ទាន់ហេតុការណ៍
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា
0

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នេះ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការជំនាញ អភិបាល-អភិបាលរង ក្រុង/ស្រុក មេឃុំ ស្មៀនឃុំ សមាជិកឃុំ និងអ្នកពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្ថែមថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ពិតជាបានផ្តល់ជាមូលដ្ឋានក្នុងការពិនិត្យ និងរៀបចំដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ និងមុនចាប់ផ្តើមការងាររបស់ក្រុមប្រឹក្សាឃុំ/សង្កាត់នីមួយៗ ដើម្បីពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឲ្យការតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនបងប្រជាពលរដ្ឋកាន់តែមានភាពរហ័ស ទាន់ពេលវេលា និងមានតម្លាភាព ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងចាក់ដូសជម្រុញអោយបានគ្រប់ៗគ្នា ធានាបាននូវភាពស៊ាំក្នុងសហគមន បង្កភាពងាយស្រួលក្នុងការប្រកបរបបចិញ្ចឹមជីវិតធ្វើអោយមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូល៕

រាយការណ៍ដោយសហការីប្រចាំខេត្តត្បូងឃ្មុំ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!