែនតែកម្ពុជាទេប្រទេសណាក៏ដូចគ្នាដែរ។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា ការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញ បច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!