ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

អ្នកជំនាញកសិកម្ម លើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្ដខិតខំដាំបន្លែសុវត្ថិភាពតាមស្ដង់ដារបច្ចេកទេស

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

អ្នកជំនាញកសិកម្ម នឹងលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្ដខិតខំដាំដុះដំណាំបន្លែសុវត្ថិភាពតាមស្ដង់ដារបច្ចេកទេស ដើម្បីធានាដល់ការផ្ដត់ផ្គង់តម្រូវការទីផ្សាះឱ្យមាននិរន្ដរភាព។ លោក​ ប៉ុង សំណាង ប្រធានបច្ចេកទេសសម្រាប់ដំណោះស្រាយសាកវប្បកម្ម របស់ក្រុម ហ៊ុនអេកូអាហ្រ្គិសិនធ័រ «Eco Agri Center» បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុងនាមលោកដែលមាន បទពិសោធន៍ជាង១២ឆ្នាំខាងផ្នែកកសិកម្មនេះ គឺវិស័យកសិកម្មជាវិស័យចម្បងមួយសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រទេស។ លោកបន្ដថា ខណៈពេលបច្ចុប្បន្ន អាកាសធាតុមានអំណោយផល មានប្រភពស្រោចស្រព និងកត្តាដីមានជីជាតិល្អ ជាកត្ដាជំរុញឱ្យការងារកសិកម្ម ដូចជាការចិញ្ចឹមសត្វពាហនៈ ចិញ្ចឹមត្រី ធ្វើស្រែចម្ការ និងនេសាទត្រី ជាផ្នែកមួយនៃមុខរបរចម្បងរបស់ប្រជាជនខ្មែរ ជាពិសេសការដាំដុះបន្លែ ។ក្រៅពីជួយបង្កើនប្រាក់ចំណូល វាជាប្រភពផ្តល់នូវអាហារូបត្ថម្ភសម្បូរបែប និងជាចំណែកមួយក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ីផងដែរ។

លោកប្រធានបច្ចេកទេស បានបន្ដថា បច្ចុប្បន្នបើយើងក្រឡេកទៅមើលវិស័យឯកជន មានការកើនឡើងគួរឱ្យកត់សម្ពាល់ ដូចជាក្រុមហ៊ុនចែក ចាយសម្ភារៈកសិកម្ម ដេប៉ូកសិកម្មតាមខេត្តនិងតំបន់ ចំនួនហាងលក់បន្លែ ដូចជា Green shops និងផ្សារទំនើប ជាមួយកត្តាកម្រិតជីវភាពរបស់ប្រជាជនមានការកើនឡើងជាបន្ដបន្ទាប់ និងទទួលបានពីការអប់រំ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីបញ្ហាសុខភាព បញ្ហាដែលប៉ះពាល់ដល់សុខភាពដោយសារធាតុពុលពីការនាំបន្លែពីខាងក្រៅចូល ដូចនេះទាំងអស់នេះ ជាសញ្ញាវិជ្ជមានសម្រាប់បងប្អូនប្រជាកសិករដែលមានមុខរបរដាំដុះបន្លែ ដើម្បីជំរុញនិងលើកទឹកចិត្តខ្លួនឯងដាំដុះបន្លែឱ្យបានច្រើន ឱ្យមានគុណភាពល្អ មានសុវត្ថិភាព ត្រូវស្តង់ដារ ដើម្បីប្រកួតប្រជែងបន្លែនាំចូល។  « បើទោះបីជាបរិបទកូវីដបានធ្វើឱ្យមានផលប៉ះពាល់ជាច្រើនគ្រប់វិស័យ និងបង្កឱ្យមានឱនភាពសេដ្ឋកិច្ចទាំងក្នុង និងក្រៅតំបន់ក៏ដោយ ប៉ុន្តែវាក៏បានផ្តល់នូវតម្លៃឱកាសមួយដែលបានមកពីការបិទខ្ទប់ ការចលនា និងការនាំចូលបន្លែ។

ដូច្នេះសម្រាប់បងប្អូនយើង វាជាពេលដែលធ្វើការបង្កើនការងារធ្វើស្រែចម្ការ និងដាំបន្លែ ដើម្បីផ្គត់ផ្គង់និងបំពេញតម្រូវការទីផ្សារបន្លែដែលខ្វះខាតនៅក្នុងប្រទេស។

ដោយមានការជ្រោមជ្រែងជាច្រើនពីវិស័យឯកជន ភ្នាក់ងារអភិវឌ្ឍន៍ និងជាពិសេសរាជរដ្ឋាភិបាល បានជួយគាំពារទៅលើបច្ចេកទេសដាំដុះ ការងារប្រមូលផល និងក្រោយការប្រមូលផល ភាពជាដៃគូនិងសហគ្រិនភាព ការផ្តល់ជម្រើសទីផ្សារ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នជនបទជាច្រើនដូចជាផ្លូវ ថ្នល់ ទឹក ដើម្បីធ្វើយ៉ាងណាឱ្យមានការផលិតផ្គត់ផ្គង់មាននិរន្តរភាព ប្រកបដោយគុណភាព សុវត្ថិភាព និងមានស្តង់ដារត្រឹមត្រូវ សម្រាប់ទីផ្សារក្នុងស្រុក និង នាំចេញផងដែរ»។

អ្នកជំនាញកសិកម្មរូបនេះបានលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករ បន្ត និងបង្កើនការងារដាំដុះបន្ថែមឱ្យបានកាន់តែច្រើនឡើងៗ ព្រោះការងារដាំដុះបន្លែនេះ មិនត្រឹមតែបង្កើនប្រាក់ចំណូលទេ តែវាកាត់បន្ថយការចំណាយការទិញបន្លែ ជាពិសេសបានបន្លែហូបស្រស់ៗ មានគុណភាព និងទទួលបានសុខភាពសម្រាប់ខ្លួន និងបរិស្ថានផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអេកូអាហ្រ្គិសិនធ័រ មានដាំបន្លែគ្រប់មុខសម្រាប់តម្រូវការទីផ្សារ ដូចជា បន្លែស្លឹក រួមមាន ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃខ្មៅ សាលាដ ត្រកួន ស្ពៃក្រញាញ់ , បន្លែផ្លែ រួមមាន ប៉េងប៉ោះ ម្ទេស សណ្តែកកួរ សណ្តែកបារាំង ពោត ពោតបារាំង (អូក្រា) ឪឡឹក ត្រសក់ ននោង , បន្លែមើម រួមមានឆៃថាវ ការ៉ុត ដំឡូងជ្វា និងដំណាំរួមផ្សំដទៃទៀតជាច្រើន មាន ខ្ញី ខ្ជាយ រមៀត ផ្កាឡៃហៀង ជាដើម ដើម្បីផ្គត់ផ្គង់បន្លែសុវត្ថិភាពគ្មានជាតិគីមីជូនប្រជាពលរដ្ឋ៕­

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!